ល្បី​គ្រូ​ដោះ​អំពើ​និង​មើល​ជោគជតា​ពូកែ​ស័ក្តិសិទ្ធិ​

Doliprane TVC

​តាំងពីដើម​រហូតមក​ដល់​បច្ចុប្បន្ននេះជំនឿ​តាមបែប​អរូបី​នៅតែ​ស្ថិតក្នុង​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ ព្រោះតាំងពី​សម័យ​បុព្វកាល​មក​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ទទួល​ឥទ្ធិពល​សាសនា​ធំៗ​ពីរ គឺ​ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ដែល​បានបន្សល់ទុក​ក្នុង​ផ្នត់គំនិត​របស់​ពួកគាត់​តាំងពី​សម័យ​នោះមក​ម៉្លេះ ។ ជាពិសេស​គឺ​ឥទ្ធិពល​របស់​ព្រហ្មញ្ញសាសនា ដូចជាស្រោច​ទឹក រំដោះ​គ្រោះកាច​ចង្រៃ ធ្វើ​ពិធី​រំដោះគ្រោះ ធ្វើ​យ័ន្ត្រ ធ្វើ​ខ្សែ​គាថា​ការពារ​អំពើ​ពី​គ្រូធ្មប់​ជាដើម ។

អំពើ​ធ្មប់​អាប​ត្រូវបានពលរដ្ឋ​ខ្មែរ​ជឿថា​ជា​អំពើ​ផ្លូវ​ងងឹតដើម្បី​ព្យាបាទ​គូសត្រូវ​របស់ខ្លួន​ឱ្យ​វិនាស​អន្តរាយ​រហូតដល់​បាត់បង់​ជីវិត​ផង​ក៏មានដែរ ។ ទន្ទឹមនឹង​ការ​ត្រូវ​អំពើ​ពី​គ្រូធ្មប់​ក៏មាន​គ្រូ​បារមី​ស្នង​រូប​ខ្លះ​អះអាងថាអាចជួយ​ដោះ​អំពើ​ធ្មប់​អាប​ទាំងអស់នោះ​ទៀតផង ។ ជាក់ស្តែងដូចជា​គ្រូ​បារមី​ស្នង​រូប​ដែល​ស្ថិតនៅ​ក្នុងភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​មាន​មនុស្សម្នាមកពី​ទីជិត​ឆ្ងាយ​បាន​ទៅ​ពឹងពាក់​បារមី​លោកគ្រូ​ស្នង​រូបនេះ​ជា​ហូរហែ ។

ល្បី​គ្រូ​ដោះ​អំពើ​និង​មើល​ជោគជតា​ពូកែ​ស័ក្តិសិទ្ធិ​

​​បើ​យើង​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​កំពង់ធំតាមផ្លូវ​ជាតិ​លេខ ៦ ពេលទៅដល់​ស្រុក​សន្ទុក​នៅត្រង់​ម្តុំ​រមណីយដ្ឋាន​ភ្នំ​សន្ទុក ស្ថិតក្នុង​ភូមិ​ជាយ​ស្បៃ នៅ​ខាងឆ្វេង​ដៃ​មាន​សាលាបឋមសិក្សា​ជាយ​ស្បៃ​ដែល នៅ​ខាងក្រោយ​សាលា​នោះ​ហើយ​ជា​លំនៅឋាន​របស់​គ្រូ​បារមី​កាន់​ដ៏​ល្បីល្បាញ​នោះ ។ ​តាម​ការ​ឱ្យដឹង​របស់​អ៊ំស្រី ចាន់ នឹង អាយុ ៧០ ឆ្នាំ ម្តាយក្មេក​របស់​គ្រូ​បារមី​កាន់​រូបនេះ​បានប្រាប់ថា លោកគ្រូ​បារមី​កាន់​នេះ​មានឈ្មោះ ពេជ្រ វី ហើយ​លោកគ្រូ​ចេះ​ទាយ​មើល​ឱ្យ​គេឯង​តាំងពី​យូរណាស់​មកហើយ គឺ​ចាប់តាំងពី​លោកគ្រូ​ទើប​រៀបការ​ថ្មីថ្មោង​មកម៉្លេះ ។

ពេល​រៀបការ​ហើយដំបូងៗ​លោកគ្រូ​មិនបាន​ចាប់​អាជីព​អ្វី​ឱ្យ​ពិតប្រាកដ​នោះឡើយ​គឺ​នៅតែ​ផ្ទះ ហើយកាលណោះ​មិនទាន់​មានផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ដូច​សព្វថ្ងៃ​នេះឡើយ ពោលគឺ​ស្នាក់អាស្រ័យ​ក្នុង​ខ្ទម​កម្សត់​ប៉ុណ្ណោះ ។ ​ការចាប់​អាជីព​ជា​គ្រូទាយ​ដំបូង​គឺ មិនទាន់មាន​អ្នកមាន​ជំនឿ​មករក​ឱ្យ​ទាយមើល​ពី​រាសី​ប្រចាំថ្ងៃ​ច្រើន​ដូច​បច្ចុប្បន្ន​នេះឡើយ ។ មកដល់​សព្វថ្ងៃនេះ​លោកគ្រូ​ចាប់​អាជីព​នេះ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​កូនប្រុស ពៅ​លោក​ទើបតែ​កើតមក​ម្ល៉េះ​ហើយ ឥឡូវនេះ​កូនប្រុស​នោះ​មាន​អាយុ ២៣ ឆ្នាំ​ហើយ ។

ល្បី​គ្រូ​ដោះ​អំពើ​និង​មើល​ជោគជតា​ពូកែ​ស័ក្តិសិទ្ធិ​

អ៊ំស្រី​បាន​បន្តថា ពីដំបូង​មិនទាន់មាន​អ្នកភូមិ​អ្នកស្រុក​រួមទាំង​អ្នក​ក្រៅ​ស្រុក​ក្រៅ​ភូមិ​មាន​ជំនឿ ហើយ​នាំគ្នា​មក​ទស្សន៍ទាយ​ច្រើន​នោះទេ គឺ​ដំបូងៗ​លោកគ្រូ​គ្រាន់តែ​មើល​ឱ្យ​មិត្តភក្តិ​តែប៉ុណ្ណោះ​ហើយក៏​មិនទាន់​ល្បី​អ្វី​ដែរ ។ ពេល​មួយ​លោកគ្រូ​បាន​ទាយ​ដោយ​មើល បាតដៃ​ឱ្យ​មិត្តស្រី​របស់គាត់​ម្នាក់​ជា​ក្រមុំចាស់​ក្នុងភូមិ​ឈ្មោះ ជ្រាប ដោយ​ភ្នាល់​ដាក់​មេមាន់​មួយ​បើជា​ការពិត ។ គ្រាន់តែ​កាន់​ដៃ​មើល​បាតដៃ​ចប់ភ្លាម លោកគ្រូ​បាន​ប្រាប់​ទៅ​ឈ្មោះ ជ្រាប ថា​បី​ខែ​ទៀត​នឹង​ដល់​គូ​ហើយ ។

នៅពេល​ឮដូច្នេះឈ្មោះ ជ្រាប ក៏​ប្រាប់​ទៅវិញ​ថា ដូចជា​មិន​ជឿ​ទេ​បើ​មាន​គូ​មែន​មិន​សម​យូរ​ទេ បើ​មាន​មែន​គួរតែមាន​តាំងពី​យូរ​មកហើយ​ឥឡូវ​ចាស់​ដែរ​ហើយ តើ​មាន នរណា​គេ​ចូលមក​នោះ ? ចំណែក​លោកគ្រូ​វិញ​គ្រាន់តែ​បញ្ជាក់ថា​ចាំតែ​មើលទៅ​ដឹង​ហើយ ។ អ្វីៗ​កើតឡើង​ដូច​លោកគ្រូ​ថា​មែន​ដល់​គម្រប់​បីខែ មិនដឹង​ជា​អ្នក​មកពី​ខាង​ណា​នោះទេ ស្រាប់តែមាន​គេ​ចូល​ដណ្តឹង​ឈ្មោះ ជ្រាប ពិតមែន​ហើយ ក៏បាន​រៀបការ​នឹង​គ្នា​តាំងពី​ពេល​នោះមក​រស់នៅ ជាមួយគ្នា​ដោយ​ក្តី​សុខសាន្ត​រហូតដល់​សព្វ​ថ្ងៃនេះ ។ ​ចាប់តាំងពី​ពេល​នោះមក​លោកគ្រូ​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង អ្នក​នៅ​ភូមិ​ស្រុក​ជាមួយគ្នា​ក៏​ចាប់​ចូលមក​ពឹងពាក់​ជា​ញឹកញាប់​មិនសូវ​ដាច់​នោះឡើយ ហើយក៏​ល្បី​តៗ​គ្នា​ដល់​អ្នក​ក្រៅ​ស្រុក​ទៀតផង ។

ល្បី​គ្រូ​ដោះ​អំពើ​និង​មើល​ជោគជតា​ពូកែ​ស័ក្តិសិទ្ធិ​

អ៊ំស្រី​បាន​បន្ថែមទៀតថា មានរឿងមួយទៀត​ដែល​ធ្វើឱ្យ​លោកគ្រូ​រឹតតែ​ល្បី​នោះ​មាន គ្រាមួយ​នោះ​មាន​មេទាហាន​ម្នាក់​មករក​ទស្សន៍ទាយ​ដើម្បី​ចង់ដឹង​ពី​ខ្សែជីវិត​របស់គាត់ ដោយ​ឱ្យ​កូនទាហាន​មករក​មុន​តែ​ពេល​កូនទាហាន​មក ដល់​ឃើញ​ផ្ទះ​ខ្ទម​លោកគ្រូ​តូច​ពេក​ក៏​បក​ម៉ូតូ​ទៅវិញ​អស់ ។ មួយសន្ទុះ​ធំ​ស្រាប់តែ​ឃើញ​រថយន្ត​មេទាហាន​មកដល់​ហើយ​លោកគ្រូ​ក៏​ទទួល​ទស្សន៍ទាយ​ឱ្យ ដោយ​ប្រាប់​មេទាហាន​ថា និយាយ​ពី​បុណ្យស័ក្តិ​វិញ​គាត់​ឡើង​ធំ​ជានិច្ច​ទៅ​ថ្ងៃ​ខាង​មុខតែ​ត្រូវ មាន​ត្រណម​មួយ​គឺ​មិនត្រូវ​ប្រើស​ម្តី​ធំ ឬ សម្តី មិន​គួរសម​ចំពោះ​កូនទាហាន​ណា​ម្នាក់​ឡើយ ទោះបីជា​កូនទាហាន​នោះ​ប្រើ​សម្តី​មិន​សមរម្យ​យ៉ាងណាក៏ដោយ បើ​តម​បាន​នឹង​ឡើងបុណ្យ​ស័ក្តិធំ​មិនខានឡើយ ។

​ ​ក្រោយពី​ការ​ទស្សន៍ទាយ​នោះបាន​ចំនួន ៨ ខែ មេទាហាន​រូបនោះ​ក៏បាន​ឡើងបុណ្យស័ក្តិធំ​ដូច​ពាក្យ​គ្រូ​ថា​មែន តាំងពី​នោះមក​មេទាហានរូបនោះ​តែងតែ​ជួយ​ទំនុកបម្រុង​លោកគ្រូ​ជានិច្ច រាប់ទាំង​ថវិកា អង្ករ សម្លៀក​បំ​ញក់ មិនដែល ដាច់​ឡើយ ។ពេលខ្លះ​មេទាហាន​នោះបាន​ចុះមក​ផ្ទាល់​តែម្តង ហើយ​ពេលខ្លះ​គាត់​មិន​បានមក​គឺ​គាត់​ទូរស័ព្ទ​មក​លោកគ្រូ​ឱ្យទៅ​ដក​ប្រាក់​នៅតាម កន្លែង​ដក​ប្រាក់​វី​ង ។ ឥឡូវនេះ​លោកគ្រូ​ក៏បាន​ទទួល​ការឧបត្ថម្ភ​ពី​មេទាហាន​រូបនោះ​របៀប​ជា ប្រាក់ខែ ដោយ​ក្នុង​មួយខែ​គាត់​បានផ្តល់​ប្រាក់ខែ ៣០០ ដុល្លារ ។​

ល្បី​គ្រូ​ដោះ​អំពើ​និង​មើល​ជោគជតា​ពូកែ​ស័ក្តិសិទ្ធិ​

​ក្រៅពី​ការ​ទាយ​ពី​រាសី​ប្រចាំថ្ងៃ​ពី​គូគ្រង​ជីវិត គិតពី​ខែ​ឆ្នាំ​លោកគ្រូ​បារមី​កាន់​រូបនេះ​ក៏​ចេះ​ដោះ អំពើ​ឱ្យ​សះស្បើយ​បាន​យ៉ាង​ស័ក្តិសិទ្ធិ​ផងដែរ ។ បន្ថែម​លើ​នេះ​ក៏មាន​យុវ​សិស្ស​យើង​ដែល​មុន​ប្រឡង​តែងតែ​មកជួប​លោកគ្រូ ដើម្បី​បន់ស្រន់​បារមី​ជួយ ឱ្យ​ប្អូនៗ​ទាំង​នោះបាន​ប្រឡង​ជាប់​ផងដែរ ។ ​បងស្រី សុខ ចាន់ មាន​ទីលំនៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​នោះដែរ​បាន​និយាយថា«​កន្លងមក បើទោះបីជា​ខ្ញុំ​រស់នៅក្នុង​ស្រុកភូមិ​ក្បែរ​នេះ​ក្តី តែ​ខ្ញុំ​មិនដែល​មករក​លោកគ្រូ​នេះ​ទស្សន៍ទាយ ឬ ស្រោច​ទឹក​ឱ្យ​នោះទេ ខ្ញុំ​ឃើញតែ​អ្នក​មកពី​ស្រុក​ឆ្ងាយៗ​បាន​មកឱ្យ​លោកគ្រូ​ទស្សន៍ទាយ ស្រោច​ទឹក ឬ ព្យាបាល​ជំងឺ ។ ចំណែក​ខ្ញុំ​ទើបតែ​មកឱ្យ​លោកគ្រូ​ទស្សន៍ទាយ​ឱ្យ​លើក​ទី ១ ទេ ។ ខ្ញុំ​មក ឱ្យ​លោកគ្រូ​ទស្សន៍ទាយ​ពី​ការងារ​រកស៊ី​របស់ខ្ញុំ​ទៅ ថ្ងៃ​អនាគត ហើយ​លោកគ្រូ​បាន​ទស្សន៍ទាយ​ពី​ក្នុង​ក្រុមគ្រួសារ​របស់ខ្ញុំ​គឺមាន​ត្រូវ​ខ្លះ​ខុស​ខ្លះ ប៉ុន្តែ ភាគរយ​ត្រូវ​នោះ​មាន​តិចតួច​បំផុត​» ៕ ភោគ តុលា​