អ្នកជំនាញ​ប្រាប់ ពី​មូលហេតុ​សុដន់ ដែល​ធ្វើ​ឲ្យ​បុរស ឈ្លក់​វង្វេង​

អ្នកជំនាញ​ប្រាប់ ពី​មូលហេតុ​សុដន់ ដែល​ធ្វើ​ឲ្យ​បុរស ឈ្លក់​វង្វេង​

​សុខភាព​៖ បណ្តា​បុរស ដែល​ចូលចិត្ត​ដើរលេង និង​ប្រឡូក​ក្នុង​ពិភព កាមគុណ​ភាគច្រើន តែង​វាយតម្លៃ​លើ​នារី​ម្នាក់​ស្អាត ដោយ​មើល​លើ​សម្រស់ តាំងពី​ក្បាល​រហូតដល់​ចុង​ជើង ជាពិសេស​មុខមាត់ រាង​រៅ និង​សម្រស់​ដើមទ្រូង​តែម្ដង​។ ចំណែក ពេល​រួមភេទ​វិញ បុរស​ក៏​ចូលចិត្ត​ថើប និង​បបោសអង្អែល​សុដន់​ស្ត្រី មុននឹង​ចាប់ផ្តើម​ប្រតិបត្តិការ​។​

​អីចឹង បុរស​ខិលៗ និង​បុរស​មិន​ខិល មាន​ដឹង​ខ្លួន​ឯង​ទេ ហេតុអ្វី​បានជា​ខ្លួន​ឈ្លក់​វង្វេង និង​មាន​កាមារម្មណ៍​កម្រិត​ខ្ពស់ ចំពោះ​ដើមទ្រូង​ស្ត្រី​ម្ល៉េះ​? ចង់ដឹង​ច្បាស់ សូម​តាមដាន​ការ​បក ស្រាយ​របស់​អ្នកជំនាញ ខាងក្រោម ៖

​លោក Larry Young និង Brian Alexander អ្នកនិពន្ធ​សៀវភៅ << The chemistry between us: love, sex and the science of attraction >> ជឿជាក់ថា បុរស​លង់​នឹង​សម្រស់​ដើមទ្រូង​ស្ត្រី ដោយសារ​តែ​អ័រម៉ូន ដែល​ស្ត្រី​បញ្ចេញ​ក្នុងពេលបំ​បៅដោះ​។​

​អ័រម៉ូន ជួយ​បង្កើត​ទំនាក់ទំនង​ផ្សារភ្ជាប់​គ្នា កាន់តែ​ខ្លាំង​រវាង​ម្ដាយ និង​កូន ដែល​ធ្វើឱ្យ​ទារក ស្រឡាញ់​ចូលចិត្ត​សុដន់ តាំង​ពី​តូច​ម្ល៉េះ​។ យោង​តាម​សម្តី លោក Young បានឱ្យដឹងថា ៖ << បុរស​ជា​ថនិកសត្វ​ឈ្មោល​តែមួយគត់ ដែល​ចាប់អារម្មណ៍​លង់​នឹង​ដើមទ្រូង ក្នុង​បរិបថ​សិច​។ ហើយ​ស្ត្រី​ជា​ថនិកសត្វ​ញី​តែមួយគត់ ដែល​ដើមទ្រូង​រីក​ធំ ក្នុងពេល​ពេញវ័យ​ក្រមុំ ពោល គឺ​មាន​លទ្ធភាព​ពពោះ​បាន >>​។​

​អ្នកនិពន្ធ​ទាំងពីរ បាន​សរសេរ​ក្នុង​សៀវភៅ​ថា ៖ << ការពិតទៅ ក្មេងប្រុស​មិន​ដឹង​ថា ដើមទ្រូង​ស្ត្រី គឺជា​របស់​ដែល​ពួកគេ ត្រូវ​ចាប់​អារម្មណ៍​នោះទេ​។ វា​ដោយសារ​តែ​កត្តា​ជីវសាស្ត្រ (​អ័រម៉ូន​) ដែល​ដិត​ជាប់​យ៉ាង ខ្លាំង​ក្នុង​ខួរក្បាល​ពួកគេ តាំង​ពី​តូច​ម្ល៉េះ >>៕

ប្រភព៖ lookingtoday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។