ទឹក​ឱសថ​បុរាណ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​

Doliprane TVC

​ពាក្យ​ថា កូ​ឡេ​ស្តេ​រ៉ូ​ល (Cholesterol) ផ្សំ​ឡើង​ពី​ពាក្យ​ក្រិច​បុរាណ​«​កូ​ឡេ​» (Chole-) បូក​បញ្ចូល​នឹង​ពាក្យ​ដែលជា​រូបធាតុ​គីមី​សម្រាប់​គ្រឿង​ស្រវឹង «​អុល​» បាន​ក្លាយជា​ឈ្មោះ​សម្គាល់​រូបធាតុ​គីមី​នេះ ។ ៣០ ភាគរយ នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល បណ្តាលមកពី​របប​អាហារ ឯ​សល់​ប៉ុន្មាន​ទៀត​គឺ​បញ្ចេញ​ពី​ថ្លើម ។

កាលបើ​យើង​មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុង​ខ្លួន វា​អាច​បណ្តាលឱ្យ​យើង​មាន​ជំងឺ​បេះដូង​ផងដែរ ។ មូលហេតុ​ដែល​ធ្វើ​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​នោះ​គឺ ធាត់​ខ្លាំងពេក បរិភោគ​អាហារ ដែល​សម្បូរ​ជាតិ​ខ្លាញ់​ច្រើនពេក (​ដូចជា ប៊័រ នំ ខេ​ក សាច់ ត្រី ស៊ុត​) ជក់បារី ផឹក​គ្រឿង​ស្រវឹង ជំងឺ ស្ត្រេ​ស និង ពេលខ្លះ​អាចមកពី​កត្តា​តំណពូជ ។ កូ​ឡេ​ស្តេ​រ៉ូ​ល​ចែកចេញជា ២ ប្រភេទ​ផង ដែរ​គឺ កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ។

យើង​អាច​ថែរក្សា​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​បាន​តាម​លក្ខខណ្ឌ​ងាយៗ​ដូចជា ត្រូវ​គ្រប់គ្រង​របប​អាហារ​ឱ្យបាន​ល្អ និង ត្រូវ​ផឹកទឹក​យ៉ាងហោចណាស់​ឱ្យបាន ៣ លីត្រ រៀងរាល់ថ្ងៃ ។ យោងតាម​វេជ្ជសាស្ត្រ​របស់​ឥណ្ឌា​បុរាណ យើង​អាច​កាត់បន្ថយ​ពពួក​កូ​ឡេ​ស្តេ​រ៉ូ​ល មិនល្អ​តាមបែប​ធម្មជាតិ​ទាំងស្រុង​ដោយ​ទឹក​ឱសថ ដែល​អាច​រៀបចំ​បាន​នៅផ្ទះ​យ៉ាង​ងាយ ។​

* ទឹក​គ្រាប់​ឪឡឹក​
– ដាក់​គ្រាប់​ឪឡឹក​ហាលថ្ងៃ​ឱ្យ​ស្ងួត​
– កិន​វា​ឱ្យ​ម៉ដ្ឋ​ទៅជា​ម្សៅ​
– ដាក់​ម្សៅ​នោះ ១ ស្លាបព្រា​បាយ ចូល​ទឹក ១ កែវ​
– កូរ​វា​ឱ្យ​សព្វ​
– ផឹក​មួយថ្ងៃ​ម្តង ។​

ទឹក​ឱសថ​បុរាណ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​

* ទឹក​ស្លឹក​ជី​របា​ស៊ី​ល និង ស្លឹក​ស្តៅ​
– យក​ស្លឹក​ទាំងពីរ​មុខ​ពី ១០ ទៅ ១៥ សន្លឹក​
– កិន​វា​ឱ្យ​ម៉ដ្ឋ​
– ដាក់​ទឹក ១ កែវ​ចូល​
– កូរ​វា​ឱ្យ​សព្វ​
– ផឹក​មួយថ្ងៃ​ម្តង​ពេល​ពោះ​ទទេ​ជា​រៀងរាល់ថ្ងៃ ៕ ​ ​ ​ ​ថា​វរិ​ទ្ធ​

ទឹក​ឱសថ​បុរាណ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​