ឈុត​ហាយ​ឡាយ​​តន្ត្រី Show Off ​ទាំង Fans ទាំង​បង​ Sabay រាំ​កូរ​ពេញ​ឆាក


ឈុត​ហាយ​ឡាយ​​តន្ត្រី Show Off ​ទាំង Fans ទាំង​បង​ Sabay រាំ​កូរ​ពេញ​ឆាក

វត្តមាន​អ្នក​ចូលរួម​​ក្នុង​កម្មវិធី Show Off បាន​ញ៉ាំង​ឲ្យ​កម្មវិធី​ទាំង​មូល​កាន់​តែ​សប្បាយ​រីករាយ​។ មិន​​តែ​ប៉ុណ្ណោះ​​ទាំង​​ Fans​ និង​​ក្រុម​ការងារ​ Sabay​ ក៏​បាន​​នាំ​គ្នា​រាំ​ពេញ​ឆាក​ Show Off ដែរ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​កោះ​ពេជ្រ។

 

ឈុត​ហាយ​ឡាយ​​តន្ត្រី Show Off ​ទាំង Fans ទាំង​បង​ Sabay រាំ​កូរ​ពេញ​ឆាក

 

​Show Off គឺជាព្រឹត្តិការណ៍មួយដែល Sabay បាន​រៀប​ចំ​ឡើងដើម្បីឲ្យយុវវ័យ ជំនាន់​ថ្មី​ដែល​ស្រលាញ់​បទ​ចម្រៀង​ Original មក​ជួបជុំ​គ្នា​ដើម្បី​ឡើងបង្ហាញសមត្ថភាព បង្កើតភាពសប្បាយរីករាយ បង្កើនមិត្តភាព និង​បង្ហាញ​ពី​ទំហំ​នៃ​ការ​ស្រលាញ់​សិល្បៈ​ចម្រៀង​ខ្មែរ ​ក្រោម​អត្ថន័យ​ចែក​រំលែក​នៃ​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​។

 

ឈុត​ហាយ​ឡាយ​​តន្ត្រី Show Off ​ទាំង Fans ទាំង​បង​ Sabay រាំ​កូរ​ពេញ​ឆាក

 

Fans ម្នាក់​កញ្ញា ចរិយា​ និសិ្សត​​នៃ​សកលវិទ្យាល័យ​វេស្ទើន បាន​ប្រាប់​ឲ្យ​ដឹងថា​ កម្មវិធី ShowOff នេះ​ប្លែក​ហើយ​សប្បាយ​​ ជាពិសេស​សុទ្ធ​តែ​អ្នក​ចម្រៀង​ក្មេងៗ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​អាច​និពន្ធ​បទ​ចម្រៀង និង​រាំ​ ​បាន​​ដោយ​ខ្លួន​ឯង​​ទៀត​ផង​៖ “ចាស​បង​…កម្មវិធី​សប្បាយ​ណាស់​អ្នក​ចូល​រួម​បាន​​រាំ​ដូច​បងៗ​អ្នក​ច្រៀង​ទៀត​ ហើយ​ជា​ពិសេស​​ខាង​បង​ជំនាញ​DJ ចាក់​បទ​ចម្រៀង​ឲ្យ​រាំ​ដូច​នៅ​ក្លឹប​ចឹង។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​កម្មវិធី​បែប​ហ្នឹង​ទៀត​លើក​ក្រោយៗ​”​។​​

 

ខាង​ក្រោម​នេះ​ជា​សកម្មភាព​រាំ​​ច្រៀង​សប្បាយ​​​​​ក្នុង​តន្រ្តី Show Off ៖

 

 

Show Off កក្រើក​ឆាក​នៅ​កោះ​ពេជ្រ​យប់មិញ

 

អត្ថបទ៖ ថា ម៉ាលីដា