Q&A : បើ​ស្ត្រី​និង​បុរស​មានអីៗ​តែ​ខាងក្រៅ តើ​ស្ត្រី​នៅ​រក្សា​ភាព​បរិសុទ្ធ​ដែរ​ទេ ?

Doliprane TVC

​សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​មួយ​ចង់​ជម្រាប​សួរថា ប្រសិនបើ​ស្ត្រី និង បុរស​មានអីៗ​ជាមួយគ្នា​តែ​ផ្នែក​ខាងក្រៅ ( មិន​ស៊ីជម្រៅ ) ពោលគឺ​ភាគី​បុរស​មិនបាន​ស៊ក​បញ្ចូល​ទៅក្នុង​ទ្វារមាសរបស់​ស្ត្រី ដោយ​គ្រាន់តែ​ធ្វើការ​បបោសអង្អែល​ឈ្មុសឈ្មុល និង សម្រេច​កាម​កិច្ច​ត្រឹមតែ​ផ្នែកខាងក្រៅ​ប៉ុណ្ណោះ តើ​ទង្វើ​បែបនេះ​អាច​និយាយបានថា​ភាគី​ស្ត្រី​នៅ​រក្សា​ភាព​បរិសុទ្ធ​ដែរឬទេ ? ម្យ៉ាងទៀត​ទឹកថ្លា​ស្អិត​ដែល​ហូរ​ចេញ​មកពី​ប្រដាប់ភេទ​ភាគី​បុរស​ក្នុងពេលដែល​កំពុងតែ​ដំណើរការ​បបោសអង្អែល​ឈ្មុសឈ្មុល នោះ​គឺជា​ទឹករំអិល​ធម្មជាតិ​មែនឬ​យ៉ាងណា ? ហើយ​វា​មាន​លក្ខណៈខុសគ្នា​ពី​ទឹកអសុចិ​ដូចម្តេច ? ប្រសិនបើ​មានទឹកសើមៗ​ដែល​មិនដឹងថា​ជា​ទឹក​អ្វី​មក​ប្រឡាក់​នៅត្រង់​បរិវេណ​អវយវ​ភេទស្ត្រី តើ​វា​អាច​បង្កឱ្យមាន​ផ្ទៃពោះ​ដែរ​ឬ​អត់ ?

ចម្លើយ ៖ ប្រសិនបើ​ប្រដាប់​ភេទបុរស​បាន​ស៊ក​បញ្ចូល​ទៅក្នុង​ទ្វារមាស​តែ​បន្តិច​ក៏​ចាត់ទុកថាជាការ​បំ​ពាន​ព្រហ្មចារី​របស់​ស្ត្រី​ហើយ ។ ចំណែក ឯការ​បបោសអង្អែល​ឈ្មុសឈ្មុល​តែ​ផ្នែក​ខាងក្រៅ ក៏​ជា​ច្រកចេញ​មួយ​សម្រាប់​កំលោះ​ក្រមុំ​ដែល​នៅ​មិនទាន់​ចង់​មាន​សិច​បែប​ស៊ីជម្រៅ ព្រោះ​នៅ​ខ្លាច​មានកូន​មិន​តាម​បំណង ។ រីឯ​ទឹកថ្លា​ស្អិតៗ​ដែល អ្នក​រៀបរាប់​មក​នោះ​វា​ជា​ទឹករំអិល​ពី​ធម្មជាតិ​របស់ គេ​ដូច​ទឹករំអិល​ដែល​ជ្រាប​ចេញពី​ទ្វារមាស​របស់ អ្នក​ក្នុងពេលដែល​គេ​បបោសអង្អែល​ឱ្យ​អ្នកមាន​អារម្មណ៍​យ៉ាង​ដូច្នេះ ។

ចំណែកឯ​ទឹកអសុចិ ឬ ទឹក កាម​វិញ​គឺ​វា​មាន​លក្ខណៈ​ក្តៅ​ឧណ្ហៗ និង មាន ក្លិនឆ្អាប​ដែល​ចំណុច​នេះ​ទឹករំអិល​មិនមាន​ឡើយ ។ ដោយឡែក​ប្រសិនបើ​អ្នក​ចង់​ការពារ​កំណើត​ឱ្យបាន​ទទួលលទ្ធផល អ្នក​គួរតែ​ឱ្យគេ​ប្រើ​ស្រោម អនាម័យ​ទើប​មាន​សុវត្ថិភាព​ជាង​វិធី​ផ្សេង ព្រោះ​មិន​ថា​ទឹក​ស្អីៗ​ដែល​ចេញពី​ខ្លួនគេ​ទេ គឺ​មិនអាច​ឆ្លងកាត់​ស្រោមអនាម័យ​ចូលមក​កាន់​ខ្លួន​របស់​អ្នក​បានឡើយ ( លើកលែងតែ​ទឹកមាត់​របស់គេ ) ៕