រំលោភ​ក្មេង​ស្រី​ អាយុ​៩​ឆ្នាំ​ រួចរ​ត់ទៅ​លាក់ខ្លួន​បាន​ជាង​១​ខែ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ តាម​ដីកា​ពី​បទ​ចាប់រំលោភ​ ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រហូត​បាន​សម្រេច​ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្រេ​លើ ឃុំ​ក្រេ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បន្ទាប់​ពីរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​ នៅ​ទីនោះ​ក្រោយ​ពី​ធ្វើ​សកម្មភាព ។ ដោយ​ការ​សហការ​គ្នា​រវាង​ប៉ូលិស​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ និង​ប៉ូលិស​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ តាម​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​លេខ​០៩​ប​.​ច​ខ ចុះ​ថ្ងៃ​ទី​២២​ខែមករា ឆ្នាំ​២០១៦ របស់​លោក គង់ រតនា ព្រះរាជអាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​ ខេត្តឧត្តរមានជ័យ​ពី​បទ​ ចាប់រំលោភ​សេពសន្ថវៈ បាន​សម្រេច​លើ​ជន​រង​គ្រោះជា​កុមារី អ​និ​តិ​ជន ។

លោក​វរសេនីយ៍ទោ ស៊ី​ម វណ្ណៈ អធិការ​នគរបាល​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៉េង ណុ​យ ហៅ​ខ្នុ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ ​រំលោភ​បាន​សម្រេច​ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ខណៈ​ពេល​ក្មេង​ស្រី​រង​គ្រោះ ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លំ​ ទៅ​សាលា​បឋម​សិក្សា ​តា​ដេ​វ ក្នុងភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​មែន ។ យោង​តាម​ចម្លើយ​នឹង​យោង​តាម​ពាក្យបណ្តឹង​ ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ ខេត្តឧត្តរមានជ័យ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

រំលោភ​ក្មេង​ស្រី​ អាយុ​៩​ឆ្នាំ​ រួចរ​ត់ទៅ​លាក់ខ្លួន​បាន​ជាង​១​ខែ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន
រំលោភ​ក្មេង​ស្រី​ អាយុ​៩​ឆ្នាំ​ រួចរ​ត់ទៅ​លាក់ខ្លួន​បាន​ជាង​១​ខែ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន
រំលោភ​ក្មេង​ស្រី​ អាយុ​៩​ឆ្នាំ​ រួចរ​ត់ទៅ​លាក់ខ្លួន​បាន​ជាង​១​ខែ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត