គួរឲ្យរំភើបចិត្ត! ឪពុកបីកូនប្រុសពិការ ឈរហាលភ្លៀង ដើម្បីឲ្យកូនប្រុស បានប៉ះនឹង ទឹកភ្លៀង (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ បុរសជាឪពុកម្នាក់ ត្រូវអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត ដាក់រហ័ស្សនាមឲ្យថា «បុរសប្រចាំឆ្នាំ (Man of the Year)» បន្ទាប់ពីខ្សែវីដេអូ បុរសជាឪពុក រូបនោះ បីកូនប្រុសពិការ ឈរហាលភ្លៀង ដើម្បីឲ្យកូនប្រុស បានប៉ះជាមួយនឹង ទឹកភ្លៀង ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្តាញអ៊ីនធឺណែត។

គួរឲ្យរំភើបចិត្ត! ឪពុកបីកូនប្រុសពិការ ឈរហាលភ្លៀង ដើម្បីឲ្យកូនប្រុស បានប៉ះនឹង ទឹកភ្លៀង (មានវីដេអូ)

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ បុរសជាឪពុក ស្លៀកខោខ្លី និងពាក់ស្បែកជើងផ្ទាត់ ឈរបីកូនប្រុស ពេញវ័យម្នាក់ ដែលមានបញ្ហាសាច់ដុំ ខណៈមេឃកំពុងភ្លៀង ព្រោះតែចង់ឲ្យកូនប្រុស បានប៉ះផ្ទាល់ ជាមួយនឹង ទឹកភ្លៀង។ ជាមួយគ្នានេះដែរ បុរសជាកូនប្រុស បានញញឹមពេញចិត្ត យ៉ាងខ្លាំង ដោយសារទឹកភ្លៀង បានធ្លាក់ចុះមក ប៉ះជាមួយនឹង ស្បែករបស់គាត់។ ចំនែកឯ បុរសជាឪពុកវិញ ក៏បានសើចសប្បាយ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះទីតាំង និងពេលវេលា នៃសកម្មភាព ដ៏គួរឲ្យរំភើប រវាងឪពុក និងកូនប្រុស ទាំង២នាក់នោះ មិនត្រូវបានគេដឹងឡើយ ខណៈវីដេអូ ត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube កាលពីថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រោមចំណងជើងថា “Dad being Dad”។

យ៉ាងណាមិញ ខ្សែវីដេអូនោះ បានទាក់ទាញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើន ចូលទៅទស្សនា ហើយពួកគេ ក៏បានកោតសរសើរ ចំពោះបុរសជាឪពុក ផងដែរ ដោយសារតែ សេចក្តីស្រលាញ់ និងអាណិត ចំពោះកូនប្រុសពិការ រូបនោះ៕

សូមទស្សនាទិដ្ឋភាព ដ៏គួរឲ្យរំភើបនោះ ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត