ជនសង្ស័យ​ពាក់ព័ន្ធ គ្រឿងញៀន​៥នាក់ ជាម្ចាស់​ម៉ាស៊ីន​អារឈើ ​និង​ជាកម្មករ ​លួចជ្រៀក​ឈើ ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ដកហូត​ថ្នាំញៀន​ បាន​ ១៦​កញ្ចប់​

កំពង់ឆ្នាំង៖ សមត្ថកិច្ចបាន ចុះប្រតិបត្តិការបង្ក្រាប ចាប់ខ្លួនជនសង្ស័យចែកចាយ ជួញដូរនិងប្រើប្រាស់ គ្រឿងញៀន ៥នាក់ ដែលជាម្ចាស់ម៉ាស៊ីន និងជាកម្មករជ្រៀកឈើ លួចលាក់ខុសច្បាប់ ១កន្លែងដោយដកហូត បានកាំភ្លើងកែឆ្នៃបាញ់ គ្រាប់កង់៤គ្រឿង ថ្នាំញៀនម៉ាទឹកក ចំនួន១៦កញ្ចប់ធំ និងតូចក្នុងនោះ សមត្ថកិច្ច រឹបអូសម៉ាស៊ីនជ្រៀក ឈើលួចលាក់១គ្រឿង ឈើជ្រៀករួច ៦៧សន្លឹក និងឈើមូល៥៥ដើម។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពី វេលាម៉ោង 3និង 45 នាទី ថ្ងៃទី 23 ខែ មករា ឆ្នាំ 2016 ដែល សមត្ថកិច្ច បានប្រើប្រាស់ កម្លាំងនគរបាលស្រុក និងនគរបាលខេត្ត ខេត្តចំនួន២០នាក់ ដឹកនាំដោយលោក គឹម សារ៉េត នាយរង ការិយាល័យកណ្តាល ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។ ការបង្ក្រាប ខាងលើនេះ បានធ្វើឡើង នៅចំណុចពេជជោរ ក្នុងភូមិដំណាក់ខ្លុង ឃុំគ្រាំងស្គារ ស្រុ កទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចនគរបាល៣នាក់ ក៏បានរងរបួលស្រាល ដោយសារជនសង្ស័យ ធ្វើការតដៃជាមួយ សមត្ថកិច្ច។

នៅព្រឹកថ្ងៃទិ២៤ ខែមករា ឆ្នាំ២០១៦នេះ លោក គឹម សារ៉េត នាយរងការិយាល័យកណ្តាលប្រឆាំង បទល្មើសនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ជនសង្ស័យទាំង ៥នាក់នោះមាន៖ ១.ឈ្មោះ ស៊ីម អឿន អាយុ២៤ឆ្នាំ ជាអ្នកជួញដូរថ្នាំញៀន និងជាម្ចាស់ម៉ាស៊ីន ជ្រៀកឈើខុសច្បាប់  ២.ឈ្មោះ ស៊ីម អាយុ២២ឆ្នាំ ជាប្អូនបង្កើត និងជាអ្នចែកចាយថ្នាំញៀន( ២នាក់បងប្អូននេះជាអ្នកតដៃវាយបកមកសមត្ថកិច្ចក្នុងពេលចាប់ខ្លួន ត្រូវសមត្ថកិច្ចវាយខ្នោះដៃ )  ៣.ឈ្មោះ ជួន ចែត អាយុ២២ឆ្នាំ   ៤.ឈ្មោះ ស៊ី ឡយ អាយុ២៧ឆ្នាំ  ៥.ឈ្មោះ ស៊ីម សារ៉ុន អាយុ៣២ឆ្នាំពួកគេជាកម្មករ ស៊ីឈ្នួលអារឈើ  រស់នៅក្នុងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ វត្ថុតាងដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន១៥កញ្ចប់តូច (ដោយក្នុង១កញ្ចប់តូចគេលក់ចេញតម្លៃពី៦ម៉ឺនរៀលទៅ៨ម៉ឺនរៀល  និង១កញ្ចប់ធំ ស្មើនិង១៥កញ្ចប់តូច និងដកហូតកាំភ្លើង កៃឆ្នៃ៤ដើមបាញ់គ្រាប់កង់។

ដោយឡែកបទល្មើសព្រៃឈើ ដកហូតបានម៉ាស៊ីន ជ្រៀកឈើ១គ្រឿង ជើងរៃម៉ាស៊ីន១កំប្លេ ឈើ-រត ជ្រៀករួចប្រវែង ៥ម៉ែត្រចំនួន ៦៧សន្លឹក និងឈើមូលចុង ទំហំ១តឹកចំនួន៥៥ដើម។ វត្ថុតាងនេះត្រូវបានលោក នាយការិយាល័យ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត កសាងសំណុំរឿង តាមនិតិវិធី ប្រគល់អោយ ផ្នែករដ្ឋបាលព្រៃឈើ ក្រាំងស្គារ ចាត់ការបន្តតាមផ្លូវច្បាប់។

ជនល្មើសទាំង ៥នាក់រួម និងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកទឹកផុស បញ្ជូនមកស្នងការដ្ឋាននគរបាល ខេត្តដើម្បីកសាងសំណុំ រឿងបន្ថែមតាមនិតិវិធី ហើយបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការបន្តាមផ្លូវច្បាប់៕

ជនសង្ស័យ​ពាក់ព័ន្ធ គ្រឿងញៀន​៥នាក់ ជាម្ចាស់​ម៉ាស៊ីន​អារឈើ ​និង​ជាកម្មករ ​លួចជ្រៀក​ឈើ ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ដកហូត​ថ្នាំញៀន​ បាន​ ១៦​កញ្ចប់​
ជនសង្ស័យ​ពាក់ព័ន្ធ គ្រឿងញៀន​៥នាក់ ជាម្ចាស់​ម៉ាស៊ីន​អារឈើ ​និង​ជាកម្មករ ​លួចជ្រៀក​ឈើ ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ដកហូត​ថ្នាំញៀន​ បាន​ ១៦​កញ្ចប់​
ជនសង្ស័យ​ពាក់ព័ន្ធ គ្រឿងញៀន​៥នាក់ ជាម្ចាស់​ម៉ាស៊ីន​អារឈើ ​និង​ជាកម្មករ ​លួចជ្រៀក​ឈើ ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ដកហូត​ថ្នាំញៀន​ បាន​ ១៦​កញ្ចប់​
ជនសង្ស័យ​ពាក់ព័ន្ធ គ្រឿងញៀន​៥នាក់ ជាម្ចាស់​ម៉ាស៊ីន​អារឈើ ​និង​ជាកម្មករ ​លួចជ្រៀក​ឈើ ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ដកហូត​ថ្នាំញៀន​ បាន​ ១៦​កញ្ចប់​
ជនសង្ស័យ​ពាក់ព័ន្ធ គ្រឿងញៀន​៥នាក់ ជាម្ចាស់​ម៉ាស៊ីន​អារឈើ ​និង​ជាកម្មករ ​លួចជ្រៀក​ឈើ ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ដកហូត​ថ្នាំញៀន​ បាន​ ១៦​កញ្ចប់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត