សន្សំ​សំចៃ​ថ្ម iPhone របស់​អ្នក​អោយ​ប្រើ​ប្រាស់​បាន​យូរ ជាមួយ​នឹង Tweak មួយនេះ

ជាមួយនឹង iOS9 មានមុខងារ ពិសេសមួយ ដែលវាអាច ជួយសន្សំសំចៃ ថាមពលថ្ម របស់អ្នក អោយប្រើប្រាស់ បានយូរ បន្ថែមទៀត នៅពេល iPhone របស់អ្នក ជិតអស់ថ្ម ហើយមុខងារ នោះដែរ មានឈ្មោះថា “Low Power Mode”។

សន្សំ​សំចៃ​ថ្ម iPhone របស់​អ្នក​អោយ​ប្រើ​ប្រាស់​បាន​យូរ ជាមួយ​នឹង Tweak មួយនេះ

យ៉ាងណាមិញ ចំពោះមុខងារ នេះដែរ អាចបើកអោយ ដំណើរការបាន ត្រឹមតែ 20 ភាគរយ ចុះក្រោមប៉ុណ្ណោះ បើលើស ពីនេះ គឺមិនអាចបើក នោះទេ។ បែបនេះ អាចនិយាយ បានថា ពិបាកសម្រាប់ អ្នកដែល នៅសល់ ភាគរយថ្ម ច្រើនជាង 20 ដែលចង់ ប្រើប្រាស់ មុខងារមួយ នេះដែរ។

ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកក៏អាច ប្រើប្រាស់មុខងារ មួយនេះ បានបន្តទៀត ផងដែរ ទោះជា ថាមពលថ្ម របស់លោកអ្នក នៅសល់ច្រើន ឬក៏ដល់ 100% ភាគរយ ក៏ដោយ គឺលោកអ្នក គ្រាន់តែ តម្លើង Tweak មួយតែ ប៉ុណ្ណោះ ពីកម្មវិធី Cydia។ ហើយចំពោះ Tweak មួយនេះដែរ មានឈ្មោះថា “LowPowerMode” (ហាមដកឃ្លា) មានមុខងារ សំខាន់ៗ ខ្លាំងណាស់ សម្រាប់ជួយរក្សា ថាមពលថ្ម របស់អ្នក អោយប្រើប្រាស់ បានយូរ បន្ថែមទៀត ដោយក្នុងនោះ លក្ខណៈពិសេស របស់វាគឺ៖

  • អាចបើកបានទោះជាថ្មនៅដល់ 100%
  • កាត់បន្ថយការទទួលសារអ៊ីមែល
  • បិទមុខងារ “Hey Siri”
  • បិទមុខងារ “background app refresh”
  • បិទមុខងារ “Automatic Downloads”
  • បិទមុខងារ “Wi-Fi associations”
  • បិទមុខងារ “Visual effects”

សម្រាប់វិធីសាស្រ្ត ក្នុងការតម្លើង Tweak នេះវិញ គឺលោកអ្នក គ្រាន់តែចូល ទៅកាន់ Cydia > Search > វាយពាក្យ “LowPowerMode” > ធ្វើការតម្លើង ជាការស្រេច។

សន្សំ​សំចៃ​ថ្ម iPhone របស់​អ្នក​អោយ​ប្រើ​ប្រាស់​បាន​យូរ ជាមួយ​នឹង Tweak មួយនេះ

គួរបញ្ជាក់ដែរថា Tweak នេះ គឺសម្រាប់តែ ឧបករណ៍ ដែលបាន ធ្វើការ Jailbreak និងបាន តម្លើង Cydia រួចហើយ តែប៉ុណ្ណោះ។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលបាន Jailbreak គួរតែ កុំរំលង Tweak ដ៏ពិសេស មួយនេះ អីណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

សន្សំ​សំចៃ​ថ្ម iPhone របស់​អ្នក​អោយ​ប្រើ​ប្រាស់​បាន​យូរ ជាមួយ​នឹង Tweak មួយនេះ

  • ដោយ: Mai
  • 9:31 AM, 25 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ