កាត​ក្រហម​៥​នាក់ ប្រកួត​មិត្តភាព​​រវាង​ River Plate & Boca Juniors

កាត​ក្រហម​៥​នាក់ ប្រកួត​មិត្តភាព​​រវាង​ River Plate & Boca Juniors

ការ​ប្រកួត​មិត្ត​ភាព​រវាង​ក្រុម​ River Plate ​ទល់​និង​ Boca Juniors ​​កាល​ចុង​សប្ដាហ៍ ​​ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី​លីគ​កំពូល​អាហ្សង់ទីន​ Primera Division ​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុន​នេះ បាន​ក្លាយ​ជា​ជំនួប​ដ៏​ក្ដៅ​គគុក ​​ដោយ​​មាន​ការ​ពិន័យ​កាត​ក្រហម​ ដល់​ទៅ​៥​នាក់។

 

កាត​ក្រហម​៥​នាក់ ប្រកួត​មិត្តភាព​​រវាង​ River Plate & Boca Juniors

កាត​ក្រហម​៥​នាក់ ប្រកួត​មិត្តភាព​​រវាង​ River Plate & Boca Juniors

 

 

​​River Plate ​និង​​ Boca Juniors គឺជា​ក្រុម​​គូ​ប្រជែង​គ្នា និង​ជា​សត្រូវ​​ស្លាប់​រស់​យូរ​ណាស់​មក​ហើយ ខណៈ​ដែល​ជំនួប​រវាង​ក្រុម​​ទាំង​ពីរ​នេះ ​មាន​ឈ្មោះ​ហៅ​ថា Super Clasico នៅ​ប្រទេស​អាហ្សង់ទីន។

 

​ទោះ​មិត្តភាព​មែន​ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​នេះ​នៅ​តែ​ចង់​ឈ្នះ​​គ្នា​ខ្លាំង​រៀង​ៗ​ខ្លួន ខណៈ​ដែល​កីឡាករ​​ក្រុម​ទាំង​សង​ខាង​លេង​កាចៗ បើក​បាត​ជា​ច្រើន​ដង ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​លើក​កាត​ក្រហម បណ្ដេញ​ចេញ​ជា​ច្រើន​នាក់។

 

ក្នុង​ចំណោម​កាត​ក្រហម​​ទាំង​៥​នាក់​នោះ ក៏​មាន​កីឡាករ​ Jonathan Maidana របស់​ River Plate បាន​​ប្រើ​ក្បាល​​ជល់​ Carlos Tevez ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester United និង​ Manchester City ផង​ដែរ។ រីឯ​លទ្ធផល​បាន​បញ្ចប់​ទៅ​ ដោយ​ River Plate ​ឈ្នះ​ Boca Juniors ​១-០៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

កាត​ក្រហម​៥​នាក់ ប្រកួត​មិត្តភាព​​រវាង​ River Plate & Boca Juniors

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoals