Seohyun សមាជិក​ក្រុម Girls’ Generation ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទប់​អារម្មណ៍​មិនបាន​

Doliprane TVC

​តារាចម្រៀង​សមាជិក​ក្រុម Girls’ Generation នាង Seohyun បានបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ «Golden Disk Awards» លើក​ទី ៣០ កាលពី​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦ ហើយ​សម្រាប់​វត្តមានរ​បស់​តារាចម្រៀង​ស្រី​វ័យ ២៤ ឆ្នាំ រូបនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន ក៏ដូចជា​អ្នក​និយម​លេង​កម្មវិធី​បណ្ដាញ​សង្គម​មួយចំនួនធំ​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​សម្រស់​របស់​នាង ។ នៅក្នុង​កម្មវិធី​ប្រគល​ពានរង្វាន់​នេះដែរ​គេ​ឃើញ​មាន​តារា​ល្បីៗ​ជាច្រើន​បាន​ចូលរួម ប៉ុន្តែ​ក្នុងចំណោម​តារា​ទាំងអស់នោះ​មានតែ Seohyun ម្នាក់​ទេ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​សម្រស់​ដ៏​ស្រស់ស្អាត និង ភាព​សិច​ស៊ី​របស់​នាង ដោយ​ក្នុងឱកាស​នោះដែរ​ស្រី​ស្អាត Seohyun បាន​ជ្រើស​រើ​យ​រូប​វែង​ពណ៌​ក្រហម ដែល​មើលទៅ​មាន​លក្ខណៈសាមញ្ញ​ធម្មតា ប៉ុន្តែ​សិច​ស៊ី​គួរ​ឲ្រ​ស្រឡាញ់​បំផុត ៕ (​ប្រភព កូរ៉េ​ប៊ូ​) កុសល​