តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

Doliprane TVC

ឆ្នាំ ២០១៥​កន្លងផុតទៅ​ហើយក៏​ពិតមែន​តែ​ក៏មាន​មហាជន​មួយចំនួន​ចង់ដឹងថា​តើ​មាន​តារា​សិល្បៈ​ណាខ្លះ ដែល​បាន​ជួប​ឧប្បត្តិហេតុ​ចរាចរណ៍​នាពេល​កន្លង​ទៅនោះ ?​។​​​១. កញ្ញា ហ្វ៊ី​ហ្វ៊ី​៖ រថយន្ត​បា​ឡែ​ន​របស់​តារា​ស្រី​រូបនេះ​បាន​ជ្រុល​ចង្កូត​ចូល​ព្រៃអែប​ផ្លូវ​នៅ​ស្រុក​កំពង់​សិលា ខេត្តកោះកុង បណ្ដាល​ឲ្យ​ស្រី​ស្អាត​រូបនេះ​ត្រូវ​សន្លប់​ស្ដូកស្ដឹង និង​អ្នក​រួម​អាជីព​សិល្បៈ​ម្នាក់ទៀត​របួសស្រាល​។ ហេតុការណ៍​កើតឡើង​កាលពីដើម​ខែមីនា ២០១៥ កន្លងទៅ​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

​ ​២. ផាន់ ម៉ូ​នី​កា​៖ អតីត​តារាចម្រៀង​ស្រី​រូបនេះ​បាន​រងគ្រោះថ្នាក់​ចរាចរ​ណ៍​នៅលើ​ទឹកដី​ប្រទេស​ថៃ​កាល​ពាក់កណ្ដាល​ខែមិថុនា ២០១៥ កន្លងទៅនេះ បណ្ដាលឱ្យ​ខូចខាត​រថយន្ត​ប្រភេទ Rang Rover ប៉ុន្តែ​មិនមាន​អ្នករងរបួស​នោះទេ​។ តារ​ស្រី​រូបនេះ​បាន​ឆ្លើយតប​តាម​សារព័ត៌មាន​ក្នុងស្រុក​យ៉ាងខ្លី​ថា មាន​គេ​បើករថយន្ត​មក​ប៉ះ​ពីក្រោយ​ពិតមែន​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

៣. សា​សា​៖ រថយន្ត​ទំនើប Porsche របស់​អតីត​ពិធី​ការិនី​រូបនេះ​បាន​ប៉ះ​ជាមួយ​រ៉ឺម៉ក​ដឹក​ទឹកកក​នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​កាលពី​យប់​ថ្ងៃទី​២ សីហា ២០១៥​។ ដំបូង​នាង​បដិសេធ​ពី​រឿង​នោះ​តែ​ខាង​សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់​ថា​នាង​នៅ​ទីនោះ​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

៤. ជា វិបុល​៖ រថយន្ត Highlander របស់​ពិធីករ​រូបនេះ​ជាប់​ហ្គែ​រ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ដើមខែ​កញ្ញា​កន្លងទៅ ខណៈ​ធ្វើដំណើរ​ជូន​កូនស្រី​ទៅ​សាលារៀន​នៅ​ម្ដុំ​ភ្លើងស្តុប ទេព​ផន​។ ជា វិបុល បាន​អះអាង​តាមរយៈ​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​ថា ភាគី​ទាំងសងខាង​ឯកភាព​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​លោក​បានផ្ដល់​សំណង ២០០ ដុល្លារ​ដើម្បី​បញ្ចប់រឿង​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

៥. សាពូន មីដាដា និង សុវណ្ណ មករា​៖ អ្នក​ទាំងពីរ​បានរួម​ដំណើរ​ជាមួយគ្នា​ដោយ​រថយន្ត​ម៉ាក Lexus 470 ហើយ​ត្រូវ​រថយន្ត Escalate មួយគ្រឿង​បុក​ពីក្រោយ តែ​មិនបាន​បណ្ដាល​ឲ្យ​រងរបួស​អ្វី​នោះទេ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៧ ខែតុលា ២០១៥ តាមផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

៦.​ចាន់ តារា​ទី​៖​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​២០​តុលា​២០១៥​វេលា​ម៉ោងជាង​៨​នៅ ម្តុំ​ជិត​ស្ពានដែក​ចំការ​ដូង​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់​បាន​ជិះ​ម៉ូតូ​បុក​រថយន្ត​នាង​ចំ​ពីមុខ​បណ្តាល​ឲ្យ​ខូច ធុង​ទឹក​រថយន្ត​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

៧. មង្គល ទីណា និង​ប្អូនស្រី​ជា​តារាចម្រៀង អេ​នី​ហ្សា​ម ៖ ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​យប់​ថ្ងៃទី​២០​វិច្ឆិកា ២០១៤​។ រថយន្ត​ប្រភេទ Rang Rover របស់​ពួកគេ​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​របូត​កង់​មុខ​បន្ទាប់ពី​បន្តដំណើរ​បាន​ប្រមាណ ៣០០ ម៉ែត្រ​។ ទោះបីជា​យ៉ាងណា បងប្អូន​ទាំងពីរ​យល់ព្រម​សង​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ជួសជុល​រថយន្ត​ដោយ​ខ្លួនឯង​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

៨.Dj Cake៖​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៧​ធ្នូ ២០១៥​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​១១៥​សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧​មករា​ដោយសារ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ទ្វារ​ចំពាក់​កណ្តាល​រថយន្ត​ដែល​កំពុង​ស៊ីញ៉ូ​បត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​បុរស​នោះ​របួសធ្ងន់​។​រថយន្ត​ឡិច​ស៊ុ​សព​ណ៌​ប្រផេះ​ស្លាក​លេខ​2F-0919 ។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

៩.​សុគន្ធ ថេ​រ៉ា​យុ​៖ ជួប​រឿង​ស៊យ​ដោយសារ​រថយន្តក្រុង​មួយគ្រឿង​ស្លាក​លេខ​3A-1191​កៀរ​រថយន្ត លោក​បណ្តាល​ឲ្យ​ឆ្កូត​ផ្នែក​ខាងក្រោយ​កាលពី​ថ្ងៃទី​១២​ធ្នូ​២០១៥​ហើយ​លោក​បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

១០.​អាន គុណ​កូ​ឡា​៖ ជួប​ហេតុការណ៍​បុក​ខឿន​ក្រោម​ស្ពាន​អាកាស​តិច​ណូ​កាលពី​វេលា​ម៉ោង ១១​និង ២០ នាទី​យប់​ថ្ងៃទី​២២​ធ្នូ​២០១៥​បណ្តាល​ឲ្យ​រថយន្ត​របស់លោក​LEXus RX330​ស្លាក​លេខ 2AF-9779​ដាច់​កាឡេ​មិនអាច​ទៅមុខ​រួច​មូលហេតុ​លឿន​ជ្រុល​ដល់​ផ្លូវ​កោង​ក្រោម​ស្ពាន​យក​ចង្កូត​មិនទាន់​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

១១.​គង់ វង្ស​យ៉ា​ទី​៖ ត្រូវបាន​បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​មក​បុក​គូថ​រថយន្ត​នាង​ពេល​នាង​ឈប់​រថយន្ត​នៅ កន្លែង​ភ្លើងស្តុប​កាលពី​យប់​ថ្ងៃទី​២៦​ធ្នូ​២០១៥​បណ្តាល​ឲ្យ​បែក​ស្តុ​ប​ឡាន​នាង​ខាងក្រោយ​តែ​នាង​មិន បានទាមទារ​សំណង​អ្វី​ទេ​។​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

តារា​សិល្បៈ ១២ រូប​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៥​

១២.​អ៊ែន ប៊ី​៖​ពិធីករ​ទូរទស្សន៍​MYtv​នៃ​កម្មវិធី​ល្បែង​ជ្រែក​ជញ្ជាំង​បាន​បើករថយន្ត LEXUS​ពណ៌​ស ស្លាក​លេខ 2AG-2312​បុក​នារី​ជិះ​ម៉ូតូ​២​នាក់​បណ្តាល​ឲ្យ​របួសធ្ងន់​នៅ​ជិត​ស្ថានីយប្រេងឥន្ធនៈ តូ​តា​ល់ ក្បែរ​វត្តភ្នំ​កាលពី​អ​ធ្រា​ត​ថ្ងៃទី​២៦​ធ្នូ​២០១៥​ហើយ​បើក​រត់​តែ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់​មកវិញ​ពេលទៅដល់​ម្តុំ​ផ្សារ​ដេប៉ូ​៕ ដេវីត​