នគរបាល​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង ក្នុង​ថ្ងៃទី​២ នៅ​៥​គោលដៅ

ភ្នំពេញ: ​នៅ​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ នគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ នឹង​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង នៅតាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​ចំនួន​៥​គោលដៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​៥​ផងដែរ ខណៈដែល​កាលពី​យប់​ម្សិលមិញ នគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ដោយ​ជោគជ័យ​ដោយបាន​ឃាត់ខ្លួន​អ្នកបើកបរ​យានយន្ត​ស្ថិតក្រោម​ឥទ្ធិពល​ស្រវឹង​ចំនួន ២១៧ នាក់​។

​មន្ត្រីនគរបាល​ចរាច​រ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គោលដៅ​ត្រួតពិនិត្យ​ស្រវឹង​សម្រាប់​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦​នេះ​គឺ ១. ផ្លូវ​២៧១ ចំណុច​មុខ​ផ្សារ​ហេង លី​ ខណ្ឌទួលគោក​ ២. ផ្លូវជាតិ​លេខ​៥ ចំណុចឃ្លាំង​សាំង​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​ ៣. ផ្លូវ​សហព័ន្ធរុស្ស៊ី ចំណុច​មហាវិទ្យាល័យ​អក្សរសាស្ត្រ​មនុស្ស​
​សាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៤. ផ្លូវជាតិ​លេខ​២ មុខ​វត្ត​ចាក់អង្រែ​ខណ្ឌមានជ័យ​ ៥. ផ្លូវជាតិ​លេខ​១ ចុះ​ពី​ស្ពាន​ថ្មី​៦០​ម៉ែត្រ​ ខណ្ឌ​ច្បារអំពៅ​​។ កងកម្លាំង​នឹង​ប្រជុំជួរ​នៅ​ម៉ោង ២២​និង​៣០​នាទី ហើយនឹង​ចាប់ផ្តើម​អនុវត្ត​ភារកិច្ច​នៅ​ម៉ោង​២៣​និង​០០​នាទី​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​២២​និង​០០​នាទី​យប់ លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ចេ​វ ហាក់ នាយ​កា​រិ​យា ល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង នៅតាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ​។​

​យោងតាម​របាយការណ៍​បញ្ជាក់​ពី​លោក ចេ​វ ហាក់ នាយការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​២៤​ខែមករា​ថា ប្រតិបត្តិការ​ថ្ងៃទី​១​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​យានយន្ត​ស្ថិតក្រោម​ឥទ្ធិពល​ស្រវឹង​ចំនួន ២១៧ នាក់ ក្នុងនោះ​មនុស្ស​ដែលមាន​កម្រិត​ជាប់ទោស​ល​លើសពី ០,៤០ មិ​លី្ល​លីត្រ ក្នុង​១​លីត្រ​ខ្យល់ (​តាមរយៈ​ម៉ាស៊ីន​វាស់​ជាតិ​អាល់កុល​) ឡើងទៅ​មាន​ចំនួន ៨ នាក់ មាន​រថយន្ត ៤ គ្រឿង និង​ម៉ូតូ​៤​គ្រឿង  ត្រូវបាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ក្រៅពី ៨ នាក់​នេះ គឺ​ធ្វើការ​ផាកពិន័យ​នៅនឹងកន្លែង​។ រីឯ​អ្នកបើកបរ​យានយន្ត ( ម៉ូតូ​និង​រថយន្ត ) ដែល​ល្មើស​មិនបាន​ពាក់​មួយ​សុវត្ថិភាព​បាន​ចំនួន ១៨០ ប័ណ្ណពិន័យ និង​អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​បាន​ចំនួន ៣០ ប័ណ្ណពិន័យ ដែល​ត្រូវ​ផាកពិន័យ​នៅនឹងកន្លែង​៕

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា  ចាប់ពី​ម៉ោង​១១​យប់​ថ្ងៃទី​២៤​មករា តទៅ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បានធ្វើការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​សារធាតុ​ញៀន​។ វិធានការ​នេះ​ចាប់ផ្តើម​ធ្វើ​ព្រម​គ្នា​ទូទាំង​រាជធានី​តែម្តង​។​

​មន្ត្រី​ដដែល​បាន​បន្តថា ដោយ​កំណត់​សារធាតុ​ស្រវឹង​ចាប់ពី​០,៤០ មី​លី​លីត្រ ក្នុង​១​លីត្រ​ខ្យល់​ឡើងទៅ ឬ​អាច​និយាយបានថា អ្នក​ពិសារ​ស្រា​បៀរ​ប្រមាណ​ចាប់ពី ៤ កំប៉ុង​សម្រាប់​ទឹកស និង ៣ កំប៉ុង​សម្រាប់​ទឹកខ្មៅ ឡើងទៅ​ត្រូវ​មានទោស​តែម្តង ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ខែ​ដល់ ៦ ខែ និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀតផង​។​