​តូចចិត្ត​នឹង​ជំងឺ​ប្រចាំកាយ​របស់ខ្លួន យក​ខ្សែ​នីឡុង​ ​ចងក​សម្លាប់ខ្លួន​លើ​ដើម​ព្រីង

​កំពង់ឆ្នាំង: បុរស​ម្នាក់​បានសម្រេច​ចិត្ត ធ្វើអត្តឃាត ដោយ​លួច​មក ចង​-​ក សម្លាប់​ខ្លួនឯង ទៅនឹង​ដើមឈើរ តូចចិត្ត​ខ្លួនឯង មាន​ជំងឺ​ស​សៃ​ប្រសាទ កាលពី​យប់ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។​
​    ​
​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​នោះ ឈ្មោះ នៅ ណាន់ អាយុ​៣៩​ឆ្នាំ មុខរបរ​ជាង​ធ្វើ​ផ្ទះ ប្រពន្ធ​ឈ្មោះ មុត គឹម​អូ អាយុ​៣៨​ឆ្នាំ ជា​កម្មករ​រោងចក្រ នៅ​ភ្នំពេញ និង​មាន​កូនស្រី ២​នាក់ នៅក្នុង​បន្ទុក​។​
​    ​
​ប្រភព​នៅក្បែរ​កន្លែងកើតហេតុ បាន​និយាយថា មុន​កើតហេតុ​កើតហេតុ បុរស​នោះ បាន​ទៅ​ស៊ីឈ្នួល ធ្វើ​ផ្ទះ​ឲ្យ​គេ លុះ​ពេល​ល្ងាច​ត្រឡប់មកវិញ ក៍​ទិញ​ស្រា .​ស ៥០០​រៀល យកមក​ផឹក​ម្នាក់ឯង ដោយ​ទឹកមុខ​ស្រពាប់​ស្រពោន ក្រោយពី​ផឹកស្រា ស ក៍បាន​ចូលទៅ​ក្នុងផ្ទះ​បាត់ទៅ  ។ លុះដល់​ព្រឹក​ថ្ងៃទី​២៤ មករា មិនឃើញ​ចុះពីលើផ្ទះ អ្នកភូមិ​នៅ​ទីនោះ បាន​ប្រទះឃើញ បុរស​នោះ បាន​ស្លាប់​ដោយ​យក ខ្សែ​នីឡុង ពណ៌​ខ្មៅ​ចង​-​ក នឹង​ដើម​ព្រីង ស្លាប់​បាត់ទៅហើយ​។
​    ​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​មូលដ្ឋាន បាន​ចុះមក​ពិនិត្យ​សាកសព ដោយ​ពុំ​ឃើញ​មាន ស្លាកស្នាម​អ្វី​នោះទេ បានប្រគល់​សព​ជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។

​សមត្ថកិច្ច បានធ្វើការ​សន្និដ្ឋានថា បុរស​រូបនេះ ពិតជា​ស្លាប់​ដោយសារ​ចង​.​ក សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន ដោយសារ​តួច​ចិត្តនឹង​ជំងឺ ប្រចាំកាយ​របស់​របស់​ខ្លួន «​ជំងឺ​ស​រសៃ​ប្រសាទ​» ៕V/S

​តូចចិត្ត​នឹង​ជំងឺ​ប្រចាំកាយ​របស់ខ្លួន យក​ខ្សែ​នីឡុង​ ​ចងក​សម្លាប់ខ្លួន​លើ​ដើម​ព្រីង