ខួបកំណើត គីម​ប៊ឺ​លី ២៤ ឆ្នាំ ទទួល​ការរិះគន់​ជំនួស​ពាក្យ​ជូនពរ​

Doliprane TVC

​តារា​ស្រី​វ័យក្មេង​អ្នកនាង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស​ ​(Kimberly Ann Voltemas) គឺជា​តារា​ក្នុង​ដួងចិត្ត​មហាជន​ជាច្រើន​នាក់ ដែល​កន្លង​រាល់​សកម្មភាព​របស់​អ្នកនាង​គ្រប់យ៉ាង​គឺ​ទទួល​បានការ​ស​សើរ​ពី​មហាជន​រហូត​។ កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៦ អ្នកនាង គីម​ប៊ឺ​លី បានរៀបចំ​ពិធី​ខួបកំណើត​ដើម្បី​ឆ្លង​ចូល​ថ្ងៃទី ២២ ដែលជា​ថ្ងៃកំណើត​របស់​អ្នកនាង ដោយមាន​មិត្តភក្តិ​ជិតស្និទ្ធ​ជាច្រើន​នាក់ រួមទាំង​មានការ​ចូលរួម​ពី​អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) និង ម្ចាស់​បេះដូង​របស់​អ្នកនាង​គឺ​លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត (Mark Prin Suparat)​។​

ខួបកំណើត គីម​ប៊ឺ​លី ២៤ ឆ្នាំ ទទួល​ការរិះគន់​ជំនួស​ពាក្យ​ជូនពរ​

​ក្នុង​ពិធី​នេះ​គឺ​រៀបចំ​ជា​លក្ខណៈ​យុវវ័យ ដែលជា​ពិសេស​អ្នកនាង គីម​ប៊ឺ​លី គឺ​បាន​តុបតែង​ខ្លួន​ប្លែក​ខុសពី​ធម្មតា​ធ្វើ​ឱ្យគេ​សឹងតែ​ចំណាំ​នាង​មិនបាន​។ គ្រាន់តែ​បង្ហោះ​រូបថត​ខួបកំណើត​ចូល​បណ្តាញ​សង្គម​ភ្លាម មិត្ត​អ្នកគាំទ្រ​ជាច្រើន​មិនបាន​ស​សេរ​ពាក្យ​ជូនពរ​ថ្ងៃ​កំ​ណើ​រ​របស់​អ្នកនាង​ឡើយ តែ​បែរ​ជាស​សេរ​ថា រូបនាង​ហេតុ​អី​ក៏​មើលទៅ​ចាស់​ម្ល៉េះ មិន​ដូចជា​អាយុ ២៤ ឆ្នាំ​សោះ សមតែ​អាយុ​ចាស់​ជាង​នេះ យ៉ាងហោចណាស់​ក៏ ៣០ ឆ្នាំ ទើបត្រូវ​។​

ខួបកំណើត គីម​ប៊ឺ​លី ២៤ ឆ្នាំ ទទួល​ការរិះគន់​ជំនួស​ពាក្យ​ជូនពរ​

​គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​អ្នកនាង គីម​ប៊ឺ​លី ត្រូវ​មិត្ត​អ្នកគាំទ្រ​រិះគន់​បែបនេះ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​សូម​ជូនពរ​ឱ្យ​អ្នកនាង​មាន​សេចក្តីសុខ និង ឆាប់​មាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ​៕ ខេ​រី​
(​ប្រភព​៖ ថៃ​ជែ​ម​)

ខួបកំណើត គីម​ប៊ឺ​លី ២៤ ឆ្នាំ ទទួល​ការរិះគន់​ជំនួស​ពាក្យ​ជូនពរ​ ខួបកំណើត គីម​ប៊ឺ​លី ២៤ ឆ្នាំ ទទួល​ការរិះគន់​ជំនួស​ពាក្យ​ជូនពរ​ ខួបកំណើត គីម​ប៊ឺ​លី ២៤ ឆ្នាំ ទទួល​ការរិះគន់​ជំនួស​ពាក្យ​ជូនពរ​ ខួបកំណើត គីម​ប៊ឺ​លី ២៤ ឆ្នាំ ទទួល​ការរិះគន់​ជំនួស​ពាក្យ​ជូនពរ​ ខួបកំណើត គីម​ប៊ឺ​លី ២៤ ឆ្នាំ ទទួល​ការរិះគន់​ជំនួស​ពាក្យ​ជូនពរ​