​បុរស​ម្នាក់​របួសធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ​កង់​៣​បុក​ឡាន​តូ​រី​ស​ក្នុង​ទិស​ផ្ទុយគ្នា​

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ បន្ទាប់ពី​បើក​ម៉ូតូ​កង់​បី​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក និង​រថយន្ត​ម៉ាក​តូ​រី​ស​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​កាលពី​ម៉ោង ៣ និង​១០​នាទី ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ចន្លោះ គីឡូម៉ែត្រ​លេខ​៤២-៤៣ ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ លោក​អធិការរង​នគរបាល ស្រុក​កៀនស្វាយ បន្តថា ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​ប​ញ្ចូ​ន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​។

​បើតាម​លោក ព្រុំ សំណាង អធិការរង​នគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា ម៉ូតូ​កង់​បី​បើកបរ​ដោយ​ឈ្មោះ ស្រ៊ី​ច ចន្ថា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ស​ង្គា​ត់ ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា បានធ្វើ​ដំណើរ ក្នុងទិសដៅ​ពី​អ្នក​លឿង ទៅ​ភ្នំពេញ លុះ​មកដល់​ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ​4243 បាន​ជ្រុល​ច​ង្គូ​ត​មក​បុក និង​រថយន្ត ម៉ាក​តូ​រី​ស ចំ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដោយឡែក រថយន្ត​តូ​រី​ស ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-4054 ក្រោយ​បង្កហេតុ អ្នកបើកបរ​គេចខ្លួនបាត់​។ រថយន្ត និង​ម៉ូតូ ត្រូវ​យកទៅ​រក្សាទុក នៅ​អធិការ​ស្រុក​ដើម្បី​បន្ត និតិ​វិធី​៕

KA-23-01-2016-10 KA-23-01-2016-11