មិនធម្មតា ខណ:កំពុងរង់ចាំភ្លើងស្តុប ថត Selfie​ មួយ ទុកជាការហាត់ប្រាណ (មានវីដេអូ)

បរទេស៖ នាពេលបច្ចុប្បន្ន Selfie ពិតជាមានការពេញនិយមខ្លាំងណាស់ ពីសំណាក់មិត្តៗយុវវ័យ ហើយនរណាៗ ក៏អាចថត Selfie បានដែរ មិនថា អ៊ុំ ពូ មីង យាយ តា ជនពិការ ហើយជាពិសេស អ្នកដែលចូលចិត្តលេង បណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook ឬ Instagram ជាដើម។

ទន្ទឹមនឹងនេះ ប្រសិនជាអ្នកធុញទ្រាន់នឹង ការថត Selfie បែបស្តាយ៏ដដែលៗ ឬកន្លែងដដែលៗ អ្នកអាចផ្លាស់ប្តូរ បរិយាកាសបានដូចជា ពេលដែលកំពុងរង់ចាំស្តុបយូរពេក ធ្វើឲ្យអ្នកមានអារម្មណ៏ថាធុញទ្រាន់ ជាដើម ចុះហេតុអ្វី បានជាមិនថតរូប Selfie មួយទៅ? វាអាចនឹងជួយបន្លប់ ពេលវេលាបានប្រសើរម៉្យាងដែរ។ បើយោងតាមវីដេអូដែលបានបង្ហោះនៅលើ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Bingits នោះវាគឺជាការពិត ដែលមានបុរសអ្នកបើកម៉ូតូម្នាក់បាន​ធ្វើវា ខណ:​ពេលដែលរង់ចាំភ្លើងសញ្ញាចរាចរណ៍។ អ្នកបើកបរម្នាក់នោះបានទំរេតខ្នងរបស់គាត់ ទៅលើម៉ូតូ ហើយបានលើកជើងស្តាំរបស់គាត់ ដាក់លើចង្គូតម៉ូតូ និងជើងឆ្វេងរបស់គាត់ ដាក់លើចិញ្ចើមផ្លូវ ធ្វើដូចធម្មតា បន្ទាប់មកគាត់ ក៏បានដកយកទូរស័ព្ទចេញពីហោប៉ៅរបស់គាត់ ហើយក៏ថតរូបខ្លួនឯងធ្វើព្រងើយតែម្តង។

មិនធម្មតា ខណ:កំពុងរង់ចាំភ្លើងស្តុប ថត Selfie​ មួយ ទុកជាការហាត់ប្រាណ (មានវីដេអូ)

ទោះយ៉ាងណាគាត់មិនបានដឹងសោះឡើយថាសកម្មភាពនិងទង្វើ របស់គាត់ត្រូវបានគេលួចថតពីក្រោយ ទំនោងចេញពីរថយន្តមួយគ្រឿង។ មិនត្រឹមតែគាត់បានសប្បាយរីករាយខ្លួនឯង កំឡុងរងចាំភ្លើងស្តុបយូរនោះទេ ប៉ុន្តែគាត់ក៏បានធ្វើឲ្យអ្នកដែលនៅជុំវិញគាត់សើចសប្បាយនឹងជំនាញថតរូបរបស់គាត់ផងដែរ៕ វីដេអូខាងក្រោម៖

ប្រភព៖

ដោយ នាថ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត