យប់នេះ តេជោ សែន សប្បាយចិត្តខ្លាំង បន្ទាប់ពីចៅស្រីទទួល ជ័យលាភីលេខ១ ក្នុងការប្រកួតព្យាណូ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នេះ បានសម្តែងពី ក្តីសប្បាយរីករាយ យ៉ាងខ្លាំង បន្ទាប់ពីចៅស្រីរបស់សម្តេច ហ៊ុន ពេជ្រម៉ានីវល្ខណ៍ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតព្យាណូ នៅក្នុងសាលា ISPP ភ្នំពេញ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក សម្តេច បានសរសេរថា "ថ្ងៃនេះក្នុងនាមខ្ញុំជាជីតា គឺសប្បាយចិត្តខ្លាំងណាស់ដែលចៅស្រី ហ៊ុន ពេជ្រម៉ានីវលក្ខណ៍ បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតព្យាណូ (Piano) នៅសាលា ISPP ភ្នំពេញ ចៅស្រីខ្ញុំមិនត្រឹមតែចេះភាសាខ្មែរទេ គឺនាងចេះទាំងភាសាអង់គ្លេស និងភាសាចិនផងដែរ"។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា "ការខិតខំប្រឹងប្រែងរៀនសូត្រ របស់ចៅខ្ញុំ និងលទ្ឋផល ដ៏ល្អរបស់នាង នៅសាលារៀន គឺពិតជាបានបង្ហាញ អំពីការយកចិត្តទុកដាក់ ពីឪពុកម្តាយ ទោះបីរវល់មមារញឹក និងការងារ បែបណាក៏ដោយ ក៏នៅមានឱកាស អប់រំកូនបានល្អ។ កាន់តែ សប្បាយថែមទៀត នៅពេលចៅចូលមករាយការណ៍ ឱ្យជីតាអំពីលទ្ធផលប្រឡង របស់គេ ដែលផ្តល់ឱកាស ឱ្យខ្ញុំថតរូបជាមួយចៅយ៉ាងសប្បាយ"។

សម្តេច បញ្ជាក់បន្ថែមថា "ចៅខ្ញុំស្គាល់ចិត្តយ៉ាងច្បាស់ ថាជីតាត្រូវការ នូវលទ្ធផលរៀនសូត្រ ទើបគេចូលមករាយការណ៍ ឱ្យជីតាមុនគេ

ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិ ពិតមិនធ្វេសប្រហែសទេ ក្នុងការអប់រំកូនចៅ ជាពិសេសក្នុងវ័យកុមារ អោយចេះទទួលខុសត្រូវ និងប្រឹងប្រែងរៀនសូត្រ ហើយអាងលើសមត្ថភាព ចំណេះដឹងផ្ទាល់ខ្លួន ដើម្បីអោយក្លាយ ទៅជាវប្បធម៌ ទទួលខុសត្រូវ សម្រាប់កូនចៅខ្មែរ គ្រប់ជំនាន់"៕