មិន​ចង់​ឲ្យ​ក្បាលកូន​កើតចៃ​គួរ​ធ្វើ​តាម​វិធី​ទាំងនេះ​ទៅ​

មិន​ចង់​ឲ្យ​ក្បាលកូន​កើតចៃ​គួរ​ធ្វើ​តាម​វិធី​ទាំងនេះ​ទៅ​

​សក់​ក្បាល​កើត​ចៃ​ច្រើន​តែ​កើតមាន​លើ​ក្មេងៗ ហើយ​អ្វី​ដែល​យើង​អាច​ស​ម្កាល់​ដឹង​នោះ​គឺ​ការ​រមាស់​ស្បែកក្បាល និង​ប្រើ​ម្រាមដៃ​អេះ​កន្លែងរ​មាស់​នោះ​ខ្លាំងៗ​។ ថ្វី​បើ​បញ្ហា​នេះ​មិន​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​អ្វី​ក៏ដោយ ក៏​សក់​ក្បាល​កើត​ចៃ​អាច​បង្ការ​បាន​តាមរយៈ​ការ​មាន​ទម្លាប់​អនាម័យ​ខ្លួនប្រាណ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នក​អាច​ការពារ​មិន​ឲ្យ​សក់​ក្បាល​កូន​កើត​ចៃ​បាន​។

​ចៀសវាង​ការប៉ះពាល់​
ច្បាប់​ដំបូង​គេ​ក្នុង​ការបង្ការ​កុំ​ឲ្យ​កើតចៃ​នៅ​ស្បែក​ក្បាល​នោះ​គឺជា​ការចៀសវាង​ការប៉ះពាល់​សក់​ក្បាល​ក្មេង​ឯទៀត​ដែល​មាន​ចៃ​លើ​ក្បាល​រួចហើយ​។ ចូរ​ប្រាកដថា កូន​អ្នក​បាន​ស្ថិតនៅ​ឆ្ងាយ​ពី​មិត្តភក្តិ​របស់​គេ​ដែល​មាន​ចៃ​នៅ​ក្បាល​ហើយ​។ ខណៈពេល​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​ក្មេង​ដែល​លេង​ជាមួយ​កូន​អ្នក​បាន​នោះ អ្នក​ក៏​អាច​ប្រើ​វិធី​ពន្យល់​អំពី​របៀប​នៃ​ការបង្ការ​កុំ​ឲ្យ​កើតចៃ​តាមរយៈ​ការ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង​ដែល​កើត​ចៃ​លើ​ស្បែកក្បាល​តែម្តង ជាពិសេស​មិត្តភក្តិ​របស់​ពួកគេ​។

កុំ​ឲ្យ​កូន​ប្រើ​ក្រាស​សិតសក់ ឬ​របស់​ប្រើប្រាស់​លើ​សក់​ក្បាល​រួមគ្នា​
ចៃ​នៅ​ស្បែក​ក្បាល​ងាយ​នឹង​ស្អិត​ជាប់​នឹង​ក្រាស​សិតសក់ ដង្កៀប​គៀប​សក់ បូ​ចង​សក់ និង​របស់​ប្រើប្រាស់​ដើម្បី​លម្អ​សក់​ផ្សេងៗ​ទៀត​ណាស់​។ ចូរ​ប្រាប់​កូន​អ្នក​កុំឲ្យ​ចែក​របស់​ទាំងនេះ​ជាមួយ​ក្មេង​ឯ​ទៀត​ប្រើប្រាស់​ឲ្យសោះ​ជា​ពិសេស​អ្នក​ដែល​កើត​ចៃ​នៅ​ក្បាល​តែ​ម្តង​។
មិន​ចង់​ឲ្យ​ក្បាលកូន​កើតចៃ​គួរ​ធ្វើ​តាម​វិធី​ទាំងនេះ​ទៅ​
ចៀសវាង​ការប្រើ​មួកសុវត្ថិភាព កន្សែង​រួមគ្នា​
មិនមែន​មាន​តែ​របស់​របរ​ប្រើប្រាស់​សម្រាប់​លម្អ​សក់​ប៉ុណ្ណោះ​ដែល​អាច​ចម្លង​ចៃ​នោះទេ តែ​វា​ក៏​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាមរយៈ​ការចែករំលែក​ប្រើប្រាស់​របស់​ផ្ទាល់ខ្លួន​ដូចជា មួកសុវត្ថិភាព កន្សែង កម្រាល​គ្រែ និង​សម្លៀកបំពាក់​ដែរ​។ បើសិន​ជា​នរណា​ម្នាក់​ក្នុងផ្ទះ​កើត​ចៃ​នៅ​ក្បាល​ហើយ ចូរ​ប្រាកដ​ថា​របស់​ទាំងអស់​នេះ​មិន​ត្រូវបាន​ចែកចាយ​ឲ្យ​នរណា​ម្នាក់​ផ្សេងទៀត​ប្រើ​ឡើយ​។
មិន​ចង់​ឲ្យ​ក្បាលកូន​កើតចៃ​គួរ​ធ្វើ​តាម​វិធី​ទាំងនេះ​ទៅ​
ទូរ​ដាក់​សម្លៀកបំពាក់​ត្រូវដាក់​ដាច់ដោយឡែក​ពីគ្នា​
ចៃ​ស្បែក​ក្បាល​អាច​រស់នៅ​លើ​សម្លៀកបំពាក់ ស្រោម​ពូក និង​របស់​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​បាន​។ បើសិន​ជា​កូន​មាន​ចៃ​លើ​ស្បែក​ក្បាល​ហើយ ចូរ​ប្រាកដថា សម្លៀក​បំពាក់ កន្សែង និង​ស្រោមពូក​របស់គេ​មិន​បាន​ដាក់​ឡូកឡំ​នឹង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ឡើយ​។
មិន​ចង់​ឲ្យ​ក្បាលកូន​កើតចៃ​គួរ​ធ្វើ​តាម​វិធី​ទាំងនេះ​ទៅ​
ព្យាបាល​ភ្លាមៗ​
ថ្វី​បើ​ចៃ​នៅ​ស្បែកក្បាល​មិន​បង្ក​ជំងឺ​អ្វី​នោះ វា​នឹង​ស្អិត​ជាប់​ស្បែកក្បាល និង​អាច​ជញ្ជក់​ឈាម​បាន អេស​ក្បាល ដែល​ជាហេតុ​នាំឲ្យ​មាន​ការបង្ករោគ​បន្ថែមទៀ​ត​។ បើសិន​ជា​អ្នក​ឃើញ​កូន​អេះ​ក្បាល​ញ៉ាប់ ចូរ​ប្រាកដថា អ្នក​បាន​ពិនិត្យ​រកមើល​ចៃ​ស្បែកក្បាល និង​ព្យាបាល​បញ្ហា​នេះ​ភ្លាមៗ​។ ចូរ​ប្រើ​សាប៊ូកក់សក់​ដែល​អាច​សម្លាប់​ចៃ​ស្បែកក្បាល និង​ក្រាស​សិតសក់​ដែល​ស្រួល​សិត​៕
មិន​ចង់​ឲ្យ​ក្បាលកូន​កើតចៃ​គួរ​ធ្វើ​តាម​វិធី​ទាំងនេះ​ទៅ​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។