បាត់ដំបង ជាប់ចំណាក់ លេខ១ ខាងស្រូវល្អ ជាងគេប្រចាំប្រទេស សម្រាប់ ឆ្នាំ២០១៦

ភ្នំពេញ៖ ខេត្តដែលប្រជាពលរដ្ឋកម្ពុជាទូទាំង តែងតែស្គាល់ និងដឹងថា ជាខេត្តជង្រុកស្រូវនោះ បានដណ្តើមតំណែង ជ័យលាភីលេខ១ ដែលមានប្រភេទស្រូវល្អជាងគេ ប្រចាំប្រទេស សម្រាប់ឆ្នាំ២០១៦នេះ ហើយជ័យលាភីមួយនេះ បានទៅលើសហគមន៍ កសិកម្មសង្ហាផល ។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងក្នុងកម្មវិធី បុណ្យស្រូវអង្ករកម្ពុជា ឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ។

ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (អ.ស.ក) ដែលសហការជាមួយសហគ្រាសធុនតូច និងមធ្យម (FASMEC) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ដោយបានជ្រើសរើសយក ប្រភេទស្រូវចំនួន ៣៦ប្រភេទ របស់សហគមកសិកម្ម និងក្រុមហ៊ុនជាច្រើន នៅទូទាំងប្រទេសមកប្រកួតប្រជែង ឋិតក្រោមការត្រួតពិនិត្យយ៉ាងច្បាស់លាស់ និងសម្រិតសម្រាំងយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការជំនាញជាច្រើនរូប។

ដោយឡែកសម្រាប់ខេត្តព្រះវិហារវិញ ក៏បានទទួលជ័យលាភីលេខ១ផងដែរ សម្រាប់ឆ្នាំ២០១៦នេះ ដែលមានប្រភេទអង្ករស គ្រាប់វែងល្អជាងគេប្រចាំប្រទេស ហើយជ័យលាភីនេះ បានទៅលើក្រុមហ៊ុន Amru Rice។ ចំពោះជ័យលាភីលេខ១ ខាងអង្ករចំហុយវិញ បានទៅលើក្រុមហ៊ុន Signature Of Asea ដែលលទ្ធផលនេះ ត្រូវបានជ្រើសរើសចេញពី ប្រភេទអង្ករចំនួន ៣៧ប្រភេទ របស់សហគមកសិកម្ម និងក្រុមហ៊ុនធ្វើអាជីវកម្មអង្ករមួយចំនួន។

សូមបញ្ជាក់ថា ការប្រកាសលទ្ធផលនេះ គឺជាការប្រកាសបណ្តោះអាសន្នប៉ុណ្ណោះ ខណៈនៅថ្ងៃទី២៥ ខែមករាស្អែកនេះ និងត្រូវប្រកាសលទ្ធផលចំពោះប្រភេទអង្ករ ២ប្រភេទទៀត គឺប្រទេអង្ករក្រអូបប្រណីត និងប្រភេទអង្ករក្រអូបប្រណីតធម្មតា ហើយការប្រកាសនេះនឹងធ្វើឡើងក្នុងវេទិការស្រូវអង្ករលើកទី៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕