សុខភាព &raquo សុខភាព

ពងបែក​នៅ​លើ​ស្បែ​កដៃ ជើង និង​ក្នុង​មាត់ ជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​ឃើញ​កើត​មាន​ឡើង​ញឹកញាប់​ចំពោះ​ទារក និង​កុមារ ។ ជំងឺ​នេះ​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​គ្រុនក្តៅ មាន​ដំបៅ​ឈឺ​ក្នុង​មាត់ ឬ​មាន​កន្ទួល​នៅ​លើ​បាតដៃ​បាតជើង ឬ​ក៏​កំប៉េះគូទ​ជាដើម ។

​ជា​ការ​ពិត​ណាស់​ជំងឺ​ពងបែក​នេះ វា​បណ្តាល​មក​ពី​វីរុស​ម្យ៉ាង​ស្ថិត​ក្នុង​ក្រុម Enterovirus ជា​អ្នក​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ពងបែក ដៃជើង និង​ក្នុង​មាត់ ។ ភាគច្រើន វា​បង្ក​ឡើង​ដោយ​វីរុស Coxsackievirus តែ​វា​ក៏​អាច​បង្ក​ដោយ​មេរោគ Enterovirus 71 ផង​ដែរ ។ អ្នកជំងឺ​ស្ទើរតែ​ទាំងអស់​អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​ពី​៧​ទៅ​១០​ថ្ងៃ ដោយ​ពុំ​ចាំបាច់​ព្យាបាល ។

ភាគតិច​ណាស់​ដែល​ជំងឺ​ពងបែក​នៅ​លើ​ស្បែ​កដៃ ជើង និង​ក្នុង​ក្រអូមមាត់ ហើយ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដូច​ជា សន្លប់​, ប្រកាច់​, ក​ន្ទ្រា​ក់ដៃ​ជើង​, ក្អូ​ត​, ទន់​ដៃជើង​, ពិបាក​ដក់ដង្ហើម​, ហត់ និង​ដកដង្ហើម​ញាប់​ជាដើម​។

ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ដែល​មាន​ផលវិបាក​ធ្ងន់ធ្ងរ​បែប​នេះ​គួរតែ​ប្រញាប់​នាំ​គេ​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ។

បច្ចុប្បន្ន​ន ពុំ​មានការ​ព្យាបាល​ជាក់លាក់​ណាមួយ​សម្រាប់​ជំងឺ​ពងបែក​នៅ​លើ​ស្បែង​ដៃជើង​និង​ក្នុង​ក្រអូមមាត់​ទេ ។ ប៉ុន្តែ​នៅ​ពេល​ដែល​កើត​មាន​អាការ​នេះ អ្នកជំងឺ​គួរ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន ជា​ពិសេស​អ្នកជំងឺ​ក៏​ត្រូវការ​ថ្នាំ​បញ្ចុះ​កំ​ដៅ និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់ ដែល​បណ្តាល​មក​ពី​ជំងឺ​ពងបែក​នេះ​ផង​ដែរ ។ ទោះ​ជាយ៉ា​ង​ណា​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​គ្រប់​រូប​គួរតែ​ទៅ​ពិ​ភាគ​សារ​ជាមួយ​គ្រូពេទ្យ​សិន មុន​នឹង​សម្រេចចិត្ត​ប្រើប្រាស់​ថ្នាំ​ទ​ប្រភេទ​ណាមួយ ៕