“ឧត្តម​ដូច​ធ្លាក់​ជើង” ​ជា​ពាក្យ​មួយ​ធ្វើ​ឱ្យ​រូបគេ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន


“ឧត្តម​ដូច​ធ្លាក់​ជើង” ​ជា​ពាក្យ​មួយ​ធ្វើ​ឱ្យ​រូបគេ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន

ប្រាក់ មុន្នីឧត្តម ​​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​ប្រាប់​ថា ​ខ្លួន​ដូចជា​ធ្លាក់​ទម្រង់​លេង​កាល​ពី​ចុង​រដូវ​កាល​មុន ​ហើយ​ពាក្យ​ទាំង​នេះ​ដែរ​ក៏​បាន​ដាស់​តឿន​រូបគេ​ឱ្យ​ប្រឹងប្រែង​ហ្វឹកហាត់ បង្កើន​សមត្ថភាព​ឱ្យ​ល្អ​ជាង​មុន​ដែរ។

 

“ឧត្តម​ដូច​ធ្លាក់​ជើង” ​ជា​ពាក្យ​មួយ​ធ្វើ​ឱ្យ​រូបគេ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន

 

ប្រកួត​មិត្តភាព​ជាមួយ Buriram United ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ស្វាយរៀង ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​គេ ជួយ​ឱ្យ​ក្រុម Cambodia All Stars ​តាម​បាន​ស្មើ​ក្រុម​មក​ពី​ថៃ ១-១ ​ត្រឹម​នាទី​៦៨។ ខណៈ​ដែល​កីឡាករ​ឆ្នើម​វ័យ​ក្មេង​រូប​នេះ ក៏​បាន​ជួយ​សមាជិក​ក្រុម​ច្រើន​ដែរ រហូត​ទាល់​តែ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត។

 

បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​គូរ​ឱ្យ​កត់សម្គាល់ ឧត្តម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​រូបគេ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ខ្លាំង​ណាស់ ដោយ​មិន​ឱ្យ​អ្នក​គាំទ្រ​ដែល​តែងតែ​ដាស់តឿន​រូបគេ​អស់​សង្ឃឹម​ឡើយ។ អ្នក​គាំទ្រ​ដែល​តែងតែ​និយាយ​ថា ឧត្តម​ធ្លាក់​ជើង​គឺ​ជា​ពាក្យ​ល្អ​បំផុត​ឱ្យ​រូបគេ​កែប្រែ​សមត្ថភាព​ឡើង​វិញ។

 

“ឧត្តម​ដូច​ធ្លាក់​ជើង” ​ជា​ពាក្យ​មួយ​ធ្វើ​ឱ្យ​រូបគេ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន

 

ប្រធាន​ក្រុម​ស្វាយ​រៀង​ខាង​លើ ​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​ទាំង​ពីរ​ប្រកួត​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​ជាមួយ​ក្រុម Muangthong United និង Buriram United ៕

 

“ឧត្តម​ដូច​ធ្លាក់​ជើង” ​ជា​ពាក្យ​មួយ​ធ្វើ​ឱ្យ​រូបគេ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន

 

អត្ថបទ៖ មុន្នី រម្យ