ថន លក្ខិណា ជា Fan ផ្កាប់មុខ​របស់​ក្រុមបាល់ទាត់ Cambodia All Stars

Doliprane TVC

ពិ​​ធី​ការិនី និង ជា​អ្នក​សម្តែង​កញ្ញា ថន លក្ខិណា បាន​បញ្ចេញ​នូវ​អារម្មណ៍​របស់​ខ្លូន​ដោយ​ការគាំទ្រ​ក្រុម​បាល់ Cambodia All Star កាល់ពី​រាត្រី​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៦ កន្លងមកនេះ​នៅឯ​ពហុ​លី​ឡា​ដ្ឋា​ន​ជាតិ​អូឡាំពិក ។ នាង​បានបង្ហាញ​នូវ​ទឹកចិត្ត​ថា ខ្ញុំ​សូម​ចូលរួមចំណែក​ក្នុងការ​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ Cambodia All Stars ដែលជា​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​សប្បុរសធម៌ ហើយក​ញ្ញ​បាន​ហៅ​ខ្លូន​ឯង​ថា ជា Fan ផ្កាប់មុខ​របស់​ក្រុមបាល់ទាត់ Cambodia All Stars ថែម​ទៀតផង ។

ថន លក្ខិណា ជា Fan ផ្កាប់មុខ​របស់​ក្រុមបាល់ទាត់ Cambodia All Stars

​ថន លក្ខិណា បាន​ទៅ​ទស្សនា​ការប្រកួត​ដោយផ្ទាល់​នៅឯ​ពហុកីឡាដ្ឋាន​ក្នុងការ​ប្រកួត​រវាង​ក្រុម Cambodia All Stars ជាមួយ​ក្រុម Buriram United របស់​ប្រទេស​ថៃ ហើយ​នៅមុន​ការប្រកួត​ប៉ុន្មាន​នាទី​នាង​បាន​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ដែល​បានធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​ដោយ​នាង​បាន​និយាយថា នាង​ជឿជាក់ថា ក្រុមបាល់ទាត់ Cambodia All Stars ជា​អ្នកទទួល​ជ័​យំ​នះ​នា​រាត្រី​នោះ ដោយបាន​បាន​សម្តែង​នូវ​ការជឿជាក់​ទៅលើ​កីឡាករ​កម្ពុជា​ទាំងអស់ ។​

ថន លក្ខិណា ជា Fan ផ្កាប់មុខ​របស់​ក្រុមបាល់ទាត់ Cambodia All Stars

​ដូច​ការរំពឹងទុក​មែ​ន​ចុងបញ្ចប់​នៃ​ការប្រកួត គឺ​លទ្ធផល​ក្រុមបាល់ទាត់ Cambodia All Stars បាន​យកឈ្នះ​ក្រុមបាល់ទាត់ Buriram United របស់​ប្រទេស​ថៃ​ដោយ​លទ្ធផល ៦ ទល់នឹង ៥ ។​ ​មិន​ថា តែ​កញ្ញា ថន លក្ខិណា ប៉ុណ្ណោះ​ទេ​ដែល​សម្តែង​នូវ​ការរំភើប​រីករាយ​ក្រោយពី​ក្រុម​បាត់​ទាត់​កម្ពុជា​ឈ្នះ​ក្រុមបាល់ទាត់​ថៃ គឺមាន​តារា​ល្បីៗ​ជាច្រើន​ទៀត​ក៏បាន​ចួ​ល​រួម​ទស្សនា​ដោយផ្ទាល់ និង​បាន​អបអរ​ចំពោះ​ជ័យជំនះ​នេះ​ផងដែរ ជាពិសេស​ជាងនេះទៅទៀត​នោះ គឺ​អ្នកទស្សនា​នៅតាម​កញ្ចក់​ទូរទស្សន៍ និង​អ្នកទស្សនា​ដោយផ្ទាល់​នៅឯ​ពហុកីឡាដ្ឋាន​បាន​ស្រែក​សាទរ​ដោយ​ក្តី​រី​រាយ​បំផុត ៕ យ៉ា​នុ​