​វិធីរក្សា​សួតរ​បស់​អ្នក​​ឱ្យរឹងមាំ និង​មាន​សុខភាព​ល្អ​

​សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​មួយ​ដ៏​មាន​សារៈ​សំខាន់ ​ស្ថិត​នៅ​ក្បែរ​ឆ្អឹង​ខ្នង​ត្រង់​ផ្នែក​ទាំង​សង​ខាង​នៃ​បេះដូង​។ ​សួត​មាន​មុខ​ងារ​សំ​ខាន់​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន ​ពី​បរិយាកាស​ខាង​ក្រៅចូ​ល​ទៅ​ក្នុងច​រន្ដ​ឈាម​ និង​បញ្ចេញ​​ជាតិ​កាបូន​ឌីអុកស៊ីដ​(Carbon dioxide) ​ទៅក្នុ​ង​បរិយាកាស​។ ​កោសិការ​របស់​រាង​កាយ​ត្រូវកា​រ​អុកស៊ីសែន​ដើម្បី​ឱ្យ​ដំណើរកា​រ​បាន​រលូន​ និង​លូតលាស់​ ពោល​គឺ​សរីរាង្គ​សួត​នេះ​មិន​មាន​ពេល​ស​ម្រាក​ឡើយ​។ ​ក្នុងរយៈ​ពេល​មួយ​ថ្ងៃ ម​នុស្ស​មាន​សុខភាព​ល្អ​ដក​ដង្ហើម​ប្រហែល ​២៥០០០ ​ដង​។ ​រាងកា​យ​របស់​មនុស្ស​មាន​នូវ​ប្រព័ន្ធ​ការពារ​បែប​ធម្មជាតិ​ ដែល​រចនា​ឡើង​ដើម្បី​ការពា​រ​សួត​។ ​ប្រព័ន្ធ​ការ​ពារធ​ម្មជាតិ​នេះ​ដំណើរ​ការ​បាន​ល្អ​ស្ទើរ​តែ​គ្រប់​ពេល ដោ​យ​បញ្ចៀស​នូវ​ល្អង​ធូលី​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​​មេរោគ។​ ប៉ុន្ដែ​​ទោះជា​យ៉ាង​ណា ​សារ​ធាតុ​មិន​ល្អ​មួយ​ចំនួន​អា​ចប​ង្ក​គ្រោះ​ថ្នាក់​ដល់​ផ្លូវដ​ង្ហើម ​និង​គំរាម​កំហែង​ដល់​សមត្ថភាព​របស់​សួត​ដើម្បី​ឱ្យដំ​ណើរ​ការ​ប្រក្រតី ​ដែល​អាចនាំ​ទៅ​រក​ជំងឺ​សួត​។ ​ខាង​ក្រោម​នេះ ​គឺ​ជាវិ​ធីមួ​យ​ចំនួន ​ដើម្បី​ជួយ​ឱ្យ​សួត​របស់​អ្នក​រឹង​មាំ ​និង​មាន​សុខភាព​៖​
​វិធីរក្សា​សួតរ​បស់​អ្នក​​ឱ្យរឹងមាំ និង​មាន​សុខភាព​ល្អ​
១. ​បញ្ឈប់​ការជ​ក់បារី​​៖ ប្រសិនបើ​អ្នក​ជក់​បារី  អញ្ចឹង​ដល់​​ពេល​ដែល​អ្នក​ត្រូវ​វា​​ដើម្បីលើក​កម្ពស់​​សុខភាពសួ​ត​របស់​អ្នក​ហើយ​។ ​ផ្សែង​បារី​មាន​ផ្ទុក​សារ​ធាតុ​គីមី​គ្រោះ​ថ្នាក់​រាប់​ពាន់​ប្រភេទ ​ដែល​សារធា​តុ​ទាំង​អស់​នោះ​អាចប​ង្ក​បញ្ហា​ដល់​សុខភាព​។ ​ជាក់​ស្ដែង ​ការ​ជក់​បារី​​គឺជា​មូល​ហេតុដ៏​ចំបងមួ​យ​នៃកា​រ​កើត​ជំងឺ​សួតធ្ង​ន់​ធ្ងរ​ដូច​ជា ​ជំងឺមហារីកសួត ​និង​ជំងឺ​រ​លាក​សួត​ធ្ងន់​ធ្ងរ​។ ​ផ្សែង​បារី​ធ្វើ​រឹត​ត្បៀត​ផ្លូវដ​ង្ហើម ​និង​ធ្វើ​ឱ្យ​អ្នក​ជក់បារី​ពិបាក​ដក​ដង្ហើម​។ ​វាបណ្ដាល​ឱ្យ​រលាក ​និង​ហើម​សួត​ស្រួចស្រាវ​។ កា​រ​ជក់​បារី​ក្នុងរ​​យៈពេល​យូរ​ ផ្សែង​បារី​អាច​បំផ្លាញ​ដល់​ជា​លិកាសួត​ ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​កើន​ឡើង​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​មហារីក​សួត​។​ ប្រសិន​រងវិបត្ដិ​ពី​ជំងឺ​សួត​ឯណា​នីមួយ ​ការ​ឈប់ជ​ក់​បារី​អាច​ជួយ​គ្រប់​គ្រង​អាការៈ​កុំ​ឱ្យ​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់​ធ្ងរ ​​និងលើក​កម្ពស់​គុណភាព​ជីវិត​របស់​អ្នក​​។ សូម​ប្ដាជ្ញា​ចិត្ដឈ​ប់ជក់បារី​ និង​ទទួល​យក​ជំនួយ​​ពីវេជ្ជបណ្ឌិត​ជំនាញ​ក្នុង​ករណី​ចាំបាច់​​។
​ចៀស​វាង​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នកដ​ទៃ​៖​ អ្នក​ដែល​មិន​ជក់បារី​ត្រូវ​ចៀសវាងកា​រ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ដទៃ ​ដើម្បី​អាច​លើ​កកម្ពស់​សួត​ឱ្យ​មាន​សុខភាព​ល្អ​​។ ផ្សែង​​បារីពី​អ្នកដទៃ ​មាន​ផ្ទុក​នូវ​សារ​ធាតុ​ពុល​ខ្ពស់ ​ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សួត ​និង​សុខភាព​រាង​កាយ​ទាំង​ស្រង់រ​បស់​អ្នក​។ ​​ ខាងក្រោម​នេះ​គឺជា​ទិកនិក ​ដែល​អ្នក​អាចអ​នុវត្ដ​ដើម្បី​ចៀស​វាង​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ដទៃ៖​​•​មិន​ត្រូវ​អនុញ្ញាត្ដ​ឱ្យ​នរណា​ម្នាក់​​ជក់បារី​នៅ​ក្នុង​​ផ្ទះ រថយន្ដ ​ឬក​ន្លែង​ធ្វើ​ការ​របស់​អ្នក។​•​ធ្វើ​ការ​គាំទ្រ​ដល់​អាជីវកម្ម​ ឬ​សកម្មភាព​ទាំង​ឡាយ​ណា ​ដែល​មិន​មាន​ផ្សែង​បារី​​។•​ចៀស​វាង​ទី​កន្លែង​សាធារណៈ​ ដែល​អនុញ្ញាត្ដ​ឱ្យ​ជក់បារី។​​•​ស្នាក់​នៅ​សណ្ឋាគារ​ ដែល​មិន​មាន​ផ្សែង​​បារី នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ដទៅ​កន្លែ​ណាមួយ​ ដើម្បី​ចៀស​វាងសំ​ណល់​ផ្សែង​ពី​ភ្ញៀវ​មុនៗ​។​​៣. ត្រូវ​កម្រិត​ការ​ប្រឈម​​នឹងភាព​កខ្វក់​ផ្សេងៗ​៖ ​ក្រៅ​ពី​ផ្សែងបា​រី​ ក៏​​មាន​នូវ​ភាព​កខ្វក់​ផ្សេៗ​ទៀត ​ស្ថិត​​នៅក្នុង​ខ្យល់​អាកាស ​ដែល​នាំ​ឱ្យអ​ន្ដរាយ​ដល់​សួត​ ព្រម​ទាំង​សុខភាព​រាងកាយ​ទាំង​ស្រុងរ​បស់​អ្នក​​។ សូម្បីតែ​ក្លិន​ក្រអូប​សំយោគ​ប្រើ​នៅ​ក្នុង​ផលិតផ​ល​បោកគ​ក់ ​និង​ផលិត​ផល​បន្សុទ្ធ​ខ្យល់​អាកាស​​ផ្សេងៗក៏បញ្ចេញ​នូវ​សារធាតុគីមីពុ​ល​ផងដែ​​រ​។​•​ចៀសវា​ង​តំបន់​កខ្វក់​ និង​តំបន់​​ឧស្សាហកម្ម។​•​យកចិ​ត្ដ​ទុក​​ដាក់​កាត់បន្ថយ​ការ​បំពុល​បរិយាកាស​​ក្រៅ​ផ្ទះ និងជួយ​បង្កើតប​រិកាស​​ស្អាត។​ ជាតួយ៉ាង​ ប្រសិន​បើ​អ្នក​មាន​ពេល​ គួរ​ដើរ​ ឬ​ជិះ​​កង់ជំនួស​ការ​បើក​រថយន្ដ៕​ ​
Coolfm100.7
Source: top10homeremedies