​ពិនិត្យ​ទីតាំង​ផលប៉ះពាល់ នៃ​ការដ្ឋាន​យក​សម្ភារៈ​សំណង់ សាងសង់​ផ្លូវជាតិ​លេខ​៥៨

បន្ទាយមានជ័យ: កិច្ចប្រជុំ​ជាម​ន្ត្រី​អន្តរក្រសួង​មួយ បាន​ពិនិត្យ ពិភាក្សា ចូលរួម​ពិនិត្យ​ទីតាំងផល ប៉ះពាល់​នៃ​ការដ្ឋាន យក​សម្ភារ​:​សំណង់ សាងសង​ផ្លូវជាតិ​លេខ​៥៨ ធ្វើ​នៅ​ល្ងាច​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​វរ​:៥១៥ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ ដែលមាន​ទីតាំង​លើ​ភ្នំ​ខ្លែង​ពណ៌ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​
    
​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា​: យោងតាម​ស្មារតី​អង្គប្រជុំ របស់​អន្តរក្រសួង បានសម្រេច​:​ទី​១-​អោយ​ក្រុមហ៊ុន​សំណង់ សៀង​ហៃ​គ្រុប ដែល​ទទួលបាន​សិទ្ធិ ការស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ ចុះទៅពិនិត្យ​ទីតាំង សំរាប់​យក​ថ្ម​ថ្មី ដែលមាន​ចំងាយ​ឆ្ងាយ ពី​ទីតាំង​ចាស់​ប្រមាណ ៧០០ ម៉ែត្រ​។ ក្រុមហ៊ុន ត្រូវ​សិក្សា​អោយបាន​ឆាប់​បំផុត ដែល​អាច​ធ្វើបាន ហើយ​ថ្ម​ដែល​ក្រម​ហ៊ុន បានដាក់​បំផ្ទុះ​ហើយ ត្រូវ​កិនបំបែក​អោយអស់​។ ទី​២-​បើ​ក្រុមហ៊ុន​សិក្សា​ហើយ​ថា ថ្ម​កន្លែង​ថ្មី ប្រើការ​បាន​គឺ ក្រុមហ៊ុន​មិនចាំបាច់​រើ​គ្រឿងចក្រ ទៅ​កន្លែង​ថ្មី​ទេ គឺ​អនុញ្ញាតអោយ​ដឹកជញ្ជូន មក​កិន​កន្លែងចាស់​។ យក​កន្លែងចាស់​ត្រឹម​ជើងភ្នំ ។​

​លោក លី សារ និយាយ​បន្ថែមថា​: នៅ​ទីតាំង​យក​ថ្ម​ថ្មី អាជ្ញាធរ និង​ជំនាញ អោយ​សិក្សា​តែ​លើដី​ភ្នំ ទំហំ​២៥​ហិកតា​ប៉ុណ្ណោះ​។​
     
​មន្ត្រី​អន្តរក្រសួង និង​លោក​អភិបាលរង​ខេត្ត បាន​ចុះទៅ​ជួយ​ដោះស្រាយ ផលប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រៃ​គប់ ចំនួន​២​គ្រួសារ ដែល​នៅ​សេសសល់ គឺ​គ្រួសារ​ទី​១ ស្តាប់​ការ​ញុះញង់​គេ ថា​មិន​ព្រម​ទទួលដោះស្រាយ​ដី​ថ្មី ដោយ​ថា​ចាំ​យកតែ​ទីតាំង​ដី​ចាស់​។ ឯ​គ្រួសារ​ទី​២ ព្រម​ទទួល​ដោយមាន ការទទួលខុសត្រូវ​ពី លោក អភិបាលរង​ខេត្ត ដោយមាន​សំណង​ពី​ក្រុមហ៊ុន និង​ជួយ​ចាក់ដី​បំពេញ​អោយ សម្រាប់​គាត់​រុះរើ​ផ្ទះ​ចេញ ទៅ​សាងសង​កន្លែង​ថ្មី​នោះ​៕V/S