៨ សកម្មភាព​ស្តែង​ថា​ អ្នកជា​ស្ត្រី​ពូកែ​

Doliprane TVC

​បុរស​មួយចំនួន​ច្រើនតែ​មើលងាយ​ស្រីៗ​ថា​គ្មាន​ជំនាញ​រឿង​លើ​គ្រែ ប៉ុន្តែបុរស​ទាំងឡាយ​ដឹង​ឬទេ​ថា​ស្រីៗ​ក៏​ដឹងថា​ត្រូវធ្វើ​យ៉ាងម៉េច មិនត្រូវ​ធ្វើ​យ៉ាងម៉េច​ក្នុងពេល​កំពុងតែ​នៅលើ​គ្រែ​នោះដែរ ហើយ​ជួនកាល​ជំនាញ​ជាង​ប្រុសៗ ទៅទៀត​គ្រាន់តែ​ធ្វើ​ពុត​ជា​មិនចេះ​មិនដឹង ។​

១ – ងូតទឹក​រង់ចាំ​ដំណើរ​មកដល់​របស់គេ​
​ការ​ងូតទឹក​ជម្រះ​ខ្លួនប្រាណ​ឱ្យ​ស្អាត​ ព្រមទាំងដណ្តប់​ប្រាណ​ដោយ​ឈុត​ដេក​ដ៏​សែន​ស្រើបស្រាល​សិច​ស៊ី វា​ជាស​ញ្ញា​មួយ​បញ្ជាក់ប្រាប់​បុរស​ជា​ដៃគូ​ថា​ខ្លួន​បាន​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​ទទួល ដំណើរ​មកដល់​របស់​គេ ។ ការលាង​ជម្រះ​ខ្លួនប្រាណឱ្យ​ស្អាត​មុន​ការមកដល់​របស់គេ​នោះ​វា​ជាការ​ការពារក្លិន​មិនល្អ​ណាមួយ​ដែល​អាច​កើតឡើង​នាំ​ឱ្យអស់​អារម្មណ៍ ។

២ – ចេះ​វិធី​ធ្វើឱ្យ​បុរស​ជា​ដៃគូ​ស្រៀវ​ស្រើប​
​បុរស​តែងតែ​ដឹង​ច្បាស់​ថា ផ្នែក​ណាខ្លះ​លើ​រាងកាយ​របស់ខ្លួន​ដែល​ឆាប់​ទទួល​សម្រើប​ប្រសិនបើ​ស្ត្រី​ជា​គូស្នេហ៍​បបោសអង្អែល​ឱ្យ ។ ហេតុនេះ​បើ​ស្ត្រី​ធ្វើការ​វាយលុក​បាន​ចំ​ចំណុច​សំខាន់ៗ​ដែល​ធ្វើ​ឱ្យគេ ដកដង្ហើម​ស្ទើរ​មិន​ដល់​គ្នា​នោះគេ​នឹង​បានដឹង​ភ្លាម​ថា អ្នកចេះ អ្នក​យល់ដឹង​អំពី​សរីរៈ​ដែល​ទទួល​ សម្រើ​ប​លើ​រាងកាយ​របស់គេ ។

៣ – តបស្នង​អារម្មណ៍​ទៅ​គេ​វិញ​
​នៅពេលដែល​ភាគី​បុរស​ចាប់ផ្តើម​ក្រឡឹង​យក​មាត់​ផ្អឹប​មាត់ និង អណ្តាត​របស់​អ្នក ពេលនោះ​ការ​ឈ្មុស​ដាស់​អារម្មណ៍ និង ការបញ្ចេញ​កម្តៅ​ក្តៅ​ឧណ្ហៗ​រវាង​មាត់ និង មាត់​ក៏បាន​ចាប់​ផ្តើមធ្វើ​សកម្មភាព​យ៉ាង​រស់​រវើក​ដូច​គេ​រាំ ។ ពេលនោះ​អ្នក​ត្រូវ​បណ្តោយឱ្យ​បុរស​ជា​ដៃគូ​ធ្វើការ​វាយលុក និង ភ្លក្ស​រសជាតិ​មាត់​របស់​អ្នក​ឱ្យអស់​ចិត្ត​សិន បន្ទាប់មក​សឹម​ចាប់ផ្តើម​វាយបក​ទៅ​គេ​វិញ​ដោយ​ការភ្ជាប់​មាត់​ភ្ជាប់​អណ្តាតជាមួយ​គេ​ដើម្បី​បាន​ស្រង់ដើម​មកវិញ ។ ប្រសិនបើការ​ថើប​របស់​អ្នក​ឈានដល់​ដំណាក់​កាលដែល​បាន​រៀបរាប់​ហើយ​នេះបញ្ជាក់បាន​ថា​ ជាការ​ថើប​ជញ្ជក់មាត់​គ្នា​បែប​អ្នក​សម្តែង​ភាពយន្ត​ក្តៅ​សាច់​អាជីព​ទៅហើយ ។​

៤ – បបោសអង្អែល​លើ​ចុង​សុដន់​របស់គេ​
​ចុង​សុដន់​ដ៏​រាបស្មើ​ទាំងសងខាង និង ទីតាំងម្តុំ​ឆ្អឹងជំនីរ​របស់​ភាគី​បុរស​ច្រើនតែ​ជា​កន្លែង​ដែល​អ្នក​មិនបាន​ចាប់អារម្មណ៍ ដែល​ការពិតទៅ​វា​ជា​ចំណុច​យុទ្ធសាស្ត្រ​ដាស់​អារម្មណ៍​ដ៏​សំខាន់ ព្រោះ​ភាគច្រើន យើង​ច្រើនតែ​ញក់ញី​នៅ​ផ្នែក​លើ​របស់គេ ហើយយើង​ក៏​ច្រើនតែ​រំលង​មករក​កាំភ្លើង​ធំ​របស់គេ​តែម្តង ប៉ុន្តែ​ប្រសិនបើ​ទម្រង់​នៃ​ការ​ដាស់​អារម្មណ៍បុរស​ជា​ដៃគូ​របស់​អ្នក​បន្ថែម​ចំណុច​តូចៗ​ដូច​ពីរ​ទីតាំង​ខាងលើនេះ ហើយ​ចាប់ផ្តើម​អង្អែល​លិទ្ធ​ក្រឡឹង​ឱ្យបាន​យូរ​បន្តិច​នោះ​វា​មិន​គ្រាន់តែ​ធ្វើ​ឱ្យគេ​ស្ទើរតែ​ទប់សំឡេង​ថ្ងួចថ្ងូរ​មិនបាន​ប៉ុណ្ណោះ​ទេ គេ​ថែមទាំង​ស្ងើចសរសើរ​ជំនាញ​លើ​គ្រែ​ដែល​ដឹង​ពី​តម្រូវ​ការដែល​គេ​ចង់បាន​ទៀតផង ។

៥ – ចាប់ផ្តើម​វាយលុក​ទៅលើ​ទីតាំង​
​ដែល​ស្ត្រី​មួយចំនួន​មិនសូវ​បាន​ចាប់អារម្មណ៍​​ស្ត្រី​តិច​នាក់​ណាស់​ដែល​ដឹងថា​ផ្នែក​ខាងក្រោយ​ដូចជា កញ្ចឹងក កណ្តាល​ខ្នង ឬ ជ្រៅ​ទៅដល់​កំប៉េះគូទ​របស់​ភា​គី​បុរសសុទ្ធតែ​ត្រូវបាន​ចាត់ទុកជា​អវយវៈ ជាទី​តាំង​ស្រៀវ​ស្រើប​មិន​ចាញ់​ទីតាំង​ខាងមុខ​របស់គេ​ឡើយ ។ ប្រសិនបើ​អ្នកចេះ​ចែករំលែក​ការ​បបោសអង្អែល​ដាស់​អារម្មណ៍​មកកាន់​ទីតាំង​ផ្នែក​ខាងក្រោយរបស់​បុរស​ខ្លះ​នោះគេ​ប្រាកដជា​សរសើរ​ថា​អ្នកជា​ស្ត្រី​មាន​សន្តាន​ចិត្ត​ជាក់​ជាពុំខាន ។​

៦ – មាន​បច្ចេកទេស​ខុសពី​ស្ត្រី​ផ្សេង​
​រឿងនេះ​ចាត់ទុកថា​ជា​ទេពកោសល្យ​ផ្ទាល់ខ្លួន​គ្មាន​អ្នកណា​បង្រៀន ឬ ធ្វើតាម​គ្នា​បានទេ ត្រូវ​សាកល្បង​ឱ្យ​ភាគី​បុរស​បានទទួល​នូវ​ការ​បបោសអង្អែលថ្នាក់ថ្នម​កន្លែង​ពិសេសៗ​ហើយ​គេ​នឹង​ទទួលស្គាល់អំពី​ភាព​ស្រៀវ​ស្រើប​អស់ពី​អារម្មណ៍​ដែល​គេ​មិន​ធ្លាប់​បានទទួល​មកពី​បទ​ពិសោធ​មុនៗ ។ ភាព​ជក់ចិត្ត​ដិតអារម្មណ៍​ដែល​ខុសគេ​បែបនេះ​នឹងធ្វើ​ឱ្យគេ​ដង្ហោយ​រក​អ្នកហើយ​ចង់​ឡើង​គ្រែ​ជាមួយ​អ្នក​ជាមិនខាន ។

៧ – មិនមែន​ធ្វើជា​អ្នក​រង​អំពើ​តែម្នាក់ឯង​
​ដំណើរការ​សិច​មួយ​វារ​លូន​ល្អ​ទៅបាន​អាស្រ័យទៅលើ​ភាគី​ទាំងពីរ​ចេះ​ផ្តល់ឱកាស​ឱ្យ​គ្នា​ទៅវិញទៅមក ពោលគឺ​ស្ត្រី​ក៏ត្រូវ​តែមាន​ចំណែក​ក្នុងការ​ចាត់ចែង​លើ​កិច្ចការ​សិច​ទាំងអស់​ដូច​ភាគី​បុរស​ដែរ ដូចជា​ការប្រើ​ក្បាច់​ជាដើម ។ ប្រសិនបើ​អ្នក​ចង់​នៅ​ពីលើភាគី​បុរស​ដែល​គេ​យល់ថា​ក្បាច់​ជិះសេះ​លែងដៃ​នោះ​អ្នក​អាចធ្វើ​បាន ហើយ​ភាគី​បុរស​ភាគច្រើន​មិន​បដិសេធ​ឡើយ មិនតែប៉ុណ្ណោះ​ថែមទាំង​ចង់ឱ្យ​អ្នក​បំពេញឱ្យគេ​ទៀតផង ។​

៨ – ធ្វើជា​អ្នក​ត្រៀម​ការពារ​
​ភាគី​បុរស​នឹងមាន​អារម្មណ៍​ភ្ញាក់ផ្អើល​ប្រសិនបើ​អ្នកជា​ភាគី​ត្រៀម​ឧបករណ៍​ទុកឱ្យ​គេ​ដោយ​គេមិនចាំបាច់​ស្វែងរក​ពី​ខាងក្រៅ ។ ការត្រៀម​លក្ខណៈបែបនេះ​អាចធ្វើឱ្យ​អ្នកមើល​ទៅជា​ស្ត្រី​ដែលមាន​ បទពិសោធ មានការ​ច្នៃប្រឌិត មានការ​ការពារ​ខ្ពស់៕ ឆាន់ ចំ​រ៉ា