ក្មេង ៥នាក់នៅចិន មានម្នាក់កើត ជំងឺផ្លូវចិត្ត

សុខភាព៖ ក្មេង ១នាក់ ក្នុងចំណោម ៥នាក់ នៅចិន បានកើតមានបញ្ហាផ្លូវចិត្ត ប៉ុន្តែកើតមានក្នុងកម្រិតទាប ហើយមូលហេតុ ដែលនាំឲ្យកើតមាន បញ្ហាផ្លូវចិត្តគឺដោយសារតែបញ្ហាក្រុមគ្រួសារ។ នេះបើយោងតាម ការចុះផ្សាយរបស់ CCTV និងការស្រាវជ្រាវរបស់ អ្នកចិត្តសាស្ត្រចិន។

ក្មេងភាគច្រើននៅ ក្នុងប្រទេសចិន ពុំទទួលបានការអប់រំ និងការផ្ដល់ភាពកក់ ក្ដៅពីឪពុកម្ដាយ ដោយសារតែអាណាព្យាបាល របស់ពួកគេរវល់នឹងការងារ និងការរកស៊ី ដោយទុកកូនៗ ឲ្យនៅសាលារៀនឯកជន សាលារៀនរដ្ឋ និងនៅផ្ទះតែឯង រហូតដល់ធ្វើឲ្យក្មេងៗគិតថា គេគ្មានឪពុកម្ដាយ ហើយមានតែហ្គេមទេ ដែលជាមិត្តសម្លាញ់ដ៏ល្អរបស់គេ។

របាយការណ៍ ស្រាវជ្រាវបានបញ្ជាក់ថា បើសិនជាគ្មានដំណោះ ស្រាយទេនោះ ក្មេងៗទាំងនេះ នឹងប្រឈមមុខកាន់តែខ្លាំង នៅពេលដែលគេធំឡើង ព្រោះថាជំងឺផ្លូវចិត្ត និងជំងឺឯការ បានជំរុញឲ្យគេហានធ្វើអ្វីផ្សេងៗ ដែលមនុស្សគ្រប់ រូបមិនអាចគិតដល់។

ក្រុមស្រាវជ្រាវមិនបាន បង្ហាញតួលេខពិត ប្រាកដនោះទេ គ្រាន់តែរំលឹកដល់ អាណាព្យាបាលទាំងអស់ ឲ្យបង្កើនការយល់ចិត្តទុក ដាក់បន្ដិចទៅលើកូនៗ៕

ក្មេង ៥នាក់នៅចិន មានម្នាក់កើត ជំងឺផ្លូវចិត្ត