អ្នកភូមិ​តវ៉ា​ប្រឆាំង​គម្រោង​បង្កើត​ផ្លូវ​ក្នុង​តំបន់គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ OCIC

កាលពីម្សិលមិញ អ្នក​​​ភូមិ​​​រស់​​​នៅក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំគ្នា​​​ដើម្បី​​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​គម្រោង​​​បង្កើត​​​ផ្លូវ​​​ក្នុង​​​តំបន់​​​ជ្រោយ​​​ចង្វារ​​​ដែល​​​នឹង​​​រត់កាត់​​​តាម​​​​ គម្រោង​​​អភិវឌ្ឍន៍​​​ដ៏​​​ធំ​​​ក្នុង​​​ទំហំ​​​ទឹក​​​ប្រាក់​​​៣ពាន់​លាន​​​ដុល្លារ​​​។

ផ្លូវ​​​ដែល​​​​មាន​​​ទទឹង​​​១២​​​ម៉ែត្រ​​​នេះ​នឹង​​​មាន​​​​​​ទី​​​តាំង​​​ត្រឹម​​​តែ​​​១០០​​​ម៉ែត្រ​​​ប៉ុណ្ណោះ​​​ពី​​​ក្រោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦អា។ មន្ត្រី​​​សាលា​​​រាជធានី​​​បាន​​​លើក​​​ឡើង​​​ថា ផ្លូវ​​​នេះ​​​គឺ​​សម្រាប់​​​សម្រួលដល់​​ចរាចរណ៍​​​ ប៉ុន្តែ អ្នក​​​ភូមិ​​​ទាំង​​​េនះ​​​លើក​​​ឡើង​​​ថា ពួកគាត់​​​ជឿជាក់​​​ថា ផ្លូវ​​​នេះ​​​គឺ​​​​​ទុក​​​សម្រាប់​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ឲ្យ​​​ទី​​​ក្រុង​​​រណប​​​​គ្រប​​​ដណ្តប់​​​លើ​​​ផ្ទៃ​​​ដី​​​ទំហំ​​​៣៨៧​​​ហិកតា​​​ដែល​​​កំពុង​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ដោយ​​​ក្រុម​​​ហ៊ុន​​​វិនិយោគ​​​ទុន​​​អាណិក​​​ជន​​​កម្ពុជា​​​

អ្នកភូមិ​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​តំបន់​​​ជ្រោយ​​​ចង្វារ​​​ក្នុង​​​រាធានីភ្នំពេញ កាល​​​ពីម្សិលមិញ ដើម្បី​​​ទាម​​​ទារ​​​សុំ​​​ប្រាក់​​​សំណង​​​​​​ល្អប្រសើ​​រ​​​ជាង​​​មុន ឬ​​​ស្នើ​​​ឲ្យ​​​បញ្ឈប់​​​គម្រោង​​​បង្កើត​​​ផ្លូវ​​​ដែល​​​ប៉ះពាល់​​​ដល់​​​ដី​​​របស់​​​ពួក​​​គាត់។ រូបថតៈ Takahashi Satoshi

អ្នកភូមិ​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​តំបន់​​​ជ្រោយ​​​ចង្វារ​​​ក្នុង​​​រាធានីភ្នំពេញ កាល​​​ពីម្សិលមិញ ដើម្បី​​​ទាម​​​ទារ​​​សុំ​​​ប្រាក់​​​សំណង​​​​​​ល្អប្រសើ​​រ​​​ជាង​​​មុន ឬ​​​ស្នើ​​​ឲ្យ​​​បញ្ឈប់​​​គម្រោង​​​បង្កើត​​​ផ្លូវ​​​ដែល​​​ប៉ះពាល់​​​ដល់​​​ដី​​​របស់​​​ពួក​​​គាត់។ រូបថតៈ Takahashi Satoshi

(OCIC)​​​​​​​​​។

កាល​​​ពី​​​ថ្ងៃអាទិត្យ​​​ គ្រួសារ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ក៏​​​ដូច​​​ជា​​​អ្នក​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ពី​​​គម្រោង​​​ផ្សេង​​​ៗ​​​ទៀត​​​របស់​​​ក្រុមហ៊ុន OCIC​​​នេះ​​​ បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​ក្នុង​​​តំបន់​​​ជ្រោយ​​​ចង្វា​​​រដោយ​​​មាន​​​កាន់​​​​​​បដា​​​ទាម​​​ទារ​​​​​​ឲ្យ​​​មាន​​​ការ​​​បញ្ឈប់​គម្រោង​​​បង្កើត​​​ផ្លូវ​​​នេះ​​​ ឬទាម​​​ទារ​​​សំណង ​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​។ អ្នក​​​ភូមិ​​​និយាយ​​​ថា ពួក​​​គាត់​​​ត្រូវ​​​បាន​​​ផ្តល់​​​ឲ្យ​​​ត្រឹម​​​តែ​​​១៥​​​ដុល្លារ​​​ប៉ុណ្ណោះ ​​​សម្រាប់​​​ដី​​​ក្នុង​​​មួយ​​​ម៉ែត្រ​​​ក្រឡា​​​ដែល​​​ពួក គាត់​​​ជឿ​​​ថា មាន​​​តម្លៃ​​​រហូត​​​ដល់​​​ទៅ​​​៤០០​​​ដុល្លារ​​​នោះ​​​។

អ្នក​​​​​​ភូមិ​​​ម្នាក​​​់​​​ឈ្មោះ អ៊ុយ ផារី អាយុ​​​៥០​​​ឆ្នាំ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ស្រី​​​បាន​​​រស់​​​នៅ​​​លើ​​​ដី​​​របស់​​​ខ្លួន​​​តាំង​​​ពី​​​ក្រោយ​​​របប​​​ខ្មែរ​​​ក្រហមដួលរលំ​​​​មក​​​ម្លេ៉ះ ហើយ​​​ថា ​​​អ្នក​​​ស្រី​​​មាន​​​​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​សោះ​​​ឡើយ​​​ចំពោះ​​​សំណង​​​ដែល​​​គេ​​​ផ្តល់​​​ឲ្យ។​

cam-photo-OCIC_satoshi​​​អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “តើ​​​​​​ឲ្យយើង​​​រស់​​​ម្តេច​​​នឹង​​​កើត​​​ទៅ​​​ បើ​​​ទទួល​​​បានស​​​ំណង​​​តែ​​​បន្តិច​​​បន្តួច​​​អ៊ីចឹង​​​នោះ​​​? ប្រសិន​​​បើ​​​យក​​​អ្វី​​​ដែល​​​តិច​​​តួច​​​បែប​​​នេះ​​​ តើ​​​យើង​​​អាច​​​ទិញ​​​ដី​​​ថ្មី​​​បាន​​​ដោយ​​​របៀប​​​ណា​​​?”។

“អាជ្ញាធរ​​​បាន​​​ប្រាប់​​​យើង​​​ថា ពួក​​​គេ​​​ចង់​​​បាន​​​ផ្លូវ​​​ថ្ម​​ី​​​នេះ​​​ដើម្បី​​​កាត់​​​បន្ថយ​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍ ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា វា​​​មិន​​​អ៊ីចឹង​​​ទេ​​​។​​​ខ្ញុំ​​​គិត​​​ថា​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦អា មិន​​​ដែល​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​ទេ​​​ ប៉ុន្តែ ហេតុ​​​ផល​​​គឺ​​​ថា ​​​អាជ្ញាធរ​​​ចង់​​​បាន​​​ដី​​​នេះ​​​សម្រាប់​​​ក្រុមហ៊ុន​​​”។

លោក ទូច សំណាង​​​ អ្នក​​​គ្រប់​​​គ្រង​​​គម្រោង​​​​​​របស់​​​ក្រុមហ៊ុន ​​​OCIC​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​ ប៉ុន្តែ លោក ឃ្លាំង​​​ ហួត ​​​អភិបាល​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​រលើក​​​ឡើង​​​ថា ​​​ផ្លូវ​​​នេះ​​​គឺ​​​ជា​​​គម្រោង​​​សាធារណៈ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​មែន​​​កំពុង​​​ធ្វើ​​​ការ​​​សម្រាប់​​​ប្រយោជន៍​​​បុគ្គល​​​ណា​​​ម្នាក់​​​ ឬ​​​ក្រុមហ៊ុន​​​ណា​​​មួយ​​​ឡើយ​​​ ហើយ​​​យើង​​​មិន​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ភូមិ​​​១០​​​នាក់​​​ ឬ​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​នាក់​​​​​​មក​​​រំខាន​​​ដល់​​​កិច្ច​​​ការ​​​របស់​យើង​​​​​​ឡើយ​​​”។

“ខ្ញុំ​​​គិត​​​ថា វា​​​មិន​​​ប៉ះ​​​ពាល់​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​អ្នក​​​ភូមិ​​​ទ េ​​​ព្រោះ​​​ពួក​​​គាត់​​​មានដី​​​​សុទ្ធ​​​តែ​​​​​​​​​វែង​​​ៗនៅ​​​​​​ តាម​​​បណ្តោយ​​​ផ្លូវ​​​នេះ។ ខ្ញុំ​​​គិត​​​ថា ពួក​​​គាត់​​​នឹង​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​ច្រើន​​​ទៅវិញទេ ​​​ព្រោះ​​​នៅ​​​មុខ​​​ផ្ទះ​និង​​​ក្រោយ​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​​​​នឹង​​​មាន​​​ផ្លូវ​​​”៕ ស៊ុយឈាង

The post អ្នកភូមិ​តវ៉ា​ប្រឆាំង​គម្រោង​បង្កើត​ផ្លូវ​ក្នុង​តំបន់គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ OCIC appeared first on ខេមបូឌា ដេលី.