​អាហារ ​៥យ៉ាង​ ស្រ្ដី​ត្រូវទ​ទួល​ទាន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​

​អ្នក​ដឹង​ទេ ​អ្នក​គួរ​ពិសា​អាហារ​ល្អៗ​ដើម្បី​សុខភាព ​ព្រោះ​អ្នក​កំពុង​តែ​មាន​ផ្ទៃ​ពោះ​។ ​យើងដឹ​ង​ថា អ្ន​ក​ប្រាកដ​ជា​ធ្លាប់​លួច​ញ៉ាំ​អាហារ​ ដែល​គេ​ហាម ​ប៉ុន្ដែ​ប្រការ​នោះ​មិនល្អ​ឡើយ​ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​លូត​លាស់​ទារក​ក្នុងផ្ទៃ​ និង​សុខភាពរ​បស់​អ្នក​ជា​ម្ដាយ​ផ្ទាល់​។​  ឥឡូវនេះ​ អ្នក​កំពុង​​តែមាន​គភ៌ ​ ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​ពិចារណា​ឱ្យ​បាន​ច្រើន​ អំពី​វិធី ​ដែល​អ្នក​ចិញ្ចឹម​ខ្លួន​ឯង​ ពី​ព្រោះ​អាហារ​ ដែល​អ្នក​ទទួល​ទា​ន​គឺ​ជា​​ប្រភព​សារ​ធាតុចិ​ញ្ចឹម​សម្រាប់​ការលូត​លាស់​ទារក​ក្នុង​ផ្ទៃ​។  ​ជាតួយ៉ាង ​នៅអំ​ឡុង​ពេល​មានផ្ទៃពោះ ​អ្នក​ត្រូវ​បំពេញ​​បន្ថែម​នូវ​ជាតិប្រូ​តេអ៊ីន​ និង​កាល់ស្យូម​ ដើម្បី​ការ​លូត​លាស់​ឆ្អឹង​ និង​ជាលិកា​របស់​ទារក​។ ​ម្យ៉ាង​ទៀតរាង​កាយរ​បស់​អ្នក​ត្រូវកា​រជាតិអាស៊ីដ ​Folic​ ដើម្បីកា​រពារ​ប្រឆាំងនឹ​ង​ការខូចបំ​ពង់​សរសៃ​ប្រសាទ​របស់​ទារក​ពេលស​ម្រាល ​ព្រមទាំ​ង​ត្រូវកា​រជា​តិដែ​កបន្ថែម​ ដើម្បី​ជួយ​ឱ្យ​កោសិកាឈាម​ក្រហមប​ញ្ជូន​អុកស៊ី​សែន​ទៅ​ទារក​។ ខា​ង​ក្រោម​នេះ​ អ្នក​ជំនាញបា​ន​ណែនាំ ​នូវ​អាហារល្អៗ​ ដែល​ស្រ្ដី​មាន​ផ្ទៃ​ពោះ​គួរព្យា​យាម​ពិសា​​ឱ្យបាន​ខ្ជាប់ខ្ជួ​ន​៖ ​
​អាហារ ​៥យ៉ាង​ ស្រ្ដី​ត្រូវទ​ទួល​ទាន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​
សណ្ដែក៖ សូមបន្ថែមសណ្ដែកខ្មៅ សណ្ដែកស  សណ្ដែកសៀងទៅក្នុងរបបអាហាររបស់អ្នក។ សូមសាកល្បងដាក់វាចូលក្នុងស៊ុប  ភ្លា ឬញ៉ាំ ឬដាក់ចូលទៅក្នុងប៉ាស្ដា។ ក្រៅពីផ្ដល់ឱ្យអ្នកនូវជាតិប្រូតេអ៊ីន និងជាតិសរសៃ Fiber អាហារទាំងនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ជាតិដែក អាស៊ីដ Folic កាល់ស្យូម និងជាតិស័ង្កសី។
ត្រីសាល់ម៉ុន៖ អាស៊ីដខ្លាញ់ Omega-3 មានគុណប្រយោជន៍ល្អសម្រាប់ខួរក្បាល និងភ្នែករបស់ទារក ហើយត្រីសាម៉ុន គឺជាប្រភពដ៏ប្រសើរនៃអាស៊ីដខ្លាញ់ប្រភេទនេះ។ លើសពីនេះទៀត វាផ្ដល់ឱ្យអ្នក និងទារកនូវប្រូតេអ៊ីន និងវីតាមីនB។ ម្យ៉ាងទៀត ត្រីសាម៉ុនមានផ្ទុកជាតិបារតទាប បើធៀបទៅនឹងប្រភេទត្រីដទៃទៀត។ សូមព្យាយាមពិសាវា ដោយយកវាទៅអាំង ស្ងោរ ឬដាក់លាយជាមួយនឹងសាឡាដ។ ដើម្បីសុវត្ថិភាព អ្នកអាចពិសាត្រី ដែលផ្ទុកជាតិបារតទាបត្រឹមកម្រិត ៣៤០ក្រាមក្នុងមួយសប្ដាហ៍ម្ដង ដូចជាត្រីសាម៉ុននេះជាដើម។ 
ស៊ុត៖ ស៊ុតមានលក្ខណៈទន់ងាយស្រួលពិសា និងជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីន ដែលផ្ដល់នូវអាមីណូអាស៊ីដដល់អ្នក និងទារកក្នុងផ្ទៃ។ ស៊ុតមានផ្ទុកវីតាមីន និងសារធាតុរ៉ែបន្ថែមទៀតរួមទាំង ជាតិ Choline ផងដែរ ដែលល្អប្រសើរសម្រាប់ការលូតលាស់ខួរក្បាលរបស់ទារក។ ប៉ុន្ដែទោះជាយ៉ាងណា ត្រូវឱ្យប្រាកដថា អ្នកមិនពិសាស៊ុតចម្អិនមិនទាន់ឆ្អិន ឬស៊ុតឆៅនោះទេ។
ប្រភេទ Berry៖ ប្ល៊ូបឺរី រ៉ាស់បឺរី និងប្ល៊ែកបឺរី គឺជាអាហារសម្រន់ដ៏ឆ្ងាញ់ពិសា និងមានឱជារសពេលយកទៅលាយជាមួយនឹងនំ Pancake និងដាក់លាយជាមួយធញ្ញជាតិ។ ប្រភេទផ្លែបឺរីនេះ សម្បូរទៅដោយវីតាមីនC ប៉ូតាស្យូម អាស៊ីដ Folic និងជាតិសរសៃ Fiber។
ទឹកដោះគោជូរផ្ទុកជាតិខ្លាញ់ទាប៖  ទឹកដោះគោជូរមានផ្ទុកជាតិខ្លាញ់ទាបមួយពែងមានផ្ទុកនូវជាតិកាល់ស្យូមច្រើនជាងទឹកដោះធម្មតា ម្យ៉ាងទៀតវាមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ និងមិនដាក់បន្ថែមជាតិស្ករឡើយ។ សូមស្រូបវាជាមួយនឹងផ្លែឈើ ឬនំស្រួយ ព្រមទាំងធញ្ញជាតិ៕  
Coolfm100.7
Source: webmd