វីរុស Zika ចំលង​តាម​មូស​ខ្លា CDC សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន

វីរុស Zika ចំលង​តាម​មូស​ខ្លា CDC សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​ឲ្យ​ប្រជាជន​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​វីរុសZika ដែល​ជា​ជំងឺ​ចំលង​តាម​មូស​ខ្លា ដូច​ជំងឺ​គ្រុន​ឈាម​និង​មាន​រោគ​សញ្ញា​ដូច​ជំងឺ​គ្រុន​ឈាម​ដែរ។

 

 

វីរុស​នេះ​ធ្លាប់​កើត​នៅ​កម្ពុជា​មួយ​ករណី​កាល​ពី​ឆ្នាំ​២០១០ តែ​ចាប់​ពី​ពេល​នោះ​ដល់​បច្ចុប្បន្ន​ពុំ​រក​ឃើញ​ទៀត​ទេ។ ចំណែក​ប្រទេស​ជិត​ខាង​ដូច​ជា​ថៃ រក​ឃើញ​៧​ករណី​សុទ្ធ​សឹង​តែ​ជា​សះ​ស្បើយ​កាល​ពី​ឆ្នាំ ២០១២ ដល់ ២០១៤ និង​ខែ​មករា​នេះ​រក​ឃើញ ១​ករណី​ទៀត​ពេល​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់ ។

 

 

វីរុស Zika ចំលង​តាម​មូស​ខ្លា CDC សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន

រូបភាព៖ www.medscape.com

 

 

 

យ៉ាង​ណា​គ្រោះ​ភ័យ​បណ្ដាល​មក​ពី​ជំងឺ​នេះ​នៅ ក្នុង​ប្រទេស​កម្ពុជា ត្រូវ CDC បញ្ជាក់​ថា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ តែ​វិធានការ​បង្ការ​ត្រូវ​តែ​ពង្រឹង​ជាប់​ជានិច្ច​ដែល​​ប្រើ​ប្រព័ន្ធ​ដែល​មាន​ស្រាប់ និង​ពង្រឹង​ប្រព័ន្ធ​តាម​ដាន​ជំងឺ។

 
វីរុស Zika រក​ឃើញ​ដំបូង​នៅ​លើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស​ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នៃ​ទ្វីប​អាហ្វ្រិក ។ បន្ទាប់​មក​ជំងឺ​នេះ​មាន​ការ​រាតត្បាត​ខ្លាំង​ក្នុង​តំបន់​អាមេរិក ខាង​ត្បូង និង​កណ្ដាល​នៅ​ឆ្នាំ​២០១៤។

 

 

​CDC សូម​អំពាវនាវ​ដល់​បង​ប្អូន​ដែល​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​អាហ្វ្រិក​និង​អាមេរិក បើ​សង្ស័យ​សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ និង​ប្រាប់​គ្រូពេទ្យ​អំពី​ប្រវត្តិ​ការ​ធ្វើ​ដំណើរ​រឺ​ទូរសព្ទ​មក​លេខ ១១៥/ ០១២ ៤៨៨ ៩៨១ / ០៨៩ ៦៦៩ ៥៦៧ ៕

 

 

វីរុស Zika ចំលង​តាម​មូស​ខ្លា CDC សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន

 
អត្ថបទ៖ លឹម សុ​នា