អ្នកជំនាញប្រាប់ ពីមូលហេតុសុដន់ ដែលធ្វើឲ្យបុរស ឈ្លក់វង្វេង

សុខភាព៖ បណ្តាបុរស ដែលចូលចិត្តដើរលេង និងប្រឡូកក្នុងពិភព កាមគុណភាគច្រើន តែងវាយតម្លៃលើនារីម្នាក់ស្អាត ដោយមើលលើសម្រស់ តាំងពីក្បាលរហូតដល់ចុងជើង ជាពិសេសមុខមាត់ រាងរៅ និងសម្រស់ដើមទ្រូងតែម្ដង។ ចំណែក ពេលរួមភេទវិញ បុរសក៏ចូលចិត្តថើប និងបបោសអង្អែលសុដន់ស្ត្រី មុននឹងចាប់ផ្តើមប្រតិបត្តិការ។

អីចឹង បុរសខិលៗ និងបុរសមិនខិល មានដឹងខ្លួនឯងទេ ហេតុអ្វីបានជាខ្លួនឈ្លក់វង្វេង និងមានកាមារម្មណ៍កម្រិតខ្ពស់ ចំពោះដើមទ្រូងស្ត្រីម្ល៉េះ? ចង់ដឹងច្បាស់ សូមតាមដានការបក ស្រាយរបស់អ្នកជំនាញ ខាងក្រោម ៖

លោក Larry Young និង Brian Alexander អ្នកនិពន្ធសៀវភៅ << The chemistry between us: love, sex and the science of attraction >> ជឿជាក់ថា បុរសលង់នឹងសម្រស់ដើមទ្រូងស្ត្រី ដោយសារតែអ័រម៉ូន ដែលស្ត្រីបញ្ចេញក្នុងពេលបំបៅដោះ។

អ័រម៉ូន ជួយបង្កើតទំនាក់ទំនងផ្សារភ្ជាប់គ្នា កាន់តែខ្លាំងរវាងម្ដាយ និងកូន ដែលធ្វើឱ្យទារក ស្រឡាញ់ចូលចិត្តសុដន់ តាំងពីតូចម្ល៉េះ។ យោងតាមសម្តី លោក Young បានឱ្យដឹងថា ៖ << បុរសជាថនិកសត្វឈ្មោលតែមួយគត់ ដែលចាប់អារម្មណ៍លង់នឹងដើមទ្រូង ក្នុងបរិបថសិច។ ហើយស្ត្រីជាថនិកសត្វញីតែមួយគត់ ដែលដើមទ្រូងរីកធំ ក្នុងពេលពេញវ័យក្រមុំ ពោល គឺមានលទ្ធភាពពពោះបាន >>។

អ្នកនិពន្ធទាំងពីរ បានសរសេរក្នុងសៀវភៅថា ៖ << ការពិតទៅ ក្មេងប្រុសមិនដឹងថា ដើមទ្រូងស្ត្រី គឺជារបស់ដែលពួកគេ ត្រូវចាប់អារម្មណ៍នោះទេ។ វាដោយសារតែកត្តាជីវសាស្ត្រ (អ័រម៉ូន) ដែលដិតជាប់យ៉ាង ខ្លាំងក្នុងខួរក្បាលពួកគេ តាំងពីតូចម្ល៉េះ >>៕

អ្នកជំនាញប្រាប់ ពីមូលហេតុសុដន់ ដែលធ្វើឲ្យបុរស ឈ្លក់វង្វេង