អ្នកឈ្នះក្នុងព្រឹត្តិការណ៍Ultra Trail Angkor2016

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ក្នុង​ធម្មជាតិ​លើ​ចម្ងាយ​ ផ្លូវ​១២៨​គីឡូម៉ែត្រ​នៅ​តំបន់​អង្គរ​ដែល​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃទី​២៣​ នោះបាន​បញ្ចប់​នៅ​ថ្ងៃទី​២៤​មករា ។​

​    ​នេះ​ជា​ព្រឹត្តិការណ៍​រត់​ច​ម្ងា​សយ​ឆ្ងាយ​ក្នុង​ធម្មជាតិ​លើកដំបូង​នៅ​ កម្ពុជា​ហើយ​ព្រឹត្តិការណ៍​នេះ​និង​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ ចាប់ពីពេលនេះ​តទៅ ។​

​    ​មាន​កីឡាករ​ចំនួន​២៥០​នាក់​មកពី​២៦​ប្រទេស​ដែល​មកពី​ទ្វីប​ទាំង ៥ នៃ​ពិភពលោក​បានមក​ចូលរួម​ដែល​ក្នុងនោះ​មាន​មកពី​អាហ្វ្រិក​ខាងត្បូង បារាំង អាមេរិក ចិន ជប៉ុន ម៉ាឡេស៊ី សឹង្ហ​បូរី ថៃ និង ប្រទេស​មួយចំនួនទៀត​ជាច្រើន ។​

​    ​ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​វិញ​នោះ​សម្រាប់​ចម្ងាយ​ផ្លូវ​១២៨​គីឡូម៉ែត្រ​ បុរស​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ កីឡាករ​មកពី​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ Hain Lin Soh ដោយ​ប្រើពេល ១៨​ម៉ោង ៣៤​នាទី និង​៥៦​វិនាទី​។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាករ Porthra Anbrew មកពី​អាហ្វ្រិក​ខាងត្បូង ប្រើពេល ១៨​ម៉ោង ៣៨​នាទី និង​៣១​វិនាទី លេខ​៣ បាន​ទៅ Clenenc Julien មកពី​បារាំង ប្រើពេល ១៩​ម៉ោង ២៨​នាទី និង ០៧​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​កីឡាករ​ជនជាតិ​ជប៉ុន​-​សញ្ជាតិ​ខ្មែរ Konoshita Mitsushita​ប្រើពេល ២០​ម៉ោង ៣៩​នាទី និង ៥៥​វិនាទី ។

    ​ចំណាត់​សម្រាប់​នារី​រត់ ១២៨​គីឡូម៉ែត្រ​វិញ លេខ​១​បាន​ទៅ​កីឡាការិនី Boolthanit Uksobkeaw មកពី​ថៃ ប្រើពេល ២១​ម៉ោង ២៧​នាទី និង ៥៧​វិនាទី លេខ​២ បាន​ទៅ Bufous Isabtlle មកពី​បារាំង ប្រើពេល ២២​ម៉ោង ៤០​នាទី និង ០៦​វិនាទី និង​លេខ​៣ បាន​ទៅ​កីឡាការិនី Eyre Aurelia មកពី​បារាំង ប្រើពេល ២៣​ម៉ោង ៣៨​នាទី​