Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី


Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី

Riyad Mahrez ត្រូវ​បាន​បោះឆ្នោត​ជា​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី ក្រោយ​ទទួល​សំឡេង​គាំទ្រ​ឈ្នះ​ប្រផុតប្រផើយ​លើ Yacine Brahimi មក​ពី​ក្លិប FC Porto។

 

Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី

Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី

 

ការ​បោះឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កីឡាករ​ និង​អ្នក​សារព័ត៌មាន​ទាំងអស់​នៅ​តំបន់​អារ៉ាប់ ដែល​រៀបចំ​ដោយ​កាសែត Al Haddaf។ Mahrez ជា​កម្លាំង​មួយ​ដ៏​សំខាន់​ដែល​ជួយ Leicester ហក់​ទៅ​កាន់ កំពូល​តារាង​ Premier League វិញ ក្រោយ​រក​បាន​១៣​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុមស៊ុត​បញ្ចូល​ទី​បាន​៧​ដង ក្នុង​២២ប្រកួត។

 

ខ្សែ​បម្រើ​ស្លាប​វ័យ​២៤​ឆ្នាំ​ គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មាន​មុខ​ក្នុង​ពិធី​ប្រគល់​​ពាន ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយអតីត​កីឡាករ​បាល់ទាត់​អេហ្ស៊ីប​ លោក Mohamed Abou Trika។

 

Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី

Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី

 

 

Mahrez ទទួល​បាន​សម្លេង​គាំទ្រ ២៩,៥១% ឈ្នះ​​ Brahimi ដែល​មាន​សម្លេង ២៨,៨៤% មិន​ដល់​១%ផង។ លេខ​៣​បាន​ទៅ​លើ​កីឡាករ Islam Slimani មក​ពី Sporting មានសម្លេង ១៧,៣៨% ខណៈ​ខ្សែ​ការពារ Faouzi Ghoulam មកពី Napoli មាន​សម្លេង ១១,៥៦% ឈរ​នៅ​លេខ​៤៕

 

Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី
 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal