យុវជន ជិះម៉ូតូ ទៅទិញសាច់ក្លែម ឃាតករ លបកាប់ពីក្រោយ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវឃាតកលបកាប់មួយកាំបិត ចំពីក្រោយពេញ ទំហឹងដាច់ឆ្អឹងកញ្ចឹង-កស្លាប់ភ្លាមៗក្នុងថ្លុកឈាមខណះជិះម៉ូតូទៅទិញសាច់ក្លែម ។ករណីឃាតកម្មមួយនេះ បានកើតឡើងនៅម៉ោង ១០និង០៥ នាទីយប់ថ្ងៃទី២៣ ខែមករាឆ្នាំ២០១៦ នៅក្នុងភូមិពាមពពេជឃុំកោះថ្កូវស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ័ស្រុកជលគីរី បានអោយដឹងថា មុនកើតហេតុយុវជនរង គ្រោះមានឈ្មោះ ផាន វណ្ណះ អាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ បានជិះម៉ូតូ ២ក្រោយមិត្តភក្តិ ដើម្បីរកទិញសាច់ក្លែម ត្រូវបានឃាតករ កាប់១កាំបិត ដាច់ឆ្អឹង កញ្ចឹង-ក ធ្លាក់ពីលើម៉ូតូស្លាប់ផ្កាប់មុខ ស្លាប់ភា្លមៗតែម្តង។

មន្ត្រីនគរបាលព្រហ្មទណ្ឌ័បានបន្តថា ក្រោយពេលកើតហេតុនគរបាលព្រហ្មទណ្ឌ័ ស្រុកជលគីរីនិងនគរបាលព្រហ្មទណ្ឌ័ខេត្តបានចុះពិនិត្យកន្លែងកើតហេតុនិងស្រាវ ជ្រាវនៅក្នុង ភូមិកើតហេតុដើម្បី កំណត់រកមុខសញ្ញាជនដៃដល់ ជាឃាតករ ៕

យុវជន ជិះម៉ូតូ ទៅទិញសាច់ក្លែម ឃាតករ លបកាប់ពីក្រោយ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម យុវជន ជិះម៉ូតូ ទៅទិញសាច់ក្លែម ឃាតករ លបកាប់ពីក្រោយ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម