ក្រុម ISIS បង្ហាញវីឌីអូ ស្តីពីការវាយ ប្រហារនៅ ប៉ារីស

បេរូត៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ហៅកាត់ថា ISIS កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានបង្ហោះ វិឌីអូមួយ បង្ហាញពីក្រុមសកម្មប្រយុទ្ធ ៩នាក់ ដែលនៅពីក្រោយ ការវាយប្រហារក្រុងប៉ារីស កាលពីក្នុងខែវិច្ឆិកា ដែលបានសម្លាប់មនុស្ស ១៣០នាក់ ហើយក្រុមនេះបានគំរាមកំហែង សម្លាប់រង្គាលដល់បណ្ដា ប្រទេសជាច្រើនទៀត ក្នុងនោះក៏មានអង់គ្លេសដែរ។

សារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នេះបន្ដ ទៀតថា វីឌីអូ ដែលបង្ហោះក្នុង គេហទំព័ររបស់ក្រុមសកម្ម ប្រយុទ្ធក្រោមចំណងជើងថា “សម្លាប់ នៅទីណាក៏ដោយឲ្យតែរកឃើញ” ហើយបានបង្ហាញអ្នក ដែលនៅពីក្រោយ សកម្មភាពវាយ ប្រហារនេះ ក្នុងនោះមានជនជាតិប៊ែលហ្សិក ៤នាក់ បារាំង ៣នាក់ និងអ៊ីរ៉ាក់ ២នាក់។

វីឌីអូ និយាយជាភាសាបារាំង និងអារ៉ាប់ របស់ក្រុមសកម្មប្រយុទ្ធ ពួកគេបាននិយាយថា នឹងបើកការវាយប្រហារ ចំពោះបណ្ដាប្រទេសទាំងឡាយ ណាដែលចូលរួមជាមួយ នឹងអាមេរិក វាយប្រហារមកលើក្រុម IS ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មក៕

ក្រុម ISIS បង្ហាញវីឌីអូ ស្តីពីការវាយ ប្រហារនៅ ប៉ារីស

ក្រុម ISIS បង្ហាញវីឌីអូ ស្តីពីការវាយ ប្រហារនៅ ប៉ារីស

ក្រុម ISIS បង្ហាញវីឌីអូ ស្តីពីការវាយ ប្រហារនៅ ប៉ារីស