អាមេរិក​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​សម្លាប់​មនុស្ស ២៤នាក់​ និង​សាលា​ជាច្រើន​ត្រូវ​បិទ

អាមេរិក​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​សម្លាប់​មនុស្ស ២៤នាក់​ និង​សាលា​ជាច្រើន​ត្រូវ​បិទ

​​​​​បណ្ដា​រដ្ឋ​ភាគ​ខាង​កើត​ សហរដ្ឋអាមេរិក ​​មាន​​​​​ធ្លាក់​ដុំ​ព្រិល​ធំ​ៗ​​​ ​គរ​លើ​គ្នា​យ៉ាង​ក្រាស់ ​និង​​សម្លាប់​មនុស្ស​យ៉ាង​តិច ២៤នាក់ ​ ដែល​ធ្វើ​ឲ្យ​ការិយាល័យ​រដ្ឋាភិបាល ​និង​សាលារៀន​ជា​ច្រើន​​កន្លែង​ត្រូវ​បាន​បិទ​​​​​​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

 

អាមេរិក​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​សម្លាប់​មនុស្ស ២៤នាក់​ និង​សាលា​ជាច្រើន​ត្រូវ​បិទ

ព្យុះ​ព្រិល​​ទាំង​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Snowzilla ​បាន​ធ្លាក់​នៅ​លើ​រដ្ឋ​​​ជាង​១០ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ​​ដល់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​ ​ដែល​គេ​ប៉ាន់ប្រមាណ​ថា ​បាន​ប៉ះពាល់​ដល់​ប្រជា​ជន​ជាង ៨៥លាន​នាក់ ​​ដោយ​ត្រូវ​​​សម្ងំ​​តែ​នៅ​ក្នុង​ផ្ទះ​​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

 

​​ចំណែក​នៅ​ឧទ្យាន​ Central Park ទីក្រុង​ញ៉ូយ៉ក ​​ព្រិល​ធ្លាក់​​កម្រាស់ ៦៨សង់ទីម៉ែត្រ ​ ​ដែល​ជា​​កម្រិត​​ក្រាស់​ជាង​គេ​​លំដាប់​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់​​តាំង​ពី​ឆ្នាំ ១៨៦៩ ​និង​ ៥៥​សង់ទីម៉ែត្រ​នៅ​រដ្ឋ​វ៉ាស៊ីនតោន។

 

​ព្យុះ​​ព្រិល​បាន​បញ្ចប់​ ​​​ធ្វើ​ឲ្យ​សីតុណ្ហភាព​​វិល​មក​រក​​​​ប្រក្រតី​វិញ ​ធ្វើ​ឲ្យ​តាម​មហាវិថី​ធំៗ ​​ស្ថាប័នរដ្ឋ សារមន្ទីរ ​និង​កន្លែង​ផ្សេង​ៗ​ទៀត បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ក្រោម​សីតុណ្ហភាព​ សូន្យ​អង្សា​។

 

​ប៉ុន្តែ​ចំនួន​​ពលរដ្ឋ​ស្លាប់​ ​​​​គេ​រំពឹង​ថា​នឹង​​កើន​ឡើង ហើយ​អាជ្ញាធរ​​​បាន​ណែនាំ​ឲ្យ​​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ពិសេស​ពេល​បើក​ បើ​ពុំ​មាន​កិច្ច​ការ​ចាំ​បាច់​​ មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ៕

 

អាមេរិក​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​សម្លាប់​មនុស្ស ២៤នាក់​ និង​សាលា​ជាច្រើន​ត្រូវ​បិទ

 

អាមេរិក​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​សម្លាប់​មនុស្ស ២៤នាក់​ និង​សាលា​ជាច្រើន​ត្រូវ​បិទ

 

អាមេរិក​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​សម្លាប់​មនុស្ស ២៤នាក់​ និង​សាលា​ជាច្រើន​ត្រូវ​បិទ

 

អាមេរិក​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​សម្លាប់​មនុស្ស ២៤នាក់​ និង​សាលា​ជាច្រើន​ត្រូវ​បិទ

 

អាមេរិក​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​សម្លាប់​មនុស្ស ២៤នាក់​ និង​សាលា​ជាច្រើន​ត្រូវ​បិទ

 
ចុចអាន៖ សីតុណ្ហភាព​នៅ​ចិន​ចុះ​ត្រជាក់​ខ្លាំង(-៤៧​អង្សាសេ) កក​ទាំង​ចិញ្ចើម​និង​សក់
ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia