យុគ ចិន្តា ជួប​ទុក្ខ​ធំ


យុគ ចិន្តា ជួប​ទុក្ខ​ធំ

ពិធី​ការិនី​ល្បី​ឈ្មោះ យុគ ចិន្តា កំពុង​មាន​ទុក្ខ​ធំ​ដោយ​សារ​ជីដូន​ទី២​របស់​អ្នក​នាង បាន​ទទួល​អនិច្ចកម្ម​កាល​ពី​យប់​ម្សិលមិញ​នេះ ដោយ​សារ​តែ​រអិល​ដួល ពេល​ក្រោក​ចូល​បន្ទប់​ទឹក។

 

យុគ ចិន្តា ជួប​ទុក្ខ​ធំ

 

អ្នក​នាង យុគ ចិន្តា បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ដោយ​យើង​តាម​សំដី​ពេទ្យ​ថា ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើង ព្រោះ​មាន​ជន្មាយុ​៨២​ឆ្នាំ​ទៅ​ហើយ មិន​អាច​ធ្វើ​ការ​វះកាត់​បាន។ អ្នក​នាង យុគ ចិន្តា រំលឹក​ថា៖ “អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ខ្ញុំ​រស់​នៅ​ជាមួយ​គាត់ លោក​យាយ​បាន​បង្រៀន​ខ្ញុំ ឱ្យ​ចេះ​ការងារ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ជា​ពិសេស​ការងារ​ដាំ​ស្ល ជា​ស្ត្រី​មេ​ផ្ទះ”។

 

ពិធី​ការិនី​ឆ្នើម​រូប​នេះ​រៀបរាប់​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាង​មិន​អាច​បំភ្លេច​គ្រា​ធ្លាប់​រស់​នៅ​ជាមួយ​ជីដូន​បាន​ទេ ជា​ពិសេស ពេល​ដែល​អ្នក​នាង​គ្មាន​ម្ដាយ​នៅ​ជាមួយ៕

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ Facebook