ក្រុមហ៊ុន ស្រាបៀរកម្ពុជា ប្រគល់រង្វាន់កង់បី ដល់អតិថិជន ១៥រូប

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ស្រាបៀរកម្ពុជា បានធ្វើប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ១៥គ្រឿង ជូនដល់ម្ចាស់ ហាងភេសជ្ជៈគំរូ ទាំងអស់ សម្រាប់លើកទឹកចិត្ត ដល់អតិថិជនខ្លួន ដែលខិតខំប្រឹងប្រែង ជម្រុញការលក់ស្រាបៀរ កម្ពុជាកន្លងមក ដោយទទួលបានជោគជ័យ។

សូមបញ្ជាក់ផងថា ក្រុមហ៊ុនស្រាបៀរកម្ពុជា គឺជាក្រុមហ៊ុនក្នុង ស្រុកឈានមុខគេ និងត្រូវបានវិនិយោគ ១០០ភាគរយ ដោយប្រជាជនខ្មែរ។ រោងចក្រស្រាបៀរកម្ពុជា គឺជារោងចក្រលំដាប់ថ្នាក់ពិភពលោក ដែលបំពាក់ដោយគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើប ចុងក្រោយគេបង្អស់ មកពីប្រទេសអាល្លឺម៉ង់ ប្រើប្រាស់វត្ថុធាតុដើមដ៏ល្អបំផុត ដែលនាំចូលមកពី សហគមន៍អឺរ៉ុបទាំងស្រុង និងបានបង្កផលប៉ះពាល់ ដល់បរិស្ថានរបស់ប្រទេស យើងឡើយ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានផ្តោតការយកចិត្ត ទុកដាក់យ៉ាងសខ្លាំង ក្នុងការបណ្តុះបណ្តាល ដល់បុគ្គលិកខ្មែរ ឲ្យមានចំណេះដឹង និងចំណេះធ្វើ ព្រមទាំងបាមផ្តល់នូវ អាហាររូបករណ៍យ៉ាងច្រើន ជូនដល់និស្សិតក្រីក្រគ្មានទីពឹង ឲ្យបានបន្តការសិក្សា នៅតាមសកលវិទ្យាល័យនានា ជារៀងរាល់ឆ្នាំ៕

ក្រុមហ៊ុន ស្រាបៀរកម្ពុជា ប្រគល់រង្វាន់កង់បី ដល់អតិថិជន ១៥រូប

ក្រុមហ៊ុន ស្រាបៀរកម្ពុជា ប្រគល់រង្វាន់កង់បី ដល់អតិថិជន ១៥រូប

ក្រុមហ៊ុន ស្រាបៀរកម្ពុជា ប្រគល់រង្វាន់កង់បី ដល់អតិថិជន ១៥រូប