យក្ស​ផ្លែ ឈ្នះ ឯ ឌី​ម៉ា​ចាញ់​

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន Cambodia Beer SEA-TV រសៀល​ថ្ងៃទី​២៤​មករា​អ្នក​ប្រដាល់​យុគ យក្ស​ផ្លែ​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ MIKE ដោយ​ពិន្ទុ ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​នោះ​យក្ស​ផ្លែ​ចាប់​ផ្ដៃ​ម​វាយប្រហារ​លើ​គូប្រកួត​តាំងពីដើម​ទឹក​ទី ១ ។ ស្ថានភាព​នៃ​ការ​ប្រ​កួត​យក្ស​ផ្លែ​មានប្រៀប​លើ MIKE ស្ទើរតែ​គ្រប់ទឹក ។ ទោះជា​យ៉ាងណា​ក៏​គូ​នេះ​ប្រកួត​គ្នា ៥ ទឹក​ពេញ​ហើយ​ជ័យជំនះ​បាន​ទៅលើ​យក្ស​ផ្លែ ។​

​    ​ឃីម ឌី​ម៉ា​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Fa Phayak ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​ទោះបី​ទាំងសងខាង​តស៊ូ​យ៉ាង​តឹងតែង​ក៏​ពិត​ត​មែន​ក៏​បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី ៥ នោះ​ជ័យជំនះ​បាន​ទៅលើ​អ្នក​ប្រដាល់​ថៃ Fa Phayak ។​
+​អ្នកឈ្នះ​ក្នុង​ព្រឹត្តិការណ៍ TIFFY Super Fight

​    ​ភ្នំពេញ​:​ក្នុង​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន TIFFY ARENA របស់ TV5​យប់​ថ្ងៃទី​២៤​មករា​អ្នក​ប្រដាល់​នួន ភិ​រក្ស​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវ​ហាលអាវ​បន្ទាប់ពី​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឡូញ វ៉ាន់ឌី​ក្លិប​ពន្លឺ​វិបុល​រិទ្ធី​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​នោះ ។​

​    ​អ្នក​ប្រដាល់​សង គង់​ក្លិប​អេ​ភូ​ថង​កីឡា​ក៏​ហាលអាវ​ដែរ​បន្ទាប់ពី​ប្រកួត​ចាញ់​រស់ វិបុល​ក្លិប​សាល​វ័​ន្ដ​កីឡា​ទាំង​មិន​អស់ចិត្ត​ដែរនោះ ។​