ទម្លាប់ ៧ យ៉ាង​ថែទាំ​សុខភាព​សុដន់​

Doliprane TVC

​ការថែរក្សា​សុដន់​ជា​បញ្ហា​សុខភាព​ដែល​ស្ត្រី​គួរ​យកចិត្តទុកដាក់​ឱ្យ​បាន​គត់មត់ ទោះជា​ស្ថិតក្នុង​វ័យ​ណាក៏ដោយ ។ ជាទូទៅ​ស្ត្រី​វ័យ​ជំទង់​មិនសូវ​ជា​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ ដូចជា​ស្ត្រី​វ័យ​ចំណាស់​ទេ ។ ផ្ទុយទៅវិញ​ប្រសិនបើ​ស្ត្រី​វ័យ​ជំទង់​មាន​ជំងឺមហារីក​សុដន់ ស្ថានភាព​អាច​ធ្ងន់ធ្ងរ​ជាង​ស្ត្រី​វ័យ​ចំណាស់ ។ ទោះជា​យ៉ាងណាក្តី​ដើម្បី​ថែទាំ​សុខភាព​សុដន់ ស្ត្រី​គួរ​មាន​ទម្លាប់ ៧ យ៉ាង ដែលជា​គន្លឹះ​តាមដាន​សុខភាព​សុដន់ ។

រក្សា​ទម្ងន់​ឱ្យមាន​តុល្យភាព ៖ ទម្ងន់​ជា​កត្តា​ចម្បង ព្រោះ​បើ​ស្ត្រី​ឡើង​ទម្ងន់​ធ្ងន់​ពេក​អាច​ប្រឈម​នឹង​ការវិវឌ្ឍ​ជំងឺ​ច្រើន​ប្រភេទ ហើយ​ការ​ជាសះស្បើយ​ពី​ជំងឺ​ក៏​ស្ថិតក្នុង​កម្រិត​ទាប​ដែរ ។

ទម្លាប់ ៧ យ៉ាង​ថែទាំ​សុខភាព​សុដន់​

​ហាត់ប្រាណ ៖ ស្ត្រី​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន ៤៥ នាទី ទៅ ១ ម៉ោង​ចំនួន ៥ ថ្ងៃ ក្នុង ១ សបា្តហ៍ ។ ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​អាច ការពារ​ជំងឺ​នានា បង្កើន​ថាមពល​ប្រព័ន្ធ​ស៊ាំ​រាងកាយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ និង កាត់បន្ថយ​អ័រម៉ូន អេ​ស្ត្រូ​ជេន និង អាំង​ស៊ុយ​លីន​ទៀតផង ។

​កាត់បន្ថយ​សុរា ៖ តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា​ការផឹក​សុរា ២ កែវ ក្នុង ១ ថ្ងៃ អាច បង្កើន​អត្រា​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ ២១ ភាគរយ ។ សាក​ប្តូរ​ផឹកទឹក​ទំញំងបាយជូរ​ជំនួស​ស្រា​វិញ ព្រោះ​សម្បក​ទំញំងបាយជូរ​មាន​រេស​វេ​រ៉ា​ត្រូល (Resveratrol) ដែល​អាច​កាត់បន្ថយ​អ័រម៉ូន​អេ​ស្ត្រូ​ជេន​ដែលជា​បុព្វហេតុ​នៃ​ជំងឺមហារីក​សុដន់ ។

ទម្លាប់ ៧ យ៉ាង​ថែទាំ​សុខភាព​សុដន់​

​ទទួលទាន​បន្លែ ៖ របប​អាហារ​ដែលមាន​ជាតិ ខ្លាញ់​តិច​អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺមហារីក សុដន់ ។ លើសពីនេះ​គួរ​ទទួលទាន​បន្លែ​ជំពូក Cruciferous Vegetables ដូចជា​ប្រ៊ូ​ក​ខូ​លី និង ស្ពៃ​ខ្មៅ ព្រោះ​បន្លែ​ទាំងនេះ​សម្បូរ​សារធាតុ​ស៊ុ​ល​ហ្វូ​រ៉ា​ហ្វេ​ន (Sulforaphane) ដែល​អាច ទប់ស្កាត់​ការវិវឌ្ឍ​កោសិកា​មហារីក (​យក​ល្អ​គួរ ទទួលទាន​ទាំង​ឆៅ​) ។

ឈ្វេងយល់​ពី​ប្រវត្តិ​ជំងឺ​គ្រួសារ ៖ ១៥ ភាគរយ នៃ​អ្នកជំងឺ​មហារីក​សុដន់​បណ្តាលមកពី​កត្តា​តំណពូជ ។ ប្រសិនបើ​អ្នកមាន​សាច់ញាតិ​ម្នាក់​មាន​មហារីក​សុដន់ កម្រិត​ប្រឈម​នឹង​ការកើត​ជំងឺ​នេះ​កើនឡើង​ទ្វេដង ហើយ​ប្រសិនបើ​មាន​ពីរ​នាក់​នោះ​អត្រា​ប្រឈម​កើន​ដល់ ៥ ដង ។

ទម្លាប់ ៧ យ៉ាង​ថែទាំ​សុខភាព​សុដន់​

ពិនិត្យ​សុខភាព ៖ ស្ត្រី​គ្រប់រូប​ត្រូវ​ពិនិត្យ​សុខភាព​សុដន់​ជា​រៀងរាល់ ៣ ឆ្នាំ ម្តង ឬ ១ ឆ្នាំ ម្តង ជាពិសេស​ពេល​ឈានចូល​វ័យ ៤០ ឆ្នាំ ។ ចំពោះ​ស្ត្រី​ដែលមាន​សាច់ញាតិ​មាន​ជំងឺ​នេះ​គួរ ពិនិត្យ​ឱ្យបាន ១០ ឆ្នាំ មុន​ពេលដែល​សាច់ញាតិ​ពិនិត្យឃើញ​មាន​ជំងឺ ។

ធ្វើ​តេ​សិ៍្ត​ហ្សែ​ន ៖ ចំពោះ​ស្ត្រី​វ័យក្មេង​ដែលមាន​ជំងឺមហារីក​សុដន់ ភាគច្រើន​បណ្តាល​មក ពី​បម្រែបម្រួល​ហ្សែ​ន ។ កត្តា​ចម្បង ២ យ៉ាង ដែល​បណ្តាលឱ្យមាន​បម្រែបម្រួល​ហ្សែ​ន​គឺជា​កូនចៅ​អ្នកមាន​ជំងឺមហារីក​សុដន់ និង ស្បូន​តំណពូជ ។ ប្រសិនបើ​អ្នក​ស្ថិតក្នុង​ជំពូក​ណា មួយ អ្នក​គួរ​ស្វែងរក​ការប្រឹក្សា​ធ្វើ​តេ​ស្តិ៍​ហ្សែ​ន ៕​ ​ ​​លក្ខិណា​

ទម្លាប់ ៧ យ៉ាង​ថែទាំ​សុខភាព​សុដន់​