​វេទិកា​តម្រង់​ទិសដៅ សិស្សានុសិស្ស មជ្ឈមណ្ឌល​បណ្តុះបណ្តាល វិជ្ជាជីវៈ​អង្គការ​កុមារ​មេគង្គ​

បន្ទាយមានជ័យ: សិស្សានុសិស្ស ចូលរួម​ចំនួន​១.៣០០​នាក់ ផ្តល់​ពុទ្ធិ​ថ្មី​ល្អ សម្រាប់​ខិតខំ​រៀនសូត្រ​ឲ្យ​ពូកែ ក្នុង​វេទិកា​តម្រង់​ទិសដៅ សម្រាប់​ម​ជ្ឈ​ម​ណ្ឌុ​ល បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​កុមារ​មេគង្គ កាល​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​កុមារ​មេគង្គ ខេត្តបន្ទាយមានជ័យ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​
              
​លោក​ម៉ា​តាំង​ឆាយ មុំ​ង​ឌី​យោ ប្រធាន​អង្គការ​កុមារ​មេគង្គ ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ ការតម្រង់​ទិសដៅ ស្តីពី​មជ្ឈមណ្ឌល បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​សារៈសំខាន់ សម្រាប់​សិស្សានុសិស្ស រៀនសូត្រ ពិសេស​សិស្ស​ថ្នាក់​ទី​១២ ត្រូវខិតខំ​រៀន តាម​មុខវិជ្ជា​នីមួយៗ ចេះ​បានច្បាស់លាស់ ទើប​ការប្រឡង​ជាប់​បាក់​ឌុប អង្គការ​កុមារ​មេគង្គ ជួយ​ដល់​សកល​វិទ្យាល័យ តាម​មុខជំនាញ​ឯកទេស​។​
            
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ការលើកទឹកចិត្ត សិស្សានុសិស្ស ទាំងអស់គ្នា ត្រូវ​ការខិតខំ​រៀនសូត្រ គ្រប់មុខ​វិជ្ជា ក្រសួង​អប់រំ បាន​រឹតបន្តឹង​ក្នុង​ការប្រឡង​ថ្នាក់ជាតិ ដើម្បី​សិស្ស​ខិតខំ​ប្រឹងប្រែង​ត្រៀម ការប្រឡង​ឆមាស ក៏ដូចជា​ប្រឡង​ថ្នាក់ជាតិ ឲ្យ​បាន​និ​ន្ទេ​ស A ឲ្យ​បាន​ច្រើន​នាក់ ហើយ​ទទួល​វង្វាន់​លើក​ទឺ​ក​ចិត្ត ដឹកនាំ​ខេត្ត ក្នុងកា​ខិតខំ​រៀនសូត្រ ទាំងអស់នោះ គឺ​មុខមាត់​ខេត្ត​ទៀតផង​។​
              
​លោក គោ​ស៊ុំ សារឿ​ត បាន​បន្តថាៈ ការខិតខំ​រៀនសូត្រ មាន​សារៈសំខាន់ សម្រាប់​អនាគត​ក្មួយៗ ដែល​ពុះពារ​ក្នុង​លំបាក មកពី​ជនបទ មក​ស្នាក់​ក្នុង​មណ្ឌល​បណ្តុះ បណ្តាល​វិជ្ជាជីវៈ អង្គការ​កុមារ​មេគង្គ​ខេត្ត​។ នៅពេលនោះ វេទិកា តម្រង់ទិស​ផ្សព្វផ្សាយ ច្បាប់​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង ស្លាប់​មនុស្ស រាល់ថ្ងៃ ក្មួយៗ​ចូលរៀន ច្បាប់​ចរាចរណ៍ យល់ដឹង​អំពី​ច្បាប់ បើកបរ​ម៉ូតូ ដងផ្លូវ​ជាតិ ការ​ជិះ​ម៉ូតូ ពាក់មួក​សុវត្ថិភាព ចៀសវាង​ប្រើប្រាស់​ថ្នាំញៀន  បង្វែរ​ខិតខំ រៀនសូត្រ​ឲ្យ​ពូកែ ហើយ​ស្តាប់បង្គាប់​ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ សម្រាប់​យកចំណេះ​ដឹង ដើម្បី​ប្រកួតប្រជែង ជាមួយ​ប្រទេសជិតខាង ចូល​សមា​រណកម្ម អាស៊ាន​នេះ​៕V/S