ស្ត្រី​មាន​ផ្ទៃពោះ​គួរគេង​ប៉ុន្មាន​ទៅ​ទើប​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​?

ស្ត្រី​មាន​ផ្ទៃពោះ​គួរគេង​ប៉ុន្មាន​ទៅ​ទើប​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​?

​នៅពេល​មាន​ផ្ទៃពោះ វា​អាច​នឹង​ស្តែងចេញ​នូវ​បញ្ហា​ច្រើន​ដូចជា អាច​នឹង​អស់កម្លាំង និង​ឧស្សាហ៍​នឿយហត់​។ យក​ល្អ​អ្នក​គួរតែ​យល់​អារម្មណ៍​របស់​រាងកាយ និង​ផ្តល់​ពេលវេលា​សម្រាក់​ខ្លះ​ដល់​វា និង​គេង​នៅពេល​យប់​ឲ្យបាន​ច្រើន​ទៅតាម​តម្រូវការ​របស់​រាងកាយ​ទៅ​។ ខណៈពេល​ដែល​ស្ត្រី​មួយចំនួន​ចូលចិត្ត​ការ​គេង​ដូច​ទារក​ដែរនោះ ក៏​មាន​ស្ត្រី​ខ្លះ​ពិបាក​គេង និង​គេង​មិនបាន ៨​ម៉ោង​ផង​។ យ៉ាងណាមិញ អ្នក​មិន​អាច​មិន​ខ្វល់​អំពី​សារៈសំខាន់​នៃ​ការ​គេង​ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ​។​

​តើ​ការ​គេង​ប៉ុន្មាន​ម៉ោង​ទើប​ហៅ​ថា​ច្រើនពេក ឬ​តិចពេក​?

អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ​ធ្វើ​យ៉ាងណា​គេង​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ខ្លួនឯង​មាន​សុខភាព​ល្អ និង​រឹងមាំ​។ ចូរ​ប្រាកដថា អ្នក​គេង​យ៉ាងហោចណាស់ ៨ ទៅ​១០​ម៉ោង​ក្នុង​មួយថ្ងៃ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​ឲ្យទទួល​បាន​ចំនួន​នៃ​ការ​គេង​បែបនេះ​៖

  • ចូល​គេង​មុន​លឿន​ជាង​ធម្មតា​មួយ​ម៉ោង និង​ភ្ញាក់​ពី​គេង​យូរ​ជាង​ធម្មតា​មួយ​ម៉ោង​។ ចូរ​ប្រាកដថា អ្នក​បាន​ទទួល​ជំនួយ​គ្រប់គ្រាន់​ទម្លាប់​ការងារ​ប្រចាំថ្ងៃ​អ្នក​រួចហើយ​។ អ្នក​មាន​ផ្ទៃពោះ​ដូច្នេះ​អ្នក​ក៏​សាក​សម​នឹង​ទទួល​បាន​ការ​គេង​បែបនេះហើយ​។
  • ចូរ​គេង​ថ្ងៃ​ផង​។ បើសិន​ជា​អ្នក​នៅ​ផ្ទះ មិនត្រូវ​ភ្លេច​គេង​ថ្ងៃ​ឡើយ​។ បើសិន​ជា​អ្នកធ្វើការ ចូរ​សុំ​ឲ្យ​ការអនុញ្ញាតិពី​ប្រធាន​ដើម្បី​អាច​គេង​ថ្ងៃ យ៉ាងហោច​ណាស់​ឲ្យបាន ១៥​នាទី​។
  • ​ក្នុង​ថ្ងៃ​ឈប់សម្រាក វា​ពិតជា​ងាយ​នឹង​គេង​មិនបាន​គ្រប់គ្រាន់​ណាស់​។ ដូច្នេះ​អ្នក​គួរតែ​គេង​បន្ថែម​ប្រហែល ២​ម៉ោង​បើសិនជា​ត្រូវការ​ឲ្យ​រាងកាយ​មា​ន​ថាមពល និង​មាន​ភាព​ស្រស់ស្រាយ​ឡើងវិញ​។

​ប្រការ​គួរ​ប្រុងប្រយ័ត្ន​
​ខណៈពេល​ដែល​កំពុង​ព្យាយាម​គេង​ឲ្យបាន​គ្រប់គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះ ចូរ​ប្រាកដថា​អ្នក​មិន​ត្រូវ​គេង​ច្រើន​ជ្រុល​ពេក​ទេ​។ ក្នុងពេល​មាន​ផ្ទៃពោះ ចំនួន​ឈាម​ដែល​បាញ់​ចេញពី​បេះដូង​នឹង​កើនឡើង ដូច្នេះ​វា​នឹង​ធ្វើឲ្យ​ការ​អស់កម្លាំង​កាន់តែខ្លាំង​។ ហេតុដូច្នេះ​ហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា​នឿយហត់ ហើយ​មិនសូវ​មាន​កម្លាំងកំហែង​ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។