Galaxy S7 ​អាច​នឹង​ចេញ​លក់​នៅ​​ថ្ងៃ​​ទី​១១​ ខែ​មីនា​ខាង​មុខ​នេះ

Galaxy S7 ​អាច​នឹង​ចេញ​លក់​នៅ​​ថ្ងៃ​​ទី​១១​ ខែ​មីនា​ខាង​មុខ​នេះ

ដំណឹង​​​គួរ​ឲ្យ​ទុក​ចិត្ត​​ដែល​បាន​មក​ពី​​លោក​ Evan Blass ​បាន​បង្ហើប​ឲ្យ​ដឹងកាល​ពី​ពេល​ថ្មីៗ​នេះ ​ថា ​ទូរសព្ទ​ Galaxy S7 នឹង​ចេញ​លក់​​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ថ្ងៃ​​សុក្រ​ ទី​១១​ ខែ​មីនា​ខាង​មុខ​នេះ​ហើយ។

 

Galaxy S7 ​អាច​នឹង​ចេញ​លក់​នៅ​​ថ្ងៃ​​ទី​១១​ ខែ​មីនា​ខាង​មុខ​នេះ

 

​កន្លង​មក​ទូរសព្ទ​ Galaxy S7 នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​ Unpacked របស់​ក្រុមហ៊ុន​ Samsung ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ហើយ​នឹង​ដាក់​លក់​នៅ​ពេល​ក្រោយ។ ជា​មួយ​នឹង​ដំណឹង​​ថ្មី​ដែល​បាន​មក​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​គេ​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ថ្ងៃ​ខែ​ចេញ​លក់​ទូរសព្ទ​នេះ។

 

Galaxy S7 ​អាច​នឹង​ចេញ​លក់​នៅ​​ថ្ងៃ​​ទី​១១​ ខែ​មីនា​ខាង​មុខ​នេះ

 

គួរ​រំលឹក​ពី​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​បង្អស់​ទាក់​ទង​នឹង​ Galaxy S7 បាន​ឲ្យ​ដឹង​ថា​ទូរសព្ទ​នេះ​នឹង​មាន​ជា​ពីរ​ប្រភេទ​ដែល​បំពាក់​បន្ទះ​ Chip ​ផ្សេង​គ្នា​ ដោយ​មួយ​ប្រភេទ​ Snapdragon 820 និង​មួយ​ទៀត​ប្រភេទ​ Exynos 8890។ ចំណែក​ឯ​អេក្រង់​មាន​ទំហំ​ ៥,១​អ៊ីញ, RAM ទំហំ​​៤GB​, មាន​រន្ធ​សម្រាប់​បន្ថែម​អង្គ​ចងចាំ​ និង​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ ១២​MP ឯ​ខាង​មុខ​ទំហំ​ ៥MP៕

 

ចុច​អាន៖ ប្រធាន​គម្រោង​ផលិត​រថយន្ត​​អគ្គិសនី​របស់ Apple ត្រៀមដើរ​ចេញ​ពី​ក្រុមហ៊ុន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​