ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នាយការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ លោក ចេ​វ ហាក់ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​២៤ មក​រា ២០១៦ ថា ប្រតិបត្តិការ​ថ្ងៃ​ទី​១ នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​យានយន្ត​ស្ថិត​ក្រោម​ឥទ្ធិពល​ស្រវឹង​ចំនួន​២១៧​នាក់  ក្នុង​នោះ​មនុស្ស​ចំនួន​៨​នាក់ (​អ្នកបើកបរ​ម៉ូតូ​៤​នាក់ អ្នកបើកបរ​ឡាន​៤​នាក់​)  ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រៅពី​៨​នាក់​នេះ គឺ​ធ្វើការ​ផាកពិន័យ​នៅ​នឹង​កន្លែង​។

រីឯ​អ្នកបើកបរ​យានយន្ត (​ម៉ូតូ និង​រថយន្ត​) ដែល​ល្មើស​មិន​បាន​ពាក់​មួយ​សុវត្ថិភាព​បាន​ចំនួន​១៨០​ប័ណ្ណពិន័យ និង​អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​បាន​ចំនួន​៣០​ប័ណ្ណពិន័យ ដែល​ត្រូវ​ផាកពិន័យ​នៅ​នឹង​កន្លែង ៕