​បាត់​កូនក្រមុំ ក្នុង​ថ្ងៃ​ចូល​រោងការ ផ្អើល​អស់អ្នក​ភូមិ​

​កំពង់ឆ្នាំង: សំឡេង​ភ្លេង​ការ ដែល​គ្រោង​នឹង​ប្រគំប្រាប់​ញាតិ​ប្អូន​បង ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​នោះ ត្រូវបាន​ប្រែជា​ស្ងាត់ជ្រងុំ​ទៅវិញ ជំនួស​មកវិញ​នូវភាព​ជ្រួលច្របល់ អស់​ញាតិទាំងពួង ព្រោះតែ​កូនក្រមុំដែល​នឹង​ចូល​រោងការ​នោះ បាន​គេចខ្លួនបាត់​ពី​ផ្ទះនៅ​ថ្ងៃ​ចូល​រោងការ ។
​ភាព​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើងកាលពីថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​និង​៣០​នាទី​ទៀបភ្លឺ ដែលជា​ថ្ងៃ​សូត្រមន្តសម្រាប់​ថ្ងៃ​ពា​ហ៍​ពិពាហ៍ ។​

​ស្ត្រី​ឈ្មោះ ផាន់ សិរី អាយុ​៣៩​ឆ្នាំ ត្រូវជា​ម្តាយ បាន​រៀបរាប់​អោយដឹងថា កូនស្រី​របស់គាត់​ដែលជា​កូនក្រមុំក្នុង​ថ្ងៃ​ចូល​រោងការ​នេះ ឈ្មោះ សុខ សិរី​វឌ្ឍន៍ អាយុ​២១​ឆ្នាំ ជា​កម្មការិនី បម្រើ​ការងារ​នៅ​រោងចក្រ អឹ​វ៉េ​ខេត្តកំពង់ឆ្នាំង​។ ចំណែកឯ​កកូន​កំលោះ ដែល​ត្រូវ​ចូល​រោងការជាមួយ​កូនស្រីរបស់គាត់​នោះ ឈ្មោះ​ស៊ិន ស៊ីវ​ង៉ុ​ក អាយុ​២២​ឆ្នាំ រស់នៅភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ស្ត្រី​រូបនេះ បាន​ប្រាប់ទៀតថា អ្វីដែល​ធ្វើអោយ​គាត់​ហួសចិត្ត ស្មាន​មិន​ដល់ គឺ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ដែលជា​ថ្ងៃ​ចូល​រោង​សូត្រមន្ត ញាតិមិត្ត​ជិត​ឆ្ងាយ ទាំងសងខាង បានមក​ដល់ ហើយ​រោង​បានរៀបចំហើយ​ជាស្រេចសម្រាប់​ពិធីមង្គលការ​នេះ ស្រាប់តែ​បាត់​កូនស្រី​របស់គាត់ដែលជា​កូនក្រមុំ ត្រៀម​ចូល​រោងការ​នេះ បាត់​ចេញពី​បន្ទប់​ទាំងព្រលឹម​ស្រាងៗ ធ្វើអោយ​ភ្ញៀវ ញាតិមិត្តជិត​ឆ្ងាយ ផ្អើល​ឈូរ​ឆ នាំគ្នា​ចាត់​មនុស្ស​ដើររកកូនក្រមុំ​គ្រប់​ច្រកល្ហក តែ​ទោះជា​ខំ​រក​យ៉ាងណា​ក៍នៅ​មិនឃើញ​នោះដែរ ។ ទូរស័ព្ទ​របស់​នាង ក៍​តេ​មិន​ចូល រួច​បានដាក់​ពាក្យបណ្តឹង​មួយទៅ​សមត្ថកិច្ច សម្រាប់​ជាការ​ដឹងឮ ។ នាងកូនក្រមុំដែល​បាត់​ទៅនេះ បាន​ភ្ជាប់​ទៅ​ជាមួយនឹង​គ្រឿងអលង្ការ មានខ្សែដៃ ខ្សែក ចិញ្ចៀន ទាំង​មាស និង​ប្លា​ទីន ប្រមាណ​ជាង​១​តម្លឹង ។  

​គាត់​មិនដឹងថា កូន​គាត់​ទៅជា​មួយអ្នកណា​នោះទេ ប៉ុន្តែ​គាត់​បាន​បង្ហើប​ថា ការបាត់​កូនស្រី​របស់គាត់ គឺ​ស្រប​ពេលដែល​បុរស​ម្នាក់ដែលជា​អ្នកធ្វើការ នៅ​អឹម​វ៉េ​ជាមួយគ្នា បាន​បាត់​ខ្លួន​ផងដែរ ហើយ​ទូរស័ព្ទ ក៍ខ​ល​មិន​ចូល​ដែរ ។ ​ចំណែកឯ​ឪពុក​កូនក្រមុំ​វិញ បាន​ប្រាប់​ដែរ​ថា កូនស្រី​របស់គាត់អាច​ចាញ់បោក​គេ ពី​ការ​ល្បួងលួងលោម អោយ​នាង​ចេញពី​រោងការ ។​

​ស្ត្រី​ជា​ម្តាយ បាន​រៀបរាប់ថា គាត់​មិន​នឹកស្មានថា កូនស្រី​របស់គាត់ ធ្វើបែបនេះ នោះទេ ព្រោះ​អ្វីៗ​ដែល​បានរៀបចំ​ផ្សំផ្គុំ ពិធីការ​នាពេលនេះ គឺ​បាន​កើតឡើង ដោយសារតែមានការ​យល់ព្រម រវាង​កូនស្រី​របស់គាត់ និង កូន​កកំលោះ​នោះ​ផងដែរ ។  នៅពេលដែល​កូន​កំលោះចូល​ដណ្តឹង កូនស្រី​របស់គាត់មិនបាន​ប្រកែក ប្រណាំង​អ្វី​ដែរ រហូត​បានធ្វើ​ពិធី​ភ្ជាប់ពាក្យ នៅមុន​ដល់​ថ្ងៃ​រៀប​មង្គលការ​នេះ ។
​តាំងពី​ស្តីដណ្តឹងរហូតដល់​ថ្ងៃ​មង្គលការ​នេះ គឺមាន​រយៈពេល​ជិត​១​ឆ្នាំ មកហើយ ក្រោយពី​ស៊ី​ស្លា​ភ្ជាប់ពាក្យ​រួចមក ដែល​កាលណោះ កូន​កំលោះ ធ្វើការ​នៅ​រោងចក្រ អឹម​វ៉េ ជាមួយគ្នា ហើយ​ពេល​ទៅធ្វើ​ការ គឺ​ជិះ​ម៉ូតូឌុប​គ្នាទៅ​ជាមួយគ្នា មិន​ដែលមាន​ហេតុភេទ​អ្វី​នោះទេ ។ មុន​ពេលធ្វើ​ពិធីការ គឺ​ពុំដែល​កូន ស្រី​របស់ គាត់​និយាយ​អ្វី​នោះទេ ហើយ​ថែមទាំង​កុម្ម៉ង់​របស់​ល្អៗ សម្រាប់​រោងការ​នេះ​ទៀតផង ។​

​ស្ត្រី​រូបនេះ បាន​ប្រាប់ទៀតថា មង្គលការ​កូនស្រី របស់គាត់​នេះ គឺ​គាត់​គ្រោង​ហៅភ្ញៀវ ប្រមាណ​ជាង ៤០០​នាក់ សម្រាប់​ចូលរួម​ជា​កិត្តិយស អាពាហ៍ពិពាហ៍​កូន របស់គាត់​នេះ អ្វីៗ​បានគ្រោង​រៀបចំ​ទុក ជាស្រេច​អស់​រួចហើយ ចាប់​តាំង​ភ្លេង​ប្រពៃណី តន្ត្រីសម័យ ចុងភៅ ភេសជ្ជៈ និង ក្រុម​ពិធីការ​ផ្សេងៗ ដែល​គ្រោង​ចំណាយ ប្រមាណ​ជាង ៤.០០០ ដុល្លារ ។​

​ជា​ចុងក្រោយ គាត់​បាន​ប្រាប់ថា ក្នុងនាម​គាត់​ជា​ឪពុកនិងម្តាយ បាន​អំពាវ​អោយ​កូនស្រី ត្រឡប់មកវិញ ទោះ​កូន​នៅទីណា​ក៏ដោយ ឬ​ខុសឆ្គង​យ៉ាងណាក្តី ម្តាយ​ឪពុក មិន​យកទោស​ពៃ​អ្វី​ដែរ អោយតែ​កូន​វិល ត្រឡប់មកផ្ទះ រក​ម្តាយ​ឪពុក​វិញ​៕V/S

​បាត់​កូនក្រមុំ ក្នុង​ថ្ងៃ​ចូល​រោងការ ផ្អើល​អស់អ្នក​ភូមិ​

​បាត់​កូនក្រមុំ ក្នុង​ថ្ងៃ​ចូល​រោងការ ផ្អើល​អស់អ្នក​ភូមិ​

​បាត់​កូនក្រមុំ ក្នុង​ថ្ងៃ​ចូល​រោងការ ផ្អើល​អស់អ្នក​ភូមិ​

​បាត់​កូនក្រមុំ ក្នុង​ថ្ងៃ​ចូល​រោងការ ផ្អើល​អស់អ្នក​ភូមិ​