ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៥ នា​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ២០១៦ នៅ​សណ្ឋាគារ​សុខា ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ ទល់មុខ​ព្រះ​បរម​រាជវាំង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាង​អង្គទូត​ប្រចាំ​កម្ពុជា អស់លោក លោកស្រី​ជា​តំណាង​ក្រុមហ៊ុន​ស្រូវ​អង្ករ​និង​សមាគម​ជា​ច្រើន​រូប​ទៀត ។