មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​អំបិល អ៊ីយ៉ូត តាមដាន​ពី​ការ​ក្លែងបន្លំ​ ដែល​បាន​ដាក់​លក់​ នៅ​ផ្សារ​កំពង់ក្តី

ខេត្តសៀមរាប ៖ អគ្គនាយកដ្ឋាន​កម្ពុជា​ចុះ​ត្រួតពិនិត្យ​ទំនិញ​និ​ហ​រ័​ណ​-​អាហរ័ណ និង​បង្ក្រាប​ការ ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម ដែល​ហៅ​កាត់​ថា កាំកុងត្រូល បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ជាប់​ជា​ប្រចាំ រួម​ជាមួយនឹង​ការ​ព្យាយាម​អប់រំ ផ្សព្វផ្សាយ នា​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​ជា​ការ​បណ្តុះ​ស្មារតី​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ពិចារណា​មុន​នឹង​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​មក​ទទួលទាន ។

ទន្ទឹម​នឹង​សង្គម​កម្ពុជា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​បញ្ហា​សុខភាព​ដោយសារ​តែ​ ការ​បន្លំ​លក់​ចំណី​ម្ហូបអាហារ​ហួស​ កាលកំណត់​ប្រើប្រាស់ ឬ​ក៏​ជា​ការ​លក់​បន្លែ ផ្លែ​ឈើ ត្រី សាច់ ដែល​មាន​ជាតិ​គីមី​នោះ ថ្មី​ៗ​នេះ​អំបិលអ៊ីយ៉ូត​ត្រូវ​ បាន​អគ្គនាយកដ្ឋាន​ កាំកុងត្រូល​កំណត់​ថា ជា​មុខសញ្ញា​ ផលិតផល​គ្រឿងផ្សំ​ អាហារ​ដែល​ត្រូវ​ចុះ​តាមដាន​ពី​ការ​ក្លែងបន្លំ​ ដាក់​លក់​លើ​ទីផ្សារ​ ក្នុងស្រុក ។

លោក ព្រហ្ម ដូ​លី​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​និយាយ​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែមករា នៅ​ផ្សារ​កំពង់ក្តី ទីប្រជុំជន​ស្រុក​ជីក្រែង ខណៈ​ពេល​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​បំពេញ​បេស​កម្ម​នៅ​ទីនោះ​ថា បញ្ហា​សុវត្ថិភាព​ចំណី អាហារ​គឺ​តម្រូវ​ឲ្យ​មានការ​ ចូលរួម​ដោយ​ការ​ ទទួលខុសត្រូវ​របស់​អ្នកលក់ និង​ការ​យល់​ដឹង ប្រុង​ប្រយ័ត្ន​របស់​អ្នកទិញ ។

លោក​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ការ​ប្រមូល​ព័ត៌មាន​មក​ពី​បណ្តា​មជ្ឈដ្ឋាន​នានា​ក្នុង​ប្រទេស អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បាន​កំណត់​មុខសញ្ញា​នៃ ប្រតិបត្តិ​ការ​លើក​នេះ​ទៅ​ លើ​ការ​ត្រួតពិនិត្យ​តាមដាន​ នៃ​ការ​យក​អំបិល​សំយោគ​ធម្មតា​ដាក់​លក់​ បន្លំ​ថា​ជា​ប្រភេទ​ អំបិលអ៊ីយ៉ូត ដែល​នេះ​គឺជា​ទ​ង្វើ​ក្នុង​ចេតនា​ មិន​ទទួលខុស​ត្រូវធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ប្រជាពលរដ្ឋ ។ លោក​បញ្ជាក់​បន្ថែម​ថា ការ​ទទួលទាន​អំបិល​ គ្មាន​ជាតិ​អ៊ីយ៉ូត​គឺ​ បណ្តាល​ឱ្យ​មាន​ជម្ងឺ​ផ្សេង​ៗ ក្នុង​នោះ​រួម​មាន​ជម្ងឺ​ឈឺបំពង់ក ឬ​ក៏​ប្រឈម​នឹង​ជម្ងឺ​ ពក​.​ក​ជាដើម ។

ជាមួយនឹង​ការ​ពិសោធន៍​ជាក់ស្តែង​នៅ​ក្នុង​ផ្សារ​កំពង់ក្តី​នោះ ថ្វី​ត្បិត​តែ​លទ្ធផល​ជា​វិជ្ជមាន​បាន​ បង្ហាញ​ឡើង​ថា នៅ​ផ្សារ​កំពង់ក្តី​ ពុំ​បាន​រក​ឃើញ​អំបិល​ សំយោគ​ក្លែងបន្លំ​ជា​អំបិលអ៊ីយ៉ូត​ ក៏​ពិតមែន ក៏​ប៉ុន្តែ លោក ព្រហ្ម ដូ​លី​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប លោក​បាន​បញ្ជាក់​ថា សកម្មភាព​ត្រួតពិនិត្យ​នេះ​គឺ​នៅ​ មាន​គោលដៅ​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​ទៀត ហើយ​បើសិនជា​ប្រតិបត្តិការ​នេះ​ បាន​រក​ឃើញ​លទ្ធផល​ អវិជ្ជមាន​នោះ សាខា​កាំកុងត្រូល​ខេត្តសៀមរាប​នឹង​មាន​គោលដៅ​ ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ ក្លែងបន្លំ​ផង​ដែរ ដើម្បី​ចាត់វិធានការ​ ក្នុង​គោលដៅ​បង្ក្រាប​ការ​ក្លែងបន្លំ​តាម​ផ្លូវច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះជា​ការ​ចុះ​ប្រតិបត្តិការ​លើក​នេះ​បាញ់​ឆ្ពោះទៅ​រក​ការ​ត្រួត​និត្យ​ករណី​ក្លែងបន្លំ​ដាក់​លក់​អំបិល​សំយោគ​ថា​ជា​អំបិលអ៊ីយ៉ូត ក៏​ប៉ុន្តែ​អ្វី​ដែល​ក្រុមការងារ​មិន​អាច​មើល​រំលង​បាន​នោះ​គឺ​ការ​ពិនិត្យ​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ខូចគុណភាព ផលិតផល​ក្លែងបន្លំ​មិន​មាន​ប្រភព​ផលិត​ច្បាស់លាស់ ការ​ពិសោធន៍​រក​សារធាតុ Salicylic Acid  នៅ​ក្នុង​ស្ពៃជ្រក់ ពិសោធន៍​រក​សារធាតុ Borax នៅ​ក្នុង​ស​សៃ​គុយទាវ និង​សណ្តែកបណ្តុះ​ជាដើម ៕

មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​អំបិល អ៊ីយ៉ូត តាមដាន​ពី​ការ​ក្លែងបន្លំ​ ដែល​បាន​ដាក់​លក់​ នៅ​ផ្សារ​កំពង់ក្តី

មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​អំបិល អ៊ីយ៉ូត តាមដាន​ពី​ការ​ក្លែងបន្លំ​ ដែល​បាន​ដាក់​លក់​ នៅ​ផ្សារ​កំពង់ក្តី
មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​អំបិល អ៊ីយ៉ូត តាមដាន​ពី​ការ​ក្លែងបន្លំ​ ដែល​បាន​ដាក់​លក់​ នៅ​ផ្សារ​កំពង់ក្តី
មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​អំបិល អ៊ីយ៉ូត តាមដាន​ពី​ការ​ក្លែងបន្លំ​ ដែល​បាន​ដាក់​លក់​ នៅ​ផ្សារ​កំពង់ក្តី
មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​អំបិល អ៊ីយ៉ូត តាមដាន​ពី​ការ​ក្លែងបន្លំ​ ដែល​បាន​ដាក់​លក់​ នៅ​ផ្សារ​កំពង់ក្តី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត