ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១៥ ទទួលយក​ជនភៀសខ្លួន​តែ​២៧​នាក់​ប៉ុណ្ណោះ ហើយ​បដិសេធ​ស្ទើរ​ទាំងអស់​សំណើសុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ឆ្នាំ​២០១៥ ខណៈ​បណ្តា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទទួលយក​ជនភៀសខ្លួន​ថែម​ទៀត ។

ជប៉ុន​ប្រកាស​នា​ថ្ងៃ​ទី​២៣ មក​រា ថា ខ្លួន​ទទួល​សំណើសុំ​លក្ខន្តិកៈ​ជា​ជនភៀសខ្លួន​ដល់​ទៅ​៧.៥៨៦ ជា​ចំនួន​យ៉ាងច្រើន​មួយ​ដែល​មាន​ន័យ​ថា សំណើ​ទាំងនេះ​៩៩%​ត្រូវ​បាន​បដិសេធ ។

ក្នុង​ចំណោម​ពួក​អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​៥​នាក់​ជា​ជនជាតិ​ស៊ី​រី មាន​តែ​៣​នាក់​ទទួល​បាន​លក្ខន្តិកៈ​ជា​ជនភៀសខ្លួន ។ ក្នុង​ចំណោម​ជនភៀសខ្លួន​ឯទៀត​ៗ​ដែល​ទទួល​លក្ខ​ន្តិៈ​នេះ​ដែរ មាន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​៦​នាក់ អេ​ត្យូ​ពី​៣​នាក់ និង​ស្រី​លង្កា​៣​នាក់ ។

ប្រទេស​ជប៉ុន​ចាប់តាំងពី​យូរ​មក​ហើយ​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួលយក​សំណើសុំ​សិទ្ធិ​ជ្រកកោន ។ កាលពី​ឆ្នាំ​២០១៤ ជប៉ុន​ទទួល​ជនភៀសខ្លួន​១១​នាក់ ហើយ​ឆ្នាំ​២០១៣ ទទួល​ត្រឹម​៦​នាក់ ។

យោង​តាម​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR ថា មនុស្ស​២.៤១៩​នាក់ ទទួល​បាន​លក្ខន្តិកៈ​ជា​ជនភៀសខ្លួន​នៅ​ជប៉ុន ខណៈ​ប្រទេស​តួ​ក​គី​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​មនុស្ស​១,៨​លាន​នាក់​ឯណោះ ៕

  • ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/24  Category:​អន្តរជាតិ
Tags: