ម្តាយ​ត្រូវ​អតីត ​មិត្ត​ប្រុស​កូនស្រី​បាញ់សម្លាប់ បន្ទាប់ពី​ធ្វើ​ឲ្យ​ពួកគេ​បែក​គ្នា​

Doliprane TVC

ជនដៃដល់​វ័យ ១៩ ឆ្នាំឈ្មោះ Austin Nelson ត្រូវបាន​គេ​ចាប់ខ្លួន បន្ទាប់ពី​គេ​ហ៊ាន​លើកដៃ​បាញ់សម្លាប់​ម្តាយ​របស់​អតីត​មិត្តស្រី ក្រោយពី​គាត់​ហាមប្រាម​កូនស្រី​គាត់​ឲ្យ​បែក​គ្នា​ពី​គេ ។​រឿងរ៉ាវ​ដល់​រន្ធត់​នេះ​បានកើត​ឡើង​នៅ​ខាងក្រៅ​ផ្ទះ​របស់​ជនរងគ្រោះ​អ្នកស្រី Teresa Ryan ស្រប​ពេលដែល​អ្នកស្រី​ចុះ​ពីលើ​រថយន្ត ។ គេ​បានដឹង​ដែរ​ថា ជនដៃដល់​បាន​ទាក់ទង​គ្នា​ជាមួយ​កូនស្រី​ជនរងគ្រោះ​ដែលមាន​អាយុ ១៥ ឆ្នាំ តែ​ក្រោយមក​ក៏​បែក​គ្នា​វិញ ដោយសារតែ​ជនរងគ្រោះ​បាន​ហាមប្រាម​កូនស្រី​ឲ្យ​បែក​គ្នា ហើយ​ណាមួយ​កូនស្រី​ជនរងគ្រោះ​ក៏​មិន​ចង់​បន្ត​កុហក​ពី​ស្នេហា​លួចលាក់​នេះ​បន្តទៀត​ដែរ ។

ម្តាយ​ត្រូវ​អតីត ​មិត្ត​ប្រុស​កូនស្រី​បាញ់សម្លាប់ បន្ទាប់ពី​ធ្វើ​ឲ្យ​ពួកគេ​បែក​គ្នា​

ក្រោយពី​បែក​គ្នា មាន​រឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង​ដូចជា បង្អួច​ចំនួន ២ ក្នុងផ្ទះ​បាន​បែក​កញ្ជក់ រថយន្ត​កូនស្រី​ជនរងគ្រោះ​ត្រូវបាន​គេ​បន្ធូរ​កង់​ជារឿយៗ តែ​នាង​ក៏​ដឹង​ច្បាស់​ថា រឿង​ទាំងនេះ​សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយ​អតីត​មិត្ត​ប្រុស​នាង ទើប​នាង​ទូរស័ព្ទ​ប្តឹង​ប៉ូលីស ។ ​ក្រោយពី​ប្តឹង​ប៉ូលីស​ទើបតែ​បាន​ប៉ុន្មាន​ថ្ងៃ ជនដៃដល់​ក៏បាន​ទៅដល់​ផ្ទះ​ជនរងគ្រោះ ហើយ​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ជា​ម្តាយ​តែម្តង ។

ម្តាយ​ត្រូវ​អតីត ​មិត្ត​ប្រុស​កូនស្រី​បាញ់សម្លាប់ បន្ទាប់ពី​ធ្វើ​ឲ្យ​ពួកគេ​បែក​គ្នា​

ប៉ូលីស​បាន​ប្រាប់ថា ជនដៃដល់​បាន​បាញ់​ចំនួន ៥ គ្រាប់​ដែល ៣ គ្រាប់​ត្រូវ​ជនរងគ្រោះ​ចំ​ទ្រូង ១ គ្រាប់ និង ក្រោយខ្នង ២ គ្រាប់ ចំណែកឯ ២ គ្រាប់​ទៀត​គឺ​ត្រូវ​នឹង​សត្វ​ឆ្កែ​ចិញ្ចឹម​ពីរ​ក្បាល​ដែល​នៅផ្ទះ​នោះ ។ យ៉ាងណាក្តី គេ​បាន​ចាប់បាន​ជនដៃដល់​ហើយ​ដែរ និង ត្រៀម​ប​ញ្ចូ​ន​សំណុំ​រឿងក្តី​ទៅដល់​តុលាការ​នាពេលខាងមុខ​នេះ​ផងដែរ ៕​ថា​វរិ​ទ្ធ (​ប្រភព ៖ ដា​លី​មែ​ល​)