ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ KMH Champion League

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​មិន​អាជីព​មួយ​ បាន​បើក​ការប្រកួត​នៅ​ល្ងាច​ថ្ងៃទី​២៤​មករា​នៅ​ទីលាន KMH ។​

​    ​ព្រឹត្តិការណ៍​នោះ​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា KMH Champion League2016 ដែលមាន​ក្រុមបាល់ទាត់​ចំនួន​៣២​ក្រុម​ចូលរួម​ប្រកួត ។​ព្រឹត្តិការណ៍​នេះ​ប្រមូលផ្ដុំ​ដោយ​ក្រុម​ខ្លាំងៗ​នៃ League មិន​អាជីព​ទាំង​៩ ដែល​ភាគច្រើន​ជា​ក្រុម​ខ្លាំងៗ​តែម្ដង ។​

​    ​ការប្រកួត​ចែកចេញជា ៨ ពូ​ល​ដែល​ពូ​ល​នីមួយៗ​មាន ៤ ក្រុម ។ ពូ​ល​នីមួយៗ​ត្រូវ​លេង​ជម្រុះ ២ ក្រុម​ចេញ​ ទុក ២ ក្រុម​ឡើងទៅ​លេង​បន្ត​វគ្គ ១៦​ក្រុម​ចុងក្រោយ ។​

​    ​រង្វាន់​សម្រាប់​ក្រុម​ជើងឯក​មាន​ចំនួន ៣.០០០​ដុល្លារ ជើ​ង​ឯក​រង​(​ចំណាត់ថ្នាក់​លេខ ២) បាន ២.០០០​ដុល្លារ​ និង ចំណាត់ថ្នាក់​លេខ ៣ បាន ១.០០០​ដុល្លារ ។​
​    ​